01Feb/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 01.02.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
វិធីរកលុយយកមកសាងអាវុធ ទិញអាវុធសម្រាប់កងទ័ព។
ខ្មែរអាចផលិតអាវុធសង្គ្រាមបានដោយខ្លួនឯង។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๕

កូនចៅខ្មែរក្ដុកក្ដួលពេលឃើញភ្សតុតាងដែលថាខ្មែរពូកែឈ្លោះគ្នាឯងសម្លាប់ខ្មែរគ្នាឯង!
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ត្រូវតែបែកគ្នា» ច្រៀងដោយអ្នកស្រីហួយមាស អតីតសិស្សវិទ្យាល័យព្រះមុនីវង្ស​និងជាមិត្តរួមថ្នាក់របស់មិត្តខ្ញុំលោកស៊ុនតិច។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๑๒ កណ្ឌទី ๗๗
ខុងបេងឲ្យជាងសាងគោយន្ត​ក្របីយន្តសម្រាប់ដឹកជញ្ជូនស្បៀងអាហារមកកាន់សមរភូមិ។
๕–នាទី «ពីនេះពីនោះ» 
នៅអាមេរិក លោកអ្នកនាងធ្វើដំណើរតាមយន្តហោះក្នុងស្រុកត្រូវកាន់អត្តសញ្ញាណប័ណ្ណថ្មី​ដែលមានរូបផ្កាយនៅមុមស្ដាំដៃខាងលើ ឬប្រើលិខិតឆ្លងដែន មិនអ៊ីចឹងទេ ត្រូវបង់លុយ ๔๕ ដុល្លារ ដែលមានអាយុកាល ๑๐ ថ្ងៃ។
សោកនាដកម្មកើតពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
31Jan/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 31.02.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
លោកថាខ្មែរដែលភាគច្រើនជាកសិករត្រូវជួយគ្នាលើកកំពស់ជីវភាពឲ្យខ្ពស់ឡើងហើយជាពិសេសត្រូវតែជួយគ្នាដករដ្ឋាភិបាលឥតបានការសព្វថ្ងៃចេញពីអំណាចទើបកម្ពុជា​អាចរំដោះខ្លួនពីប្រទេសជិតខាងបាន។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ប្រវត្តិសាស្ត្រខ្មែររុងរឿងសម័យព្រះបាទជ័យវរ្ម័នទី ๒ ฺពីឆ្នាំ ๘๐๒ ដល់ ๘๕๐ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក»
វគ្គទី ๒๑๑ កណ្ឌទី ๗๗ ខុងបេងក្បាលរឹងលើកទ័ពទៅវាយស្រុកឡុកសៀទាំងដែលហោរាប្រាប់ថាផ្កាយប្រចាំខ្លួនសៅហ្មងណាស់ហើយ។
๕–នាទី «ពីនេះពីនោះ»
អាជ្ញាធរខ្មែរចាប់ពួក scammers រកស៊ីបោកប្រាស់តាមទូរស័ព្ទ​នៅបាវុិត​ខេត្តស្វាយរៀងកាលពីព្រឹកមិញ ភាគច្រើនជាជនបរទេស។
30Jan/26

កម្មវិធីផ្សាយថ្ងៃសុក្រ 30.01.2026

๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
ភាគទី ๑๓ ស្ដីពីវត្តវេឡុវនារាម ឬ វត្តព្រៃឫស្សី​នៅក្រុងរាជគ្រឹះ ក្នុងរដ្ឋប៊ីហារ​បច្ចុប្បន្ន។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។ វគ្គនេះនឹងបន្តនិយាយអំពីវិធានដ៏ល្អត្រឹមត្រូវនៃវិស័យកីឡាបាល់ទាត់ប្រៀបធៀបទៅនឹងរឿងនយោបាយកម្ពុជា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនភ្លេង ๑ បទប្រគំដោយហ្គីតារនិងគែន របស់វង់តន្រ្តី Inka Gold នៃបងប្អូនជនជាតិអេក្វាឌ័រ Oscar Andres Morales Vega (អ្នកផ្លុំខ្លុយនិងគែន) និង Pablo Santiago Morales Vega (លេងហ្គីតារ) ។ វង់មួយនេះមានទីតាំងនៅ Albuquerque ហើយអ្នកតន្ត្រីទាំងពីរក៏មានជំនាញខាងតន្ត្រីនៃតំបន់ឆ្នេរខាងលិចនៃទ្វីបអាមេរិកខាងត្បូង ដោយលាយបញ្ចូលសំឡេងបុរាណជាមួយនឹងរចនាប័ទ្មសម័យបច្ចុប្បន្ន។ ចម្រៀងនេះឈ្មោះ «Ghost Riders In The Sky!» ។
๔–នាទី «សុខភាពយើង»
Exosomes ជាកូនថង់តូចជាង Stem Cells រាប់ពាន់ដងអាចដឹកថ្នាំ ដឹកអាហារទៅឲ្យកោសិកាដោយមិនរំខានដល់ប្រព័ន្ធការពារជម្ងឺឡើយ។
–នាទី «ពីនេះពីនោះ»
តុលាការចិនកាត់ក្ដីប្រហារជីវិតពួកម៉ាហ្វីយ៉ាចិន ๑๑ នាក់ក្នុងគ្រួសារ «មិង» ដ៌មានឥទ្ធិពលនៅភូមាពីបទបោកប្រាស់ ឃាតកម្ម​និងជួញដូរមនុស្ស។
29Jan/26

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 29.01.2026

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
អ្នកគ្រូបន្តបកអាក្រាតចរិតចង្រៃរបស់ពួកអាចោរសៀមឈ្លានពានដែលនៅតែចិញ្ចឹមមហិច្ឆតាច្បាមយកទឹកដីកម្ពុជាជានិច្ច។
«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន»​ ស្ដីពី «ច្បាប់ល្បើកថ្មី (๑๙๒๒) » និពន្ធដោយ ព្រះភិរម្យភាសាអ៊ូ ឬ ក្រមង៉ុយ (๑๘๖๕-๑๙๓๖) (ដកស្រង់ចេញពីគេហទំព័រសមាគមពន្លឺ) ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទភ្លេងសុទ្ធកំដរភាពយន្តខាវបូយរឿង «A Fistful of Dollars» ដែលធ្វើឲ្យពិភពលោកខ្សែភាពយន្តចាប់ផ្ដើមស្គាល់ Clint Eastwood កាលពីឆ្នាំ ๑๙๖๔ ។
๔–នាទី «ពីនេះពីនោះ»  ស្ដីពីការតវ៉ាប្រឆាំងនយោបាយជនអន្តោប្រវេសន៍របស់ត្រាំ​-​ ស្ថានការណ៍នៅប្រទេសចិន​និងអ៊ីរ៉ង់ ។ល។
28Jan/26

កម្មវិធីផ្សាយ ថ្ងៃពុធ 28.01.2026

๑–នាទី «សាសនាសាកល»​
ស្ដីពីលទ្ធិសិវនិយមក្នុងសាសនាហ៊ិនឌូ​ ដែលសាសនិកគោរពបូជាព្រះសិវៈ ព្រះឥសូរឬ ព្រះហរៈជាធំ ។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គទី ๔ ជាវគ្គបញ្ចប់ នៃសេចក្ដីអធីប្បាយរបស់លោកនរវិទូ​ អាំងជូលានស្ដីពីព្រលឹង ឬ ព្រះលិង្គ ក្នុងសង្គម​វប្បធម៌ខ្មែរពីដើមដល់បច្ចុប្បន្ន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ធូបបីសរសៃ»​ របស់អធិរាជចម្រៀងខ្មែរ យកមកច្រៀងឡើងវិញដោយ Tony Leajin ដោយប្រហែលជាមាន​អេអៃជួយសម្រួលសម្លេង។
๔–នាទី «ពីនេះពីនោះ»
ត្រាំដកថយមួយជំហាន​ពីបំណងចង់បានគ្រីនឡែន។
សមាជិកគណៈកម្មការយោធាមជ្ឈិមរបស CCP បាត់អស់នៅសល់តែពីរនាក់។
27Jan/26

កម្មវិធីផ្សាយ ថ្ងៃអង្គារ 27.01.2026

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross​រដ្ឋ Georgia
ភាគីខ្មែរនិងខ្មែរមិនចូលចិត្តនិយាយគ្នាទេ បែរជាទៅពឹងចិន
ពឹងយួន​ដែលត្រូវសងសគុណឲ្យពួកវាទៅវិញ។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
វគ្គទី ๑๑ ជំពូកទី ๖ ស្ដីពីទេវាយានី​បានស្ដេច​យាយាទីជាស្វាមីព្រោះព្រះអង្គបានប៉ះពាល់ដៃព្រះនាងពេលដែលជួយនាងឡើងពីអណ្ដូងស្ងួត។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងព្រះរាជនិពន្ធឈ្មោះ «ជំនោរវិច្ឆិកា» ច្រៀងដោយអ្នកស្រី ស៊ិន សុវណ្ណារី ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ភាគ ๗ ។
๕–នាទី «ពីនេះពី័នោះ» 
26Jan/26

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 26.01.2026

๑–នាទី​ «រៀនពាក្យស្លែងអាមេរិកាំង» 
ភាសាផ្សារអ្វីខ្លះដែលអ្នកលេងហ៊ុនគេប្រើ?
๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍ដោយលោកវ៉ាន់ឌីកាអុន»
ថ្ងៃនេះសូមជូនបទវិភាគក្នុងឱកាសខួប ๑๐๐ ឆ្នាំរបស់អ្នកនិពន្ធបារាំងលោកស្រី Marguerite Yourcenar ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងមនោសញ្ចេតនា ​๑ បទឈ្មោះ «ចំរៀងលាគ្នា» សំនៀងដើមដោយរស់សេរីសុទ្ធា យកមកច្រៀងឡើងវិញដោយ ទៀង មុំ សុធាវី។
๔–នាទី «សុខភាពយើង»​ 
ការប្រើអិចសូហ្សូមធ្វើយវកម្មមុខមាត់បានទទួលប្រសិទ្ធភាពហើយថោកជាង ប្រើកោសិកាដើម ๑๐ ដង។
๕–នាទី «ពីនេះពីនោះ»
ឧត្តមសេនីយ៍កំពូលៗរបស់ចិនត្រូវស៊ីជិនពិងចាប់អស់ព្រោះចង់ធ្វើរដ្ឋប្រហារ៕
25Jan/26

កម្មវិធីផ្សាយថ្ងៃអាទិត្យ 25.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម» 
ថ្ងៃនេះនឹងបន្តអធិប្បាយអំពីសារៈសំខាន់នៃការបង្កើតសហគមន៍សាមគ្គីជាតិខ្មែរ​ព្រមទាំងពន្យល់អំពីគំនិតលោកត្រាំបង្កើតគណៈកម្មការសន្តិភាពសាងសង់តំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីនដែលខ្ទេចខ្ទីគ្មានសល់សដោយសារសង្គ្រាមជាមួយអ៊ីស្រាអែលខណៈនេះឡើងវិញដោយមិនពឹងពាក់ថវិកាអាមេរិកឡើយ។

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិនឆេងស៊ន វគ្គទី ๕๔

ប្រពៃណីថ្មីរបស់យុវសិស្សខ្មែរមុនការប្រឡងគឺមិនខំរៀនទេតែខំបន់ស្រន់ថ្វាយដង្វាយទៅវិញ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ព្រលឹងអង្គរ» ច្រៀងដោយកម្លោះឌួងវីរៈសិទ្ធ និងកញ្ញាឈិនម៉ានិច្ច។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๒๑๐ កណ្ឌទី ๗๖
ខុងបេងបញ្ឆោតកងទ័ពស៊ីម៉ាអ៊ីឲ្យខ្លាចខ្មោចទាំងកណ្ដាលថ្ងៃ ដើម្បីច្រូតស្រូវភោជន៍សាលីទុកជាស្បៀង។
๕–នាទី «ពីនេះពីនោះ» សុំសម្រាកមួយថ្ងៃ។
24Jan/26

កម្មវិធីផ្សាយថ្ងៃសៅរ៍ 24.01.2026

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​  និយាយពីការចាំបាច់ដែលកូនខ្មែរក្នុងស្រុកត្រូវតែធ្វើប្រឆាំងនឹងសៀមពីលិចនិងយួនពីកើត​ហើយនៅមានពួកក្បត់ជាតិកញ្ជះបរទេសនៅក្នុងស្រុកនោះទៀត។ តើតស៊ូយ៉ាងណា ធម្មិកព្រហ្មរៀបរាប់។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំង
ថ្ងៃនេះសូមជូនវគ្គទី ๒ នៃរឿងព្រេងខ្មែរឈ្មោះ «បក្សីចាំក្រុង»​ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๒๐๙ កណ្ឌទី ๗๖
ម្ដងទៀតដែល​ស៊ីម៉ាអ៊ីចាញ់ល្បិចកលសង្គ្រាមរបស់ខុងបេងនៅគយគិមកុកនិងស្រុកហាន់តុង។
๕–នាទី «ពីនេះពីនោះ»
សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ីអាចនឹងបញ្ចប់នៅឆ្នាំទី ๕ នេះព្រោះមានកិច្ចចរចាត្រីភាគី អ៊ុយក្រែន-អាមេរិក-រុស្ស៊ី។
សូមជូនភាគបញ្ចប់នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๔ ថ្ងៃទី ๒๑ មករា ๒๐๒๖ ក្រោមប្រធានបទ «តើជម្លោះថៃ-ខ្មែរនឹងត្រូវបន្តរហូតដល់ពេលណា?»
ដោយមានលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដានិង​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​ជាវាគ្មិន៕
23Jan/26

កម្មវិធីផ្សាយថ្ងៃសុក្រ 23.01.2026

๑–នាទី «ព្រះពុទ្ធសាសនា»
សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។ វគ្គទី ๑๒ ។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។ វគ្គនេះនឹងនិយាយអំពីវិធានដ៏ល្អត្រឹមត្រូវនៃវិស័យកីឡាបាល់ទាត់នយោបាយកម្ពុជា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទសូត្រមន្តកំដរសមាធិកម្មដ្ឋានដោយព្រះសង្ឃទីបេត៍។
๔–នាទី «សុខភាពយើង»
បន្តឹងស្បែកមុខដោយប្រើម្ជុលចាក់អិចសូហ្សូមបែបស្វ័យប្រវត្តិ។​ ស្អីទៅអិចសូហ្សូម?
๕–នាទី «ពីនេះពីនោះ»
សូមជូនភាគបន្ត នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๔ ថ្ងៃទី ๒๑ មករា ๒๐๒๖ ក្រោមប្រធានបទ «តើជម្លោះថៃ-ខ្មែរនឹងត្រូវបន្តរហូតដល់ពេលណា?»
ដោយមានលោកសោមកុលវឌ្ឍន៍ពីប្រទេសកាណាដានិង​លោកប៉ែនវ៉ាណូ និងលោកម៉មអង់ដ្រេរាហ៊ុល ពីប្រទេសបារាំង​ជាវាគ្មិន៕