10Sep/25

កម្មវិធីផ្សាយ ថ្ងៃពុធ 10.09.2025

๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម៖ តើ
ឥស្លាមជាសាសនាសន្តិភាព​ឬ ហិង្សា? រូប៖ ពេលសាឡាឌិនវាយ
យកក្រុងហ្សេរុយសាឡិមបាននៅឆ្នាំ ๑๑๘๗។
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๔ ។
ប្រាសាទរលួស ហរិហរាល័យ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ឆ្នាំអូន ๑๖» ច្រៀងដោយ រស់សេរីសទ្ធា
๔–នាទី «សុខភាពយើង»​ 
ជម្ងឺទឹកនោមផ្អែម​ទាំង ๒ ប្រភេទ។
๕–នាទី «ពីនេះពីនោះ» 
បាតុកម្មពួក Gen Z នៅណេប៉ាលបណ្ដាលឲ្យភរិយាអតីត
នាយករដ្ឋមន្ត្រីត្រូវដុតស្លាប់ទាំងរស់៕
09Sep/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 09.09.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA វគ្គទី ๓๗
សៀមនិងយួនដណ្ដើមគ្នាធ្វើចៅហ្វាយខ្មែរនៅរាជ្យព្រះបាទអង្គច័ន្ទ។
๒–នាទី «សៀវភៅខ្មែរ» សូមជូនល្បើករឿង «ស្ដេចក្មេង» និពន្ធ
ដោយលោកសៃខេន តូបលក់សៀវភៅ Quai Sisowath ឆ្នាំ ๑๙๕๒ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនារបស់លោកដួងវីរសិទ្ធ ๑ បទ
ឈ្មោះ «គ្មានហេតុផល» ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង
Columbus រដ្ឋ Ohio ។
ស្ដីពីលោកគ្រូកេងវណ្ណសក្ដិ​និងបញ្ហាប្រជាធិបតេយ្យខ្មែរ។
​ភាគបញ្ចប់។
๕–នាទី «ពីនេះពី័នោះ» 
លោក ថាក់ស៊ីន លើកដៃសំពះប្រជាពលរដ្ឋមុនចូលស្តាប់សាល
ក្រមនៅថ្ងៃទី ៩ ខែកញ្ញា។ រូបភាព ៖ AFP តុលាការកំពូលថៃ
កាត់ទោសឲ្យទៅដេកគុកៗ ឆ្នាំ៕
08Sep/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 08.09.2025

๑–នាទី​ «បកស្រាយពាក្យស្លែងភាសាអាមេរិកាំង» ដោយសានសុវិទ្យ
«Hey Kids! Cut the Chit-Chat and Get Back To Studying!»
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់
លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๔๑
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
๔–នាទី «សុខភាពយើង»​ 

ស៊ីជិនពិងអួតប្រាប់ពូទិនកាលពីថ្ងៃ ๓ ខែ ๙ ថាពីដើមមនុស្ស
អាយុលើស ๗๐ ហ្នឹងពូកែហើយតែឥឡូវចិនមានគម្រោងធ្វើឲ្យ
មនុស្សរស់បានដល់ ๑๕๐ ឆ្នាំ​តាមរយៈការផ្លាស់ប្ដូរសរីរាង្គ។

๕–នាទី «ពីនេះពីនោះ» ថ្ងៃនេះសុំសម្រាកមួយថ្ងៃ។
07Sep/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 07.09.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»
ខ្មែរត្រូវចេះដាំដំណាំចម្រុះមុខច្រើនប្រភេទ​កុំដាំតែមួយមុខ
ដូចជាស្រូវហើយប្រើពេលទំនេរជល់មាន់ចាក់អាប៉ោង!

๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๓๔

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «អូនគ្មាន​សិទ្ធិ​ទៅចោលបងទេ​»​ច្រៀងដោយ
កម្លោះ ដួង វីរសិទ្ធ។
๔–នាទី​ «និទានចិនរឿង សាមកុក» វគ្គ ๑๗๐ កណ្ឌទី ๕๗
๕–នាទី «ពីនេះពីនោះ»
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ Anutin Charnvirakul អាចជានានឹងខ្មែរ។
វេទិកាកម្ពុជាមាតុភូមិយើង​លើកទី ๖๔ រឿងបង្កើត បរ-រដ្ឋាភិបាល​
ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញដែលខុសច្បាប់ ភាគបញ្ចប់ ។
06Sep/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 06.09.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
វិធីបែងចែកដីជាឡូត៍ៗ សម្រាប់ដាំដំណាំប្រភេទផ្សេងៗ ។
๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំងបន្តរៀបរាប់ពីកម្ពុជាសម័យ
ហ្វូណន់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๖๙ កណ្ឌទី ๕๖
๕– នាទី «ពីនេះពីនោះ»
ទិដ្ឋភាពពីលើអាកាសនៃនាវាដែលចូលចតនៅមូលដ្ឋានទ័ព
ជើងទឹករាម National Committee for Maritime Security (Cambodia)
វេទិកាកម្ពុជាមាតុភូមិយើង​លើកទី ๖๔ រឿងបង្កើត បរ-រដ្ឋាភិបាល​
ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញដែលខុសច្បាប់ ភាគទី ๒ ។
05Sep/25

កម្មវិធីផ្សាយថ្ងៃសុក្រ 05.09.2025

๑–នាទី «ព្រះពុទ្ធសាសនា» 
ស្ដីពី «គន្លឹះ៨យ៉ាងនៃព្រះពុទ្ធសាសនាដើម្បីទប់ទល់នឹងកំហឹង»
ដោយ Matt Linden (ឆ្វេងដៃ) និពន្ធនាយកនៃ​​បណ្ណសារ Study
Buddhism របស់បណ្ឌិត Alexander Berzin (ស្ដាំដៃ) ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា​ (ឆ្វេងដៃ)
ពីរដ្ឋមីនីសូតាស្ដីពីជីវប្រវត្តិលោកសឺងង៉ុកថាញ់​ (ស្ដាំដៃ)
ដោយលើកយកកំណត់ហេតុអំពីការតស៊ូរបស់លោកសឺងង៉ុក
ថាញ់ដោយលោកឡឹកសំអឿនឬផ្កាយព្រឹកមកអានជូនស្ដាប់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ដែនដីខ្មែរប្រែថាសុវណ្ណភូមិ» និពន្ធដោយសម្ដេច
សង្ឃរាជជួនណាត។
๔–នាទី «វប្បធម៌អក្សរសាស្ត្រ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុងពីក្រុង
Skokie រដ្ឋ Illinois
លើកយករឿង «សត្វសេះក្នុងវប្បធម៌ខ្មែរ» ភាគ ๒ មកជំរាប។
๕–នាទី «ពីនេះពីនោះ»
វេទិកាកម្ពុជាមាតុភូមិយើង​លើកទី ๖๔ រឿងបង្កើត បរ-រដ្ឋាភិបាល​
ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញដែលខុសច្បាប់៕
04Sep/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 04.09.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
ចោរសៀមលេងល្បិចស្មោគគ្រោកបញ្ជូនឡានដឹកលាមកទៅ
ជាយដែនខ្មែរ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒»របស់
លោក​វ៉ាន់ឌីកាអុន វគ្គទី ๔๐ កម្ពុជាក្រោយកិច្ចព្រមព្រៀង๒๓
តុលា ๑๙๙๑ មានរដ្ឋសភា​និងជាពិសេសព្រឹទ្ធសភានៅឆ្នាំ ๑๙๙๖ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»​ សូមជូនចម្រៀងឈ្មោះ «សៀមចោរចង្រៃ»
និពន្ធនិងច្រៀង​ដោយ ចេតនា សំអាង។
๔–នាទី «សៀវភៅខ្មែរ» រឿង «កំហុសនរណា» របស់លោកលាវ
ឆេងហ៊ាត ក្រុងអូរុិញ កាលីហ្វ័រន្ញ៉ា។ វគ្គបញ្ចប់ក្បាលទី ๓ ។
๕–នាទី «ពីនេះពីនោះ»  ពត៌មានពីប្រទេសនេះបន្តិចប្រទេស
នោះបន្តិច​និងឆ្លើយសំនួរអំពីក្រយាសារ៍ទ៕
03Sep/25

កម្មវិធីផ្សាយ ថ្ងៃពុធ 03.09.2025

๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម

๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូនសុន្ទរកថា
ស្ដីពីតំបន់អង្គរ វគ្គទី ๓ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
๔–នាទី «ពីនេះពីនោះ» 
02Sep/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 02.09.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA វគ្គទី ๓๖
សៀមនិងយួនដណ្ដើមគ្នាធ្វើចៅហ្វាយខ្មែរនៅរាជ្យព្រះបាទអង្គច័ន្ទ។
គ្រោះកម្មពីខ្យល់ព្យុះកំបុតត្បូងឈ្មោះ Katrina​ កាលពី ๒๐ ឆ្នាំ
មុនគឺនៅខែសីហា ​๒๐๐๕ បានបណ្ដាលឲ្យខូចខាតផ្ទះសំបែង
ហេត្ថារចនាសម្ព័ន្ធជាទម្ងន់​និងស្លាប់មនុស្សជិត ๑๕๐๐ នាក់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»

សូមជូនចម្រៀងកំសត់ណាស់ ๑ បទឈ្មោះ «សង្សារខ្ញុំអស់ក្រមុំហើយ

អាណិតអូនណាស់សង្សារបងអើយ» ពីឆាណែល អធិរាជ Music ។

๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង
Columbus រដ្ឋ Ohio ។
ស្ដីពីលោកគ្រូកេងវណ្ណសក្ដិ​និងបញ្ហាប្រជាធិបតេយ្យខ្មែរ
​ភាគទី ๒ ។
๕–នាទី «ពីនេះពី័នោះ» 

ស៊ីជិនពិង​អត់ស្លាប់ អត់ត្រូវដកពីអំណាចដូចពាក្យចចាមអារ៉ាម។​

ជនអាហ្វ្រិកបះវាយចិន ប្លន់ហាងលក់ទំនិញចិន៕​

01Sep/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 01.09.2025

๑–នាទី​ «បកស្រាយពាក្យស្លែងភាសាអាមេរិកាំង» ដោយសានសុវិទ្យ
«Hey, dude! Making 100 bucks a night is no
sketchy business!»
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ភាគ ๒ » របស់
លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๓๙
កម្ពុជាក្រោយការបោះឆ្នោតគ្រប់គ្រងដោយអ៊ុនតាក់ឆ្នាំ ๑๙๙๓
នៅតែមិនប្រជាធិបតេយ្យព្រោះពួកអាកញ្ជះយួននៅមានអំណាច។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «រួមចិត្តតែមួយ –
One Heart» ​ច្រៀងដោយ ឱកសុគន្ធកញ្ញា។
๔–នាទី «សុខភាពយើង»​ 
ការធ្វើយុវកម្មពន្យឺតជីវិតដោយប្រើតៃជីមិនបាច់បង់ថ្លៃនិង
តាមរយៈការប្រើ ​ADSCs តម្លៃរាប់ម៉ឺនដុល្លារ។
๕–នាទី «ពីនេះពីនោះ»
ជម្លោះខ្មែរ-ថៃ គឺជាបរាជ័យរបស់ធីមអាពុក-អាកូនត្រកូលហ៊ុន៕