19Jun/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 19.06.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ពួកអាសៀមចង្រៃធ្វើបាបខ្មែរនៅជំរំជាយដែនថៃ។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
វគ្គទី ๑๘ របស់លោក​វ៉ាន់ឌីកាអុនអានជូនស្ដាប់ដោយសានសុវិទ្យ…
ប៉ែនសុវណ្ណត្រូវយួនចាប់យកទៅដាក់គុកស្រុកយួននៅខែធ្នូ
๑๙๘๑ ព្រោះ​ចង់ទាក់ទងនឹងមូស្គូរំលងក្បាលក្រុងហាណូយ។
នាទី​ «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «មហិច្ឆតាចោរជួជាតិ» និពន្ធនិងច្រៀងដោយ
និរនាម។
๔–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ๓ ។
ពិធីរៀបអាពាហ៍ពិពាហ៍មុន​និងក្រោយសម័យខ្មែរក្រហម។
រៀបអាពាហ៍ពិពាហ៍សម័យខ្មែរក្រហម។
๕–នាទី «ពីនេះពីនោះ» 
ក្មួយសៀម​ត្រូវឳពុកមាខ្មែរ+យួន ចាក់ពីក្រោយខ្នងយកសម្លេង
សន្ទនាមកផ្សាយធ្វើឲ្យក្មួយស្រីត្រូវបណ្ដេញឲ្យមកធ្វើនាយករដ្ឋ
មន្ត្រីនៅភ្នំពេញ។ នយោបាយមិនប្រណីនាងតូចឡើយ។
ប្រទេសស្វិសជាអ្នកការពារសិទ្ធិមនុស្សឬបំពានសិទ្ធិមនុស្ស?
18Jun/25

កម្មវិធីផ្សាយ ថ្ងៃពុធ 18.06.2025

๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម
តើការសម្លាប់សត្វក្នុងសាសនាឥស្លាមជាបាបឬជាបុណ្យ?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
កិច្ចសម្ភាសវាងលោកគ្រូសុីយ៉ុន សុភារិទ្ធ និងលោកគ្រូ អាំង
ជូលាន ស្តីពីសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាសម័យអង្គរ» ​ភាគ ๑ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๒ បទគឺ «កំពង់ចាមកំពង់ចិត្ត» និង «ចំប៉ី
ខេត្តកំពង់ចាម» ស្រង់ពី ឆាណែលលោក Pov Korn ។
๔–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃ
ក្រុង Columbus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវ
ភៅឈ្មោះ «សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយ
លោកឱកសឿម។ ភាគ ๓๒ ។
មធ្យោបាយធ្វើដំណើរនៅសំរោងចុងកាល់ល្អបន្ទាប់ពីជិះ
សេះគឺជិះរទេះគោ។
๕–នាទី «ពីនេះពីនោះ» 
ស៊ីជិនពិង​អាយុ ๗๒ vs ឧត្តមសេនីយ៍ ចាង​យូស៊ាអាយុ ๗๔ ។
ស៊ីជិនពិងចូលរួមសកម្មភាពដាំកូនឈើកាលពីមេសាកន្លងមក។
17Jun/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 17.06.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA
ភាគទី ๒๕ បន្តនិយាយពីឥទ្ធពលយួនដែលចម្លងតាមចិននិង
សៀមដែលទទួលឥទ្ធីពលវប្បធម៌ឥណ្ឌា មកលើកម្ពុជានិងលាវ។
នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ​๒ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «Always Remember Us This Way» ច្រៀងដោយ​
Lady Gaga ជាចង្វាក់ស្លូវ​តាមដោយចង្វាក់ញាក់។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
ភាគទី ๒๓ បន្តរឿងនយោបាយស្ដេចសីហនុពីទសវត្សឆ្នាំ
๑๙๔๐ ដល់ចុង ๑๙๖๐ ។ តាមដឹងស្ដេចកំប៉ោងបានប្រហារ
ជីវិតព្រាបអ៊ិននិងខ្មែរសេរីដទៃទៀតប្រមាណជា ๑๐๐๐ នាក់។
๕–នាទី «ពីនេះពី័នោះ» 
ជម្លោះព្រំដែន សៀម​ហាមអ្នកលេងល្បែងកាស៊ីណូចេញចូល។
ភាគីខ្មែរ​មិនប្រជុំ JBC តែប្ដឹង ICJ សៀមថាមិនទទួលស្គាល់
អំណាច ICJ ។
ក្ដៅក្រហាយពលករ​និងអាជីវករខ្មែររកស៊ីនៅថៃ៕
16Jun/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 16.06.2025

๑–នាទី​ «បកស្រាយអក្សរសាស្ត្រខ្មែរ» ដោយសម្ដេចព្រះសង្ឃរាជ
ជួនណាត វគ្គទី ๑
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​ វគ្គទី ๑๗
យួនត្រូវសហគមន៍អន្តរជាតិផ្ដន្ទាក្រោយលុកលុយចូលកម្ពុជា
នៅខែធ្នូ ๑๙๗๘ ថ្វីបើអំពើឈ្លានពាននេះបានជួយសង្គ្រោះ
ប្រជារាស្ត្រខ្មែរឲ្យផុតពីកណ្ដាប់ដៃបិសាចរបស់ពួកខ្មែរក្រហម
ប៉ុលពតក៏ដោយ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «អស់សង្ឃឹម» ច្រៀងដោយ​ឯកស៊ីដេ។
๔–នាទី «សុខភាពយើង»​ 
គ្រាប់ឈាមក្រហម ឈាមស និង​ផ្លាកែត។
វិធីផលិតថ្នាំ PRP សម្រាប់ចាក់ព្យាបាលជម្ងឺសន្លាក់។
15Jun/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 15.06.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​
វិធីធ្វើសាប៊ូទុកប្រើ​ខ្លួនឯងឬសម្រាប់លក់ដូរ។
๒–នាទី​ «និទានចិនរឿង សាមកុក» 
វគ្គ ๑๔๗ កណ្ឌទី ๔๘-๔๙
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំនៃក្រុង
ខូឡុមបឹស រដ្ឋអូហៃយោ។
๔–នាទី «ពីនេះពីនោះ»
អ៊ីរ៉ងចចេសចម្រាញ់អ៊ុយរ៉ានិញ៉ូមធ្វើគ្រាប់បែកនុយក្លេអ៊ែរ។
អ៊ីស្រាអែលឃើញថាអាមេរិកមិនសាហាវដូចចិត្តចង់ ទើបបាញ់
កម្ទេចស្ថានីយសាងគ្រាប់បែកនុយក្លេអ៊ែរ។
អ៊ីរ៉ង់ត្រូវគ្រាប់ច្រើនកន្លែង​ជាការសម្រេចចិត្តរបស់អ៊ីស្រាអែល
បញ្ចប់កម្មវិធីសាងអាវុធប្រល័យលោកផង​និងសងសឹកចំពោះ
ការលួចវាយប្រហារមកលើអ៊ីស្រែល
អ៊ីរ៉ង់បាញ់មកលើអ៊ីស្រាអែលវិញនៅយប់ថ្ងៃសុក្រ៕
14Jun/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 14.06.2025

๑–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
នៅទ្វីបអាហ្វ្រិក ប្រទេសណា ๑ ដែលមិនធ្លាប់ជាអាណានិគម
របស់ពួកអឺរ៉ុបស្បែកស?
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๒๒ ។
ពុទ្ធសាសនា ស្រដៀងលទ្ធិប្រជាធិបតេយ្យជាទីបំផុត៖ ព្រះពុទ្ធ
ប្រកាន់យកផ្លូវកណ្ដាល មិនធូរពេក​​ (ភាពបរិបូណ៌ហូរហៀរ)
និង​មិនតឹងពេក ​(ទុក្ករកិរិយា) ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» 
វគ្គទី ๑๔๖ កណ្ឌទី ๔๘ ​ ជីវយី​មេទ័ពរបស់ស៊ុនគួន​មិនត្រូវគ្នានឹង
​ខុងបេង​ដែលជាគ្រូរបស់ឡៅពី​សម្ព័ន្ធមិត្តរបស់ស៊ុនគួនដែរ។
ទីបំផុតជីវយីចុកឈាមស្លាប់ព្រោះត្រូវខុងបេងបញ្ឈឺចិត្ត។
๕–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
សាវតាររាជវង្សានុវង្សនៅក្រុងលង្វែកភាគទី ๔ ។ សង្គ្រាមរវាង
សៀមអយុធ្យានិងភូមា-មននៃនគរហង្សាវដ្តី សង្គ្រាមដែលស្ដេច
ខ្មែរតែងតែចូលទៅជួយភាគីសៀមនៅសតវត្សទី ๑๖ ៕
13Jun/25

កម្មវិធីផ្សាយថ្ងៃសុក្រ 13.06.2025

๑–នាទី «ព្រះពុទ្ធសាសនា» 
ភាគបញ្ចប់នៃអត្ថបទ «តើពុទ្ធសាសនិកអាចចៀសវាងទង្វើ
អកុសល ๑๐ យ៉ាងដោយវិធីណា?» របស់បណ្ឌិតអាឡិចសែនឌ័រ
បឺហ្ស៊ីន។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកលើកយកឯកសារខ្មែរអ្នកជាតិនិយមរបស់
លោកឡឺកសំអឿនហៅផ្កាយព្រឹកមកអានជូនស្ដាប់។
លោកឡឺកសំអឿន​ឬ ផ្កាយព្រឹក ខ្មែរអ្នកជាតិនិយម។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «ជាតិខ្មែរមិន
មែនល្ងង់ខ្លៅ»​ច្រៀងដោយសូសាវឿននិងមាសសាម៉ន។
๔–នាទី «វប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​
ពីក្រុង Skokie រដ្ឋ Illinois
ភាគ ๑๑ សូមបន្តជូនវាក្យសព្ទពាក់ព័ន្ធនឹងសត្វគោក្នុង
សង្គមខ្មែរ ៖ កណ្ដឹង ចង្ក្រង់ ត្រដោក។
๕–នាទី «ពីនេះពីនោះ»
តំណាងរាស្ត្រ McIver ពី New Jerseyអាចជាប់គុក ๑๗ ឆ្នាំពី
បទរារាំងការងាររបស់ ICE ។
មេទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ សាឡាមី​ត្រូវបាត់បង់ជីវិតក្នុងការវាយ
ប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល។
12Jun/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 12.06.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយពីជម្លោះព្រំដែនរវាងខ្មែរនិងថៃ៖ ខ្មែរប្ដឹងទៅតុលាការ
អន្តរជាតិ​ថៃចង់ដោះស្រាយទ្វេភាគី។
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
វគ្គទី ๑๖ របស់លោក​វ៉ាន់ឌីកាអុនអានជូនស្ដាប់ដោយសានសុវិទ្យ…
នាទី​ «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ទង់ជាតិកម្ពុជាក្រោម» និពន្ធដោយអន្ទិត
ថាច់ ប្រីជា គឿន។
๔–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» របស់លោកលាវ
ឆេងហ៊ាតនៃក្រុងអូរុិញ​រដ្ឋកាលីហ្វ័រន្ញ៉ា។ វគ្គទី ๑ ។
๕–នាទី «ពីនេះពីនោះ» 
ត្រាំហៅទាហានម៉ារីន​និងឆ្មាំជាតិរាប់រយរាប់ពាន់ចូលបង្ក្រាប
ពួកបះបោរនៅអិលអេ រដ្ឋកាលី។
អ៊ីឡនថាសុំទោសដែលវាយប្រហារត្រាំ ឥឡូវកូនឲ្យជានាគ្នាវិញហើយ។
11Jun/25

កម្មវិធីផ្សាយ ថ្ងៃពុធ 11.06.2025

๑–នាទី «សាសនាសាកល»​ ​តបទៅនឹងចម្ងល់រឿងឥស្លាម
ហេតុអ្វីបានជាសាសនាឥស្លាមអនុញ្ញាតឲ្យបុរសយកប្រពន្ធ
លើសពីម្នាក់? គឺមានបានដល់ទៅ ๔ នាក់?
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» 
ជូនកិច្ចសន្ទនារវាងលោក​លី​ តារាវុធ និងលោកអាំង ជូលាន
ណែនាំឲ្យស្គាល់អ្នកប្រាជ្ញខ្មែរឈ្មោះ អូ ឈៀង។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «រស្មីដួងច័ន្ទ្រ» ច្រៀងដោយឯកស៊ីដេចង្វៈ
ភ្លេងសៀម​ឈ្មោះ លាវឆុមច័ន្ទ្រ។
๔–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃ
ក្រុង Columbus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវ
ភៅឈ្មោះ «សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយ
លោកឱកសឿម។ ភាគ ๓๑ ។
កន្លែងខ្លះនៃជួរភ្នំដងរែក សីតុណ្ហភាពអាចធ្លាក់ចុះដល់
๑๕-๑๖ អង្សា។
๕–នាទី «ពីនេះពីនោះ» 
កម្ពុជាដាច់ចិត្តបង្កើតគណៈកម្មាធិការចំពោះកិច្ចដាក់ពាក្យ
ប្ដឹងសៀមរឿងជម្លោះត្រីកោណមរកត និងប្រាសាទតាមាន់
តូច-ធំ​និងតាក្របីនៅខេត្តឧត្តរមានជ័យ។
នេះគឺប្រាសាទតាមាន់តូចសាងក្នុងរាជ្យជ័យវរ្ម័នទី ๗
រចនាបថបាយ័ន។
10Jun/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 10.06.2025

๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA
ភាគទី ๒๕ និយាយពីឥទ្ធពលសៀមដែលទទួលឥទ្ធពលឥណ្ឌា​
និងយួនដែលទទូលឥទ្ធិពលចិន មកលើកម្ពុជានិងលាវ។
–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «កំហុសនរណា?» វគ្គទី ​๑๑
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «អ្នកចាស់ចាំអូន»​​ ទំនុកច្រៀងដោយ Mr. Seng
បទភ្លេងដោយ Tonosaki ច្រៀងដោយ​កែវ វាសនា។
តាមដោយបទ «អ្នកចាស់ចាំបង» ច្រៀងដោយកញ្ញានិរនាម។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
ភាគទី ๒๒ បន្តរឿងនយោបាយស្ដេចសីហនុពីទសវត្សឆ្នាំ ๑๙๔๐
ដល់ចុង ๑๙๖๐ និងសកម្មភាពកុម្មុយនីស្តរណបចិននិងយៀកមិញ។
๕–នាទី «ពីនេះពី័នោះ» 
ត្រាំបញ្ជូនទាហានម៉ារីននិងឆ្មាំជាតិ​រាប់ពាន់ទៅបង្ក្រាបការ
បះបោរប្រឆាំងប៉ូលិស ICE នៅក្រុងអិលអេ រដ្ឋកាលី។