12Jan/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 12.01.2026

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍»
បទវិភាគរបស់លោកវ៉ាន់ឌី កាអុន នៃសមាគមពន្លឺប្រទេសបារាំង អំពីលោក Raymond Queneau ដែលបាននិពន្ធសៀវភៅឈ្មោះ «Zazie Dans Le Métro»​ និងជាអ្នកនាំយកពាក្យផ្សារមកប្រើក្នុងអក្សរសិល្ប៍បារាំង ដោយបន្ថែមចម្រៀងប្រជាប្រិយ ๑ បទឈ្មោះ «Si Tu T’imagines» ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

បានជាជូនចម្រៀងបារាំងនៅក្នុងបទវិភាគរបស់លោកវ៉ាន់ឌីកាអុនខាងលើនេះទៅហើយ នៅក្នុងនាទីតន្ត្រីប្រចាំថ្ងៃច័ន្ទនេះ ខ្ញុំសូមជូនចម្រៀងបារាំងសេស ๑ បទទៀតទៅចុះ។ កុំថាអីថាវ៉ាន់ឡើយ ដោយសារម្ដុំដែលខ្ញុំរស់នៅមានភ្លៀងធ្លាក់ជោកជាំ (ដូចដែលឃ្លាអ៊ីឌាមអង់គ្លេសគេថា «It’s raining cats and dogs!») ខ្ញុំសុំជូនបទ​ «En Ecoutant La Pluie» ច្រៀងដោយកញ្ញា Syvie Vartan កាលពីឆ្នាំ ๑๙๖๓ ។
๔–នាទី «សុខភាពយើង»​ 
សានសុវិទ្យសូមស្រង់ការយល់ដឹងស្ដីពីសារធាតុរ៉ែផ្សេងៗដែលមានប្រយោជន៍ចំពោះសុខភាពមនុស្សមកជំរាប។
๕–នាទី «ពីនេះពីនោះ»
សូមជូនភាគទី ๒ នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๓ ថ្ងៃទី ๗ មករា ๒๐๒๖ ក្រោមប្រធានបទ «តើវិបត្តិនយោបាយរ៉ាំរ៉ៃរបស់កម្ពុជាបណ្ដាលមកពីនយោបាយអព្យាក្រឹត្យរបស់ខ្លួនមែនឬ?»
ដោយមាន​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​និងលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដា​ជាវាគ្មិន៕
11Jan/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 11.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
បងប្អូនខ្មែរបង្កើតសហគមន៏អត្តការពារ​ហើយដាំដំណាំ ស៊ីផ្លែ ហើយធម្មិកព្រហ្ម​នឹងជួយផ្ដល់ជំនួយហិរញ្ញប្បទាន។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๒

យុត្តិធម៌សង្គម​របស់អ្នកមាន​លើស្មាជនក្រីក្រ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «បាត់ដំបងបណ្ដូលចិត្ត» របស់លោកស៊ីនស៊ីសាមុត យកមកកែច្នៃដោយអេអៃ
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๐๖ កណ្ឌទី ๗๕
๕–នាទី «ពីនេះពីនោះ» 
នេះគឺ Greenland ដែលលោកត្រាំថាចាំបាច់ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក។
10Jan/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 10.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ ដែលលោកនឹងស្នើវិធីធ្វើយ៉ាងណាឲ្យគំនិតបង្កើតសហគមន៍ឬគិបប៊ុតហ្សិមដោយកសិករខ្មែរយើងអាចធ្វើទៅបានដោយជោគជ័យ។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ជូនវគ្គបញ្ចប់នៃសម័យនគរចេនឡា ឆ្នាំ ៥៥០-៨០២ ដែលមានស្ដេច ๕ រាជ្យ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๕ កណ្ឌទី ๗๔
๕–នាទី «ពីនេះពីនោះ»
09Jan/26

កម្មវិធីផ្សាយថ្ងៃសុក្រ 09.01.2026

๑–នាទី «ព្រះពុទ្ធសាសនា»
 វគ្គទី ๑๐ នៃនិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។ ខ្លាចស្លាប់ទេ? សេចក្ដីស្លាប់យូរឬឆាប់គង់តាមយើងទាន់។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់ស្ដីពីជ្រុង ๕ សំខាន់ៗនៃគោលគំនិតកែលំអគុណភាពនយោបាយរបស់ប្រទេស។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «Goodbye My Love Goodbye» ច្រៀងដោយអ្នកចម្រៀងជនជាតិក្រិក Demis Roussos ដែលបានចាកឋាននេះទៅហើយកាលពីឆ្នាំ ๒๐๑๕ ។
๔–នាទី «ពីនេះពីនោះ» 
អាមេរិកមានសិទ្ធិអ្វីវាយប្រហារវេណេស៊ុយអេឡាហើយចាប់ប្រធានាធិបតីគេទៅកាត់ទោស?
08Jan/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 08.01.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ចោរសៀមត្រូវចោទថាបន្តលួចប្លន់ទ្រព្យសម្បត្តិពីផ្ទះខ្មែរដែលបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។
«បទអត្ថាធិប្បាយលោកវ៉ាន់ឌីកាអុន»​ រឿងតុងឈិននិពន្ធដោយលោកនូហាចឆ្នាំ ๑๙๔๗ ដកស្រង់ចេញពីគេហទំព័រសមាគមពន្លឺ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទថ្មីសម្រួលដោយអេអៃ និងច្រៀងដោយសេដឈ្មោះ «អ្នកស្រែដូចបង» ។
๔–នាទី «ពីនេះពីនោះ» 
ប្រហែលជាខ្លាចលោកត្រាំយកលេសថារដ្ឋាភិបាលកម្ពុជារួមគំនិតរកស៊ីបោកប្រាស់មនុស្សលើបណ្ដាញអ៊ិនធ័រណិតដូចប្រធានាធិបតីវេណេស៊ុយអេឡាម៉ាឌូរ៉ូនោះហើយមើលទៅ បានជាអាខ្វាងនិងកូនប្រញាប់ចាប់បញ្ជូនអាមេបោកចិនហ្ស៊ីទៅឲ្យចិនប៉េកាំងភ្លាមនៅថ្ងៃអរគុណសន្តិភាពរំឭកខួបទី ๔๗ នៃថ្ងៃ ๗ មករា ๗๙ !
07Jan/26

កម្មវិធីផ្សាយ ថ្ងៃពុធ 07.01.2026

๑–នាទី «សាសនាសាកល»​
ព្រះអាទិទេពក្នុងសាសនាហិណ្ឌូ ឬ ព្រហ្មញ្ញសាសនា​មានច្រើនអនេក សាសនិកមានសិទ្ធិជ្រើសរើសយកអង្គណាមកបូជាក៏បានតាមអធ្យាស្រ័យ។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
សូមជូន​វគ្គដំបូងនៃសេចក្ដីអធិប្បាយរបស់លោកសាស្ត្រាចារ្យ អាំង ជូលាន ផ្នែកនរវិទ្យាស្ដីពី​ «ព្រលឹង​ឬ ព្រះលិង្គ» ក្នុងវប្បធម៌ខ្មែរពីបុរាណរហូតដល់សព្វថ្ងៃ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «គូស្នេហ៍សំណាងជាងគេ» ច្រៀងដោយព្រាបសុវត្ថិ​និង​សុគន្ធ នីសា។
๔–នាទី «ពីនេះពីនោះ»
ពលរដ្ឋវេណេស៊ុយអេឡាអបអរសាទរការដែលប្រធានាធិបតីត្រាំផ្ដួលរបបម៉ាឌូរ៉ូ។
06Jan/26

កម្មវិធីផ្សាយ ថ្ងៃអង្គារ 06.01.2026

๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA

តើថ្ងៃ ๗ មករា ๑๙๗๙ ជាថ្ងៃដែលខ្មែរត្រូវដឹងគុណយួន​នាំគ្នាស្រែកថាអរគុណសន្តិភាពរបស់ពួកកញ្ជះយួនឬជាថ្ងៃស្អីសម្រាប់ខ្មែរ?​
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូក ๘ ភីស្មៈទៅចាប់យកម្ចាស់ក្សត្រីទាំងបីនៃនគរកាស៊្ហិយកមកឲ្យជាជាយារបស់ព្រះអនុជ វិចិត្រាវីរ្យៈ ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងឈ្មោះ «សំរោងចុងកាល់» របស់លោកតាស៊ីនស៊ីសាមុត​យកមកច្រៀងឡើងវិញដោយ ចួនចាន់ទិត្យា និង យុទ្ធនិស្ស័យ ​លេងហ្គីតាដោយ ស្រេង Sreng Oneill ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ភាគ ๔ ។
๕–នាទី «ពីនេះពី័នោះ» 
គ្រាន់តែនៅដើមឆ្នាំថ្មី ๒๐๒๖ ប៉ុណ្ណោះលោកត្រាំឈ្នះទាំងក្នុង​ទាំងក្រៅប្រទេសទៅហើយ៕
05Jan/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 05.01.2026

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
មករៀនយល់ពីពាក្យស្លែង និង​អ៊ីឌាម​អាមេរិកាំង…
๒–«សៀវភៅប្រចាំសប្ដាហ៍ បទវិភាគរបស់ វ៉ាន់ឌី កាអុន សមាគមពន្លឺ»
រឿង«ឧទ្យានដុំថ្ម» និពន្ធដោយ INOUE Yasushi

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងបារាំងសេស ๑ បទឈ្មោះ «Où est le bonheur (សុភមង្គលនៅឯណា) »​ ច្រៀងដោយ Christophe Maé ។
๔–នាទី «សុខភាពយើង»​ 
ការព្យាបាលជម្ងឺគ្រេចថ្លោះគល់មេដៃតាមវិធី RICE = Rest, Ice, Compression & Elevation គឺ សម្រាក ស្អំទឹកកក សង្កត់ និងលើកឲ្យខ្ពស់) សម្រាប់ករណីស្រាលៗ ជារឿយៗមានបន្ទះសម្រាប់ទ្រទ្រង់ ខណៈដែលការគ្រេចកម្រិតមធ្យមទៅធ្ងន់ធ្ងរត្រូវការការមិនឱ្យធ្វើចលនាយូរជាងមុនជាមួយនឹងដង្កៀប/បង់រុំ ហើយការរហែកធ្ងន់ធ្ងរអាចត្រូវការការព្យាបាលដោយចលនា ឬការវះកាត់ដើម្បីស្តារមុខងារឡើងវិញ។
๕–នាទី «ពីនេះពីនោះ»
ប្រធានាធិបតីនិកូឡាស ម៉ាឌូរ៉ូ​នៃប្រទេសវេណេស៊ុយអេឡា ត្រូវគ្រាកបញ្ចូលគុកនៅក្រុងញិវយ៉កពេលនេះ។
កំពូលត្រីទូណាព្រុយខៀវមហាថ្លៃ តម្លៃ ๓ លាន ๒ សែនដុល្លារនៅផ្សារតូក្យូ ប្រទេសជប៉ុន។
04Jan/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 04.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
ធម្មិកព្រហ្មសន្យាផ្ដល់ជំនួយហិរញ្ញប្បទានដល់កសិករខ្មែរដែលរួមគ្នាបង្កើតសហគមន៏ផ្ទះ ๑๐ ខ្នង ๒๐ ខ្នង។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๑

សុទ្ធតែបានអះអាងថាសន្ធិសញ្ញាសន្តិភាពកម្ពុជាក្រុងប៉ារីស​ ๒๓ តុលា ๑๙๙๑ នៅមានជីវិតនៅឡើយ ខ្មែរអើយក្រោកឡើងទាមទារឲ្យពួកហត្ថលេខីគោរពតាមពាក្យសន្យា!
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «កុលាបបាត់ដំបង» យកមកច្រៀងឡើងវិញដោយក្មួយកៃ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๐๔ កណ្ឌទី ๗๔
រឿងសាមកុកសរុបសេចក្ដីទៅគឺការប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្រយុទ្ធវិធីរវាងវៃកុករបស់ឆាវឆាវ ស៊ូហាន់កុករបស់ឡៅពី​និង វូកុករបស់ស៊ុនជាន​និងជាពិសេស​រវាងមហាឧបរាជ​ខុងបេង​និងស៊ីម៉ាអ៊ី។
๕–នាទី «ពីនេះពីនោះ» 
នៅទីបំផុតត្រាំក៏ចាប់និកូឡាស ម៉ាឌូរ៉ូ មេផ្ដាច់ការវេណេស៊ុយអេឡាយកមកកាត់ទោសនៅក្រុងញិវយ៉ក។
ប្រជាជនអ៊ីរ៉ងឆ្អែតឆ្អន់នឹងពួកអាយ៉ាតុល្លោះដែលមិនចេះដោះស្រាយបញ្ហាក្រពះរបស់ពលរដ្ឋ៕
03Jan/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 03.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ ដែលលោកនឹងស្នើវិធីធ្វើយ៉ាងណាឲ្យគំនិតបង្កើតសហគមន៍ឬគិបប៊ុតហ្សិមដោយកសិករខ្មែរយើងអាចធ្វើទៅបានដោយជោគជ័យ។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ស្ដីពីកម្ពុជាសម័យចេនឡាទឹក ចេនលាគោក ឆ្នាំ ៥៥០ ដល់ ឆ្នាំ ៨០២ ជាសម័យមុនអង្គរ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๓ កណ្ឌទី ๗๔
ឆាវហ៊ីវ នាយទាហាន​របស់ឆាវយ៉យ ត្រូវទាហានរបស់ស៊ុនគួនបោកបញ្ឆោតធ្វើឲ្យមិនអាចវាយយកស្រុកកាំងតាំងបាន។
๕–នាទី «ពីនេះពីនោះ»
សមរង្ស៊ីថាកម្ពុជាគួរតែប្ដឹងថៃទៅតុលាការ ICC និង ICJ និង ហតកថលេខីនៃកិច្ចព្រមព្រៀង ๒๓ តុលា​ ๑๙๙๑ ទាមទារសំនងខូចខាតព្រោះការឈ្លានពាន៕