១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​

២–«នាទី ទេវកថាក្រិក» វគ្គទី ១៣ និយាយពីជាយាជាមនុស្ស​របស់កំពូលអាទិទេព Zeus​ ព្រះនាម Alcmene, Semele និង Io។

Alcmene និង​ Zeus
Semele ស្លាប់ព្រោះចង់ឃើញរូបពិតរបស់ Zeus
Hermes សម្លាប់យក្សសតនេត្រ​(ភ្នែក​១០០) រំដោះ Io ដែល Zeus បំប្លែងជាគោស

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់ផ្នែកដែលបង្ហាញឲ្យឃើញថា​ស្ដេច​សីហនុ​បន្តលំអៀងទៅខាងកុម្មុយនីស្តឥតអើពើនឹងសេចក្ដីព្យាយាម​បង្កើតចំណងទាក់ទងល្អ​ពីខាងលោកសេរីឡើយ។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ស្ដាប់ស្នូរទឹកភ្លៀង» ច្រៀងដោយស៊ីនស៊ីសាមុត ឆ្នាំ ១៩៦៤ «En Ecoutant la Pluie» ច្រៀងដោយ Sylvie Vartan ឆ្នាំ ១៩៦៣ និង «Rhythm Of the Rain»​ច្រៀងដោយវង់ «The CASCADES» ឆ្នាំ ១៩៦២។

៥–«នាទីពីនេះពីនោះ» សូមអញ្ជើញចូលរួមស្ដាប់ Webinar របស់អង្គការសង្គមស៊ីវិលខ្មែរ​រឿងផ្លាស់ប្ដូរគំនិតនិងជំហរស្ដីពីការស្វែងរកយុត្តិធម៌និងការទទួលខុសត្រូវនៅកម្ពុជា៕