19Aug/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 19.08.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសូមបន្តការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ 3 ខ-1
๒–«នាទីប្រលោមលោក»
សូមជូនវគ្គទី ๗ នៃរឿង​«អ្នកមេម៉ាយនៅអិលអេ» និពន្ធដោយ
សុទ្ធប៉ូលីន​-អានដោយសានសុវិទ្យ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខ្មែរអើយក្រោកឡើង!» និងបទ «យើងពួតដៃគ្នា!»
๕–«នាទីពីនេះពីនោះ» 
លោកសមរង្ស៊ីប្រកាស​ថានឹងចូលស្រុកទៅបង្កើតរដ្ឋាភិបាលក្រៅ
ស្រុកបើហ៊ុនសែនចិត្តសឿងបើកភ្លើងខៀវឲ្យចូលស្រុក៕
18Aug/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 18.08.2024

๑–«បទសម្ភាសន៍សំបូរិន្ទ-កេងវ៉ាន់សាក់»
លោកសំបូរិន្ទនិងលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់បន្តសំនួរ-ចម្លើយ
អធិប្បាយអំពីភាពពិសេសនៃរឿងរាមកេរ្តិ៍ដែលល្អជាង «​រាមាយណៈ»
របស់ឥណ្ឌា។ វគ្គទី ๓ ជាវគ្គបញ្ចប់។
๒–«នាទីនិទានចិនរឿង សាមកុក» វគ្គទី ๖๒
Cao Cao វ៉ៃឈ្នះទីណាតែងតែយកស្រីស្អាតដែលមានប្ដីហើយនៅ
ទីនោះធ្វើជាប្រពន្ធ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ស្រានិយាយ» ច្រៀងដោយលោកដួងវីរសិទ្ធ។
๔–«នាទីពីនេះពីនោះ» 
បាតុកម្មប្រឆាំងគម្រោងត្រីកោណ«អភិវ័ធ» របស់យួននិងអាខ្វាង
ថែមប្រសាសន៍លោកសមរង្ស៊ីនៅក្រុង Lowell រដ្ឋ MA កាលពីថ្ងៃសៅរ៍
๑๗ សីហា ๒๐๒๔ ៕
17Aug/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 17.08.2024

๑–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
កូននេនតំណាងពុទ្ធសាសនាមហាយាន ​និង ហីនយាន។
๒–«នាទីនិទានចិន» រឿង «សាមកុក» វគ្គទី ๖๑
Lu Bu តទល់នឹងបីបងប្អូន Liu Bei, Guan Yu និង Zhang Fei ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីសុខភាពយើង»​ 
តើ Stem Cells អាចជួយបញ្ច្រាសជរាភាព​គឺធ្វើចាស់ជរាឲ្យក្លាយជា
ក្មេងកម្លោះបានមែនឬ?
๕–«នាទីពីនេះពី័នោះ» 
ទាហានអ៊ុយក្រែនបន្តកាន់កាប់ក្រុង Kursk របស់រុស្ស៊ីតទៅទៀត។
ការប្រយុទ្ធគ្នានៅតែបន្តឯក្រុង​ Kursk ក្នុងប្រទេសរុស្ស៊ី។
នាងអ៊ិង ផែថងថាន កូនពៅថាក់ស៊ិនឈិនណាវ៉ាត់សភាថៃបោះ
ឆ្នោតឲ្យម្សិលមិញ​ឡើងកាន់តំណែងជានាយក​​ (ឬ​នាយិកា?)​​ រដ្ឋមន្ត្រី
ថ្មីក្នុងឋានៈជាប្រធានបក្សភឿថៃ។
16Aug/24

កម្មវិធីផ្សាយថ្ងៃសុក្រ 16.08.24

«នាទីព្រះពុទ្ធសាសនា»​​ មករៀនពុទ្ធសាសនាពីលោកគ្រូពេញពៅ។
ដោយនឹងផ្ដើមពីមេរៀនទី១ «មូលហេតុនាំឱ្យកើតសាសនា» បង្រៀន
ដោយលោកគ្រូ ពេញ ពៅ ជាគ្រូឧទ្ទេសមកពីសាលាពុទ្ធិកបឋមសិក្សា
កម្ពុជរដ្ឋវត្តវារិន្ទព្រែកលៀប ថ្នាក់ឆ្នាំទី ๑ (កម្រិតពុទ្ធិកបឋមសិក្សា) ។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលលោកនឹងលើកយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មកជំរាប​ ។
វគ្គទី ๒ ៖ ​ជីវិតគ្រួសារ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិដោយកុយវណ្ណាឈ្មោះ «អង្គរខ្មែរដង្ហែ
វប្បធម៌» ។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្ន
កាល»​ របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិម​
ប៊ុនស៊ន់ពីប្រទេសបារាំង ។
វគ្គទី ๔๓ ក្រោយការដួលរលោះរបសា់របបខ្មែរក្រហមប៉ុលពត
ថ្ងៃ ๗ មករា ๑๙๗๙ ខ្មែរស្លាប់ដោយសារអត់អាហារជាច្រើនទៀត។
๕–«នាទីពីនេះពីនោះ» ​។
កូនសខេងបញ្ជាទៅអភិបាលខេត្តនានាឲ្យទប់ស្កាត់បាតុករកុំឲ្យ
ឡើងមកភ្នំពេញ​ថ្ងៃអាទិត្យ ๑๘ សីហា មកតវ៉ាដកខេត្តទាំង ๔ ពី
គម្រោងត្រីកោណ CLV ។
យួនស្លាប់និងរបួសសម័យសាធារណរដ្ឋខ្មែរ​យួនថាទាហានលន់នល់
សម្លាប់ ខ្លះថាយៀកកុងសម្លាប់ទម្លាក់កំហុសមកលើខ្មែរ។
យួនបញ្ជូនទ័ព ๒๐ ម៉ឺននាក់មកជាយដែនកម្ពុជា​ខ្លាចខ្មែរបះ
កាប់យួន?
15Aug/24

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 15.08.2024

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
យុវពលករខ្មែរកូរ៉េខាងត្បូងធ្វើខ្លួនជាគំរូខ្មែរស្នេហាជាតិ។
๒–«នាទីប្រលោមលោក»
អូតែល-កាស៊ីណូ Caesars Palace
អ្នកទៅកាស៊ីណូភាគច្រើនច្រើនទៅលេង Slot Machines ឬ
អាចោរដៃ ๑ (One-Armed Bandits) ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
ជីវិតកំសត់របស់វីរបុរសឧកញ៉ាក្ឡាហោមគង់។
«នាទីពីនេះពីនោះ» 
14Aug/24

កម្មវិធីផ្សាយ ថ្ងៃពុធ 14.08.2024

๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ
«មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទសាឡិមពិនហ៊ូម៉ាម។
ការអំពាវនាវចំពោះអាឡោះជាកិច្ចការល្អរបស់ជនមូស្លិមទូទៅ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនបទសម្ភាសន៍បស់អ្នកស្រីខែកខេមរ៉ាតនៃកម្មវិធីទំនើប
ភាវូបនីយកម្មខ្មែរជាមួយសាស្ត្រាចារ្យអាំងជូលានស្ដីពី «កាតព្វកិច្ច
របស់ប្រជាពលរដ្ឋចំពោះប្រទេសជាតិ» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Shallow»​ច្រៀងដោយ Bradley Cooper និង Lady
Gaga (ស្រង់ពីអាល់បុម A Star Is Born) ​។
๔–«នាទីសុខភាពយើង» 
វេជ្ជបណ្ឌិត Robert Signer នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រន្ញ៉ា ក្រុង
សាន​ឌីយេហ្គោ ធ្វើបាឋកថាស្ដីពីធ្វើយ៉ាងណាឲ្យអាយុវែងហើយសុខ
ភាពនៅល្អ ដោយប្រើ Stem Cells ។ វគ្គទី ๑ ។
๕–«នាទីពីនេះពីនោះ» សុំឈប់មិនពីនេះពីនោះ ๑ ថ្ងៃ៕
13Aug/24

កម្មវិធីផ្សាយ ថ្ងៃអង្គារ 13.08.2024

๑–«នាទីគាស់ផ្នូរប្រវត្តិសាស្ត្រ» រៀបរៀងដោយលោកនួនសុខវ៉ាង
ក្រុង Norcross រដ្ឋ GA «តើ Paule Monique Izzi កូនយាយ Pomme
ជាខ្មែរ​ឬ​ជាយួន? »
«ឆាយាលើអង្គរ»
ឆាយានេះថតកាលពី ๒๐๒๒ កាលពីអាយុ ๘๖ វស្សា។
រូបនេះថត ๒ ឆ្នាំក្រោយមក កាលពីខែមិថុនា ๒๐๒๔ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក
Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​
លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๑๑๒ ​។
កងទ័ពចិនកំទេចអ្វីៗនៅតំបន់ជាយដែនខាងជើងរបសយួន
ដែលយន្តហោះ B-52 អាមេរិកមិនហ៊ានប៉ពាល់ខ្ទេចខ្ទីគ្មានសល់
ទោះជាមន្ទីរពេទ្យឬមន្ទីរប្រៃសណីយ៍ដូចជានីធានីខេត្ត Cao Bang
និង Lao Cai ។
ចំបាំងនៅ Cao Bang .
ការបំផ្ទុះអាវុធនៅ​ Lang Son ក្នុងសង្គ្រាមរវាងសត្រូវបងប្អូនឯង។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទព្រះរាជនិពន្ធឈ្មោះ «ស្នេហា»​ ច្រៀងដោយអ្នកស្រី
ស៊ិនសុវណ្ណារី។
๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់បច្ចុប្បន្នកាល»
ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក​វ៉ាន់ឌីកាអុននិងអាន
ជូនស្ដាប់ដោយលោកគិម​ប៊ុនស៊ន់ ពីប្រទេសបារាំង។​​ វគ្គទី ๔๒ ។
๕–«នាទីពីនេះពី័នោះ» 
Trump ប្ដឹង FBI ក្រសួងយុត្តិធម៍ និងរដ្ឋាភិបាលអាមេរិកទារ
សំណងជម្ងឺចិត្ត ๑๐๐ លានដុល្លារ ព្រោះទៅឆែកផ្ទះលោកទាំង
បំពានរដ្ឋធម្មនុញ្ញ ។
មេធំរបស់អ៊ីរ៉ង់ អាលី ខូមេណី​បញ្ជាឲ្យធ្វើសង្គ្រាមទៅលើអ៊ីស្រាអែលដោយចោទថាបានសម្លាប់ មេបញ្ជាការហាម៉ាស់ឈ្មោះ ហាណេ​(រូបបិរសពុកមាត់ពុកចង្កាស) ៕
12Aug/24

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 12.08.2024

๑–«នាទីអក្សរសាស្ត្រខ្មែរ» ថ្ងៃនេះសូមបន្តការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๒ វគ្គ ក3 ។
๒–«នាទីប្រលោមលោក»
សូមជូនវគ្គទី ๕ នៃរឿង​«អ្នកមេម៉ាយនៅអិលអេ» និពន្ធដោយ
សុទ្ធប៉ូលីន​-អានដោយសានសុវិទ្យ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ «Perfect» តែងនិង​​
ច្រៀងដោយ Ed Sheeran ។
๔–«នាទីសុខភាពយើង» 
តើយើងអាចធ្វើឲ្យកន្ទន់បាក់ក​ក្លាយជាកន្ទន់រឹងកវិញបានទេ?
๕–«នាទីពីនេះពីនោះ» 
ខ្មែរលើភពផែនដីប្រឆាំងគម្រោង CLV របស់យួននិងកញ្ជះវា៕
11Aug/24

កម្មវិធីផ្សាយថ្ងៃអាទិត្យ 11.08.2024

๑–«បទសម្ភាសន៍សំបូរិន្ទ-កេងវ៉ាន់សាក់»
លោកសំបូរិន្ទនិងលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់បន្តសំនួរ-ចម្លើយ
អធិប្បាយអំពីភាពពិសេសនៃរឿងរាមកេរ្តិ៍ខ្មែរដែលល្អជាង​រាមាយណៈ
របស់ឥណ្ឌា។ វគ្គទី ๒ ។
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គទី ๖๐– Lu Bu លើកកូនក្រមុំទោលរបស់ខ្លួន Lu Liquing ឲ្យជា
កូនប្រសាររបស់​ Yuan Shu ដែលមានលញ្ឆករតំណពូជស្ដេចច័ក្រ
ព័ត្រដែល Sun Ce បានដាក់ធានាជាវត្ថុកក់ពេលខ្ចីកងទ័ពរបស់
Yuan Shu ទៅតស៊ូនឹងសត្រូវ ហើយ Yuan Shu មិនព្រមសងវិញ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ស្នេហ៍ក្នុងសុបិន» ច្រៀងដោយលោកដួងវីរសិទ្ធ។
๔–«នាទីពីនេះពីនោះ» 
ក្នុងចំណោមឃ្លាទាំង ๖ របស់ខ្មែរក្រហម «ទុកក៏មិនចំណេញ
ដកចេញក៏មិនខាត» ឮហើយក្ដៅរោលរាលជាងគេ ៕
10Aug/24

កម្មវិធីផ្សាយថ្ងៃសៅរ៍ 10.08.2024

๒–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុង
លីយ៉ុងប្រទេសបារាំង
លោករៀបរាបអំពីជម្លោះរវាងធម៌ចាស់នឹងធម៌ថ្មីក្នុងចំណោម
ព្រះសង្ឃខ្មែរតាំងពីរាជ្យព្រះបាទស៊ីសុវត្ថិ។
๓–«នាទីនិទានចិន» រឿង «សាមកុក» វគ្គទី ๕๙
Lu Bu បាញ់ព្រួញពីចម្ងាយត្រូវចំណុចស៊ីបគឺផ្លែខាងឆ្វេងនៃចុង
លំពែងត្រីសូល៍ជួយ Liu Bei ឲ្យរួចពីត្រូវច្បាំងនឹងកងទ័ពធំជាង
របស់ Yuan Shu ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
សូមជូនចម្រៀងឆ្លើយឆ្លងរវាងអ្នកនាងអឿនស្រីមុំ​និងលោក​សួស
សងវាចា និងបទ​«កូនខ្មែរអើយក្រោកឡើង» ច្រៀងដោយកញ្ញា
មាសរ៉ាវី នៃវង់តន្ត្រីបក្ខសង្គ្រោះជាតិ។
๕–«នាទីសុខភាពយើង»​ 
ជម្ងឺតម្រងនោម តើការពារយ៉ាងណា​ មានអាហារអ្វីល្អសម្រាប់
សុខភាពអវយវៈសំខាន់មួយនេះ។
๖–«នាទីពីនេះពី័នោះ» 
មកទល់ព្រឹកថ្ងៃសៅរ៍អាមេរិកបានមេដាយមាស​ចាញ់ចិន​តែ
បើរាប់ទាំងអស់អាមេរិកឈ្នះ​បានមេដាយ ๑๑๒ ។