16Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២៤-២៥ ។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងចូលរួមរីករាយពិធីបុណ្យចូលឆ្នាំខ្មែរឈ្មោះ «មាត់រអិលដូចខ្លាញ់» ច្រៀងដោយកម្លោះធឿនបុរីនិងក្រមុំអ៊ុកសុវណ្ណារី។

៤–នាទី «ពីនេះពីនោះ»

ប្រជាប្រិយភាពរបស់ Trump ប្រឆាំងនឹងពួក RINOs
Let us start digging a Lake
Tilapia among other species to be raised in Borei Angkor Lake
We can do it!
ធ្វើនៅថ្ងៃទី ១១​ខែមេសា ឆ្នាំ ២០២៣ ប្រធានមូលនិធិសាធារណរដ្ឋខ្មែរ ឱកសឿម
15Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីប្រវត្តិបុណ្យចូលឆ្នាំខ្មែរដែលជារឿងខាងព្រហ្មញ្ញសាសនាឯណោះទេ ។

២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ដោយបន្តរៀបរាប់អំពីស្ថានភាពយ៉ាប់យ៉ឺននៅស្រុកខ្មែរក្រោយ​លោកលន់ នល់ភៀសខ្លួនទៅ​ហូណូលូលូ​ឯរដ្ឋហាវ៉ៃ ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ “I Love You More Than I Can Say” ច្រៀងដោយ ដួង​ វីរសិទ្ធ។

៤–នាទី «ពីនេះពីនោះ»

ពារវ័នបតចូលឆ្នាំថោះ
សីហនុថាមិនដែលឲ្យកម្ពុជាក្រោម-កោះត្រល់ទៅយួន​៕
14Apr/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 14.04.2023

លោកតហរឹបអណ្ដែតកូនខ្មែរជូនពរឆ្នាំថ្មី​ឆ្នាំថោះបញ្ចស័ក​។

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៤ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ដោយថ្ងៃនេះលោកសូមជូនប្រវត្តិសង្ខេបរបស់ឧកញ៉ាសឺងគុយ​វីរបុរសខ្មែរក្រោមក្នុងការតស៊ូប្រឆាំងចោរយួនដែលមានមហិច្ឆតាប្លន់យកខេត្តព្រះត្រពាំងរបស់ខ្មែរ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងរាំវង់ចូលឆ្នាំថ្មី ច្រៀងឆ្លើយឆ្លងដោយលោកណូយវ៉ាន់ណេត​និង អ្នកស្រីហ៊ឹមស៊ីវន ។

៤–នាទី «ពីនេះពីនោះ»

សង្គមស៊ីវិលទាមទារឲ្យពន្យារពេលការបោះឆ្នោតខែកក្កដាព្រោះជាការបោះឆ្នោតបោកប្រាស់ ។
ចំណីដែលជួយបង្កើនអ៊រម៉ូន Testosterone ៕
13Apr/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.04.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីព្រឹត្តិការណ៍ប្រល័យពូជសាសន៍ដោយពួកខ្មែរក្រហមកញ្ជះចិន-យួន កាលពី ថ្ងៃ ១៧​ មេសា ឆ្នាំថោះ ១៩៧៥ ។

ថ្ងៃដែលខ្មែរត្រូវតែចងចាំលុះដល់ទិវាកល្បាវសាន ។
ជ័យជំនះរបស់ពួកក្អែកកញ្ជះចិន-យួន​។
លទ្ធផលនៃជ័យជំនះរបស់ហ្វូងក្អែក ។

២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងកំសត់ស្រក់ទឹកភ្នែកមួយបទឈ្មោះ “សិលាចាំប្ដី” ច្រៀងដោយអឿនស្រីមុំ។

៤–នាទី «ពីនេះពីនោះ»

Nostradamus៖​ ​ឆ្នាំនេះនឹងមានសង្គ្រាមលោកលើក​ទី ៣ ។
Baba Vanga៖មហាអំណាចពិភពលោក១ថ្មីនឹងមកជំនួសសហរដ្ឋអាមេរិក​៕
12Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 12.04.2023

Cerberus

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទី ១២​ដែលជាបេសកកម្មចុងក្រោយ គឺទៅយកឆ្មាំនរកឆ្កែក្បាល​ ៣ Cerberus មកឲ្យ​ស្ដេចពាល Eurystheus ។

២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ៤ ជាវគ្គអវសាន ។

៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទក្នុងឳកាសជិតចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឈ្មោះ “បើអូនស្រឡាញ់បង​បងនឹងស្រឡាញ់អូនអស់ពីចិត្ត” ។

This image has an empty alt attribute; its file name is image-103.png

៤–នាទី «ពីនេះពីនោះ»

ស្ដាប់អ្នកស្រីជេរពួកអាស៊ីប្រាក់ខែរាស្ត្រ​។
11Apr/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីជំនឿផ្ដេសផ្ដាសដែលអ្នកនៅវត្តមានអាចារ្យនិងសង្ឃមិនជួយតម្រង់ផ្លូវញាតិញោមដែលមានទុក្ខ​បែរជានាំឲ្យពួកគាត់ដើរខុសផ្លូវដោយធ្វើពុទ្ធពាណិជ្ជយកកម្រៃពីពួកគាត់ទៅវិញ វគ្គបញ្ចប់។

២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៩ ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៤ ​អានដោយសានសុវិទ្យ ​។

៤–នាទី ”តន្ត្រី» សូមជូនចម្រៀងបារាំងឈ្មោះ “C’est Rigolo!” ច្រៀងដោយ Brigitte Bardot កាលពីឆ្នាំ ១៩៦៣ ។

៥–នាទី «ពីនេះពី័នោះ» សូមទានជ្រាប ថ្ងៃនេះគ្មានពីនេះពីនោះទេ៕

10Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៣ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។

២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបហ៊ុនសែនដែលបានប្រើគ្រប់មធ្យោបាយគំរក់ក្នុងការរំលាយគណបក្សប្រឆាំងតាំងពី FUNCINPEC រហូតដល់បក្សភ្លើងទៀនបច្ចុប្បន្ន។

៣–នាទី «តន្ត្រី» ជូនចម្រៀងមួយបទឈ្មោះ «មន្តស្នេហ៍វីយូឡុង» ច្រៀងដោយកញ្ញាចំរើនសុភ័ក្ត្រ។

៤–នាទី «ពីនេះពីនោះ

លោកសមរង្ស៊ី៖ ត្រកូលហ៊ុនទុកមត៌កនរក​៥​យ៉ាងឲ្យខ្មែរ។
អ៊ុកទូចថាហ៊ុនសែនជាមនុស្សកំសាកគប់ក្បាលវានឹងស្បែកជើងទើបដើរមិនសូវផ្អៀង។
ស្បែកជើងហោះខុសចំណុចស៊ីប៕
09Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២២-២៣ ។

២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងសម័យសាធារណរដ្ឋខ្មែរឈ្មោះ «វាចាអ្នកស្នេហាជាតិ» ច្រៀងដោយអ្នកចម្រៀងសម័យសង្គម​លោក​មាស​ហុកសេង ។

៤–នាទី «ពីនេះពីនោះ»

បោះឆ្នោតដោយសេរី-យុត្តិធម៌មែនឬ?
បោះឆ្នោតជ្រើសរើសខ្មែរមិន​មែន​យក​យួនឲ្យមកដឹកនាំប្រទេសនោះទេ!
08Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីជំនឿផ្ដេសផ្ដាសដែលអ្នកនៅវត្តមានអាចារ្យនិងសង្ឃមិនជួយតម្រង់ផ្លូវញាតិញោមដែលមានទុក្ខ​បែរជានាំឲ្យពួកគាត់ដើរខុសផ្លូវដោយធ្វើពុទ្ធពាណិជ្ជយកកម្រៃពីពួកគាត់ទៅវិញ វគ្គទី ១ ។

២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពអស់សង្ឃឹមរបស់សាធារណរដ្ឋខ្មែរ​នៅឆ្នាំ ១៩៧៣​ ពេលដែលអាមេរិកចាប់ផ្ដើមដកទ័ពចេញពីឥណ្ឌូចិនក្រោយចុះកិច្ចព្រមព្រៀងបញ្ចប់អន្តរាគមន៍រយ៖ពេល ​១២​ ឆ្នាំនៅវៀតណាមខាងត្បូង ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ “The House Of The Rising Sun” សម្ដែងដោយវង់ The Animals ឬ ពួកអាតិរច្ឆាន កាលពីឆ្នាំ ១៩៦៤ ។

៤–នាទី «ពីនេះពីនោះ»

រឿងរបស់ Trump មិនចប់ងាយៗទេ។ គ្រាន់តែត្រូវ តុលាការ NY កោះហៅខ្លួនភ្លាម អ្នកគាំទ្រ Trump ក៏ស្រាក់ប្រាក់ជួយជាង​១៣​លានដុល្លារភ្លាមដែរ។
រុស្ស៊ីគម្រាមប្រើនុយក្លេអ៊ែរបើនៅតែចាញ់អ៊ុយក្រែន៕
07Apr/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 07.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ២ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។

២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ៣ ។

៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងកន្ទ្រឹម “អញ្ជើញដូនតា” ច្រៀងត្រាប់អ្នកសុរិន្ទដោយលោកហៀងតារា។

៤–នាទី «ពីនេះពីនោះ»

វិបត្តិជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនខាងត្បូងរបស់អាមេរិក។ Rodrigo Abd/AP
សង្គ្រាមលោកលើកទី ៣ លាហើយផែនដី៕