19Jan/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 19.01.2025

๑–«នាទីប្រលោមលោក»
សន្មតថាបទសម្ភាសន៍របស់ស្ដេចសីហនុប្រទានដល់កញ្ញា ឌេប្រា
វ៉ាយន័រ នៃទស្សនាវដ្តី Playboy កាលពីឆ្នាំ ๑๙๘๗ គឺជាប្រលោម
លោកទៅចុះ។ ​ថ្ងៃនេះជូនវគ្គទី ๑ ជាវគ្គបើកឆាក។
๒–«នាទីនិទានចិនរឿង សាមកុក»  វគ្គ ๑๐๖ កណ្ឌទី ๒๗
អួនស៊ាវ មិនស្ដាប់ការណែនាំរបស់ទីប្រឹក្សា ត្រូវបាត់បង់មេដឹក
នាំយោធានិងឃ្លាំងស្បៀងក្នុងការវាយប្រហារទៅលើឆាវឆាវ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងអត្ថាធិប្បាយដោយម្ចាស់ស្ទឹងសង្កែ កវីគង្គប៊ុន
ឈឿន ๒ បទគឺឈ្មោះ «ខ្មាស់អស់បក្សា» ច្រៀងដោយអ៊ិនណារី
និងបទ ​«ក្រមុំអារញ្ញ» ច្រៀងដោយអធិរាជសម្លេងមាស​ ស៊ីន
ស៊ីសាមុត​និងក្រមុំបាត់ដំបងរស់សេរីសទ្ធា។
๔–«នាទីពីនេះពីនោះ» 
ធម្មិកព្រហ្មប្រដៅថា៖ «ជំហានទី ๑ ក្នុងការរំដោះកម្ពុជាគឺ ខ្មែរ
ត្រូវមានស្មារតីជាតិនិយម ចេះជួយឈ្មួញលក់ទំនិញខ្មែរ កុំគាំ
ទ្រទំនិញបរទេស» ៕
18Jan/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 18.01.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ី
សុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
កងទ័ពសៀមដឹកនាំដោយរាមេសូរឡោមព័ទ្ធនិងវាយយកអង្គរ
បានក្នុងរាជ្យព្រះបាទលំពង់រាជាឆ្នាំ ๑๓๕๑ ។
๒–«នាទីសៀវភៅខ្មែរ» ដែលសានសុវិទ្យនឹងអានសៀវភៅ​ «បញ្ហា
ផ្នត់គំនិតនិងវប្បធម៌ខ្មែរក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»
និពន្ធដោយលោកបណ្ឌិតយិន ឆេងស៊ន វគ្គទី ๒ ជូនស្ដាប់។
ផ្នត់គំនិតជាជំនឿកប់ជ្រៅទៅក្នុងចិត្តជាស្វ័យប្រវត្តិ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๑๐๕ កណ្ឌទី ๒๖ ៖ រៀបរាប់ពីការប្រយុទ្ធតស៊ូរវាង​ឆាវឆាវ
នឹង អួនស៊ាវនៅតំបន់ហួតោ ។
๕–«នាទីពីនេះពី័នោះ» រៀបរៀងជូនស្ដាប់ដោយធម្មិកព្រហ្ម។
ធ្វើកសិកម្មបែបពហុដំណាំ ដាំច្រើនមុខលាយគ្នា​ឬ Mixed
Cropping អាចជួយមិនឲ្យពិបាករកទីផ្សារបានខ្លះ៕
17Jan/25

កម្មវិធីផ្សាយថ្ងៃសុក្រ 17.01.25

๑–«នាទីព្រះពុទ្ធសាសនា» 
លោកបណ្ឌិត អាលិចសានឌ័រ បឺហ្សុីន​អធិប្បាយអំពី «គន្លឹះ ៨
យ៉ាងនៃព្រះពុទ្ធសាសនាដើម្បីសេចក្តីសុខ»
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
ទាហានសាធារណរដ្ឋខ្មែរក្នុងរូបនេះប៉ុន្មាននាក់ដែលរស់រាន
មានជីវិតពីសង្គ្រាម?
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ៖ «ឆ្នាំមុន» របស់អ៊ឺមសុងសឺម កំណែខ្មែរសុរិន្ទឈ្មោះ «คืนลับฟ้า» ច្រៀងដោយ ហ្មៃថៃ ចៃតះវ៉ាន់។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois
វគ្គទី ๔ ស្ដីពីទំនៀមស៊ីស្លាម្លូ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ។
๕–«នាទីពីនេះពីនោះ»
បរាជ័យម្ដងហើយម្ដងទៀតរបស់អាណាចក្រខ្មែរ​ពីអង្គរ​មក
លង្វែកមកឧត្តុង្គ មកចតុមុខ។
«ចិត្តគំនិតជាអ្វីៗបានទាំងអស់​ អ្នកគិតពីអ្វីអ្នកក៏នឹងក្លាយ
ជារបស់នោះ៕»
16Jan/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.01.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
នគររំដួលល្បីទៀតហើយរឿងបាញ់សម្លាប់អ្នកនយោបាយបក្សប្រឆាំង
ក្នុងការជួលខ្មាន់កាំភ្លើងសៀមឲ្យប្រហារលោកលឹមគិមយ៉ានៅថ្ងៃខួបទី
๔๖ នៃការចូលលុកកម្ពុជារបស់យួនឈ្លានពាន ๗ មករា ๑๙๗๙ ​។
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๓๐ ៖ ចលនាសង្គមរបស់សម្ដេចសីហនុ​និងភាពប្រទាញប្រទង់
គ្នារវាងនិន្នាការឆ្វេងនិយមនឹងស្ដាំនិយមនៅក្នុងចលនានេះ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងបទ «នមោ» តាមទំនងសូត្របែបឥណ្ឌា។
๔–«នាទីពីនេះពីនោះ» 
សៀវភៅពង្រឹងចិត្តសាស្ត្រខ្មែររបស់លោកបណ្ឌិតយិន ឆេងស៊ន។
15Jan/25

កម្មវិធីផ្សាយ ថ្ងៃពុធ 15.01.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត។​
6.0 ភាសារបស់មនុស្ស និងព្រះបន្ទូលរបស់ព្រះជាម្ចាស់; 6.1 ព្រះជា
ម្ចាស់មានព្រះបន្ទូលអំពីព្រះអង្គ; 6.2 ព្រះវិញ្ញាណ និងព្រះបន្ទូល។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គទី ๕ ៖ ដើមកំណើតដើមធ្លកនិងដើមកន្ទួតក្នុងវប្បធម៌ខ្មែរ
និងរឿង «ទន្លេស្ងួតកន្ទួត ๑ ដើម» ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសៀម ๑ បទឈ្មោះ «កម្ពុជាជាទីស្នេហា» តែង
និងច្រៀងដោយ​ យិងយ៉ុង យ៉តបួង៉ាម។
๔–«នាទីពីនេះពីនោះ» 
សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស់ចូលដល់វគ្គចរចាជាបីដំណាក់កាល។​
នឹងមានការដោះដូរចំណាប់ខ្មាំង។
ភ្លើងឆេះនៅអិលអេរដ្ឋកាលីជិត๑๐ ថ្ងៃហើយស្លាប់ ๒๕ នាក់។
ដុតរោលផ្ទៃដីតំបន់ Los Angeless ជាង ๔๐๐๐๐ អេឃ័រ។
ឆេះផ្ទះអស់ ๑๕๐๐ ខ្នង៕
14Jan/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.01.2025

๑–«នាទីសន្ទនាតុមូល ๓ មុម» របស់លោកថាច់ពីយ៉ា​ លោកហែម
វ៉ាន់ឆន និង​លោកចាន់ខេមរិន្ទ នៅប្រទេសបារាំង វគ្គទី ๓ ស្ដីពី
ប្រស្នាបាញ់ប្រហារលោកលឹមគិមយ៉ាដោយទាហានថៃស៊ីឈ្នួល
សម្លាប់នៅក្រុងបាងកក។
๒–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុតឈ្មោះ
«កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម» វគ្គទី ๔។
ជីវប្រវត្តិសង្ខេបរបស់លោកឧកញ៉ាមហាបុរសសឺនគុយ។
๓–«ឯកសារសំខាន់ស្ដីពីព្រំដែនខ្មែរជាមួយអតីតប្រទេសក្នុង
សហព័ន្ធឥណ្ឌូចិន»
๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងស្នេហាឧកញ៉ាមហាបុរសសឺនគុយម្ដងទៀត
តាមពាក្យសុំរបស់មិត្តអ្នកស្ដាប់។ 
๕–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
អត្ថបទឈ្មោះ «ទឹកនាគរាជ» និពន្ធ​ដោយលោកម៉ុងប៉ាពីយ៉ុង
ពីក្រុង​ Skokie, IL ភាគបញ្ចប់ ។
๖–«នាទីពីនេះពី័នោះ»
ស្លាប់ហើយទៅណា?
13Jan/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 13.01.2025

๑–«នាទីសន្ទនាតុមូល ๓ មុម» របស់លោកថាច់ពីយ៉ា​ លោកហែម
វ៉ាន់ឆន និង​លោកចាន់ខេមរិន្ទ នៅប្រទេសបារាំង ស្ដីពី និងបញ្ហា ๑ ទៀតគឺ…
តើ ๗ មករា ๑๙๗๙ ​និង​ ๒๓ តុលា ๑๙๙๑ ទិវាណាមានសារៈសំខាន់ជាង និង…
ប្រស្នាបាញ់ប្រហារលោកលឹមគិមយ៉ាដោយទាហានថៃស៊ីឈ្នួល
សម្លាប់នៅក្រុងបាងកក។
๒–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๑ នៃភាគ ๙ ។
๓–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๒๙ ៖ ចលនាសង្គមរាស្ត្រនិយម​និងខ្មែរកុម្មុយនីស្ត។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងសរសើរគុណបំណាច់លើកស្ទួយជាតិខ្មែរ ឈ្មោះ
«សឺនគុយ ឧកញ៉ាមហាបុរស» តែងដោយលោកថាច់ប្រីជាគឿន។
๕–«នាទីសុខភាពយើង»​ 
វិធីផលិត គ្រឿងផ្សំធ្វើម្ហូប ដែលវេជ្ជបណ្ឌិត លី ស្រីវីណា ប្រើជា
រៀងរាល់ថ្ងៃ៖ អំបិលពណ៌ផ្កាឈូក ខ្ទឹមស និង​ម្ទេស។ អំបិលពណ៌
ផ្កាឈូកឬអំបិលភ្នំហិមាល៏យ រកទិញបាននៅហាង «សុខភាព
យើង» អាសយដ្ឋានលេខ 706 ផ្លូវ 1986 សង្កាត់ភ្នំពេញថ្មី ខណ្ឌ
សែនសុខ រាជធានីភ្នំពេញ ទំនាក់ទំនងលេខទូរស័ព្ទ ……….
012 84 26 36 / 069 97 58 14 ។
๖–«នាទីពីនេះពីនោះ» 
អ្នកខ្លះថាការបាញ់ប្រហារលោកអតីតតំណាងរាស្ត្របក្សប្រឆាំង
ជាល្បិចរបស់យួនហាណូយចង់សង្កត់ប្រទេសថៃ៕
12Jan/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 12.01.2025

๑–«នាទីសន្ទនាតុមូល ๓ មុម» របស់លោកថាច់ពីយ៉ា​ លោកហែម
វ៉ាន់ឆន និង​លោកចាន់ខេមរិន្ទ នៅប្រទេសបារាំង ស្ដីពី ๗ មករា
๑๙๗๙ ​និង​ ๒๓ តុលា ๑๙๙๑ និងបញ្ហា ๑ ទៀតគឺ…
អតីតម៉ារីនសៀមបាញ់ប្រហារអតីតតំណាងរាស្ត្រខ្មែរដោយ
ចេតនានៅក្រុងបាងកក ចំថ្ងៃរំឭកខួប ๗ មករា ๑๙๗๙ ។
๒–«នាទីប្រលោមលោក»
Paule-Monique Izzi ឥតមានឈាមខ្មែរក្នុងខ្លួនទោះតិចតួចឡើយ
បិតាជាបារាំងកាត់អ៊ីតាលី មាតាជាយួនវ៉េ ឯយាយប៉ោមពាងជា
ម្ដាយចិញ្ចឹមសាសន័យួនទៅទៀត។
ស្ដេច «Playboy» សីហនុចោមរោមព្រះអង្គទៅដោយនារីស្រស់
ស្អាតនានា តែល្បីថាឋិតនៅក្រោមអំណាចស្នេហ៍របស់មុនីនាថ
ពេញទី គឺថាឆ្វេង-ឆ្វេង ស្ដាំ-ស្ដាំ ឥតហ៊ានធ្វើអ្វីផ្ដេសផ្ដាសឡើយ។
๓–«នាទីនិទានចិនរឿង សាមកុក» 
មុននឹងស្លាប់ស៊ុនសេកអាយុ ๒๖ ឆ្នាំបានតែងតាំងប្អូនប្រុសស៊ុន
គួនជាស្ដេចត្រាញ់ស្រុកកាំងតាំងដែលក្រោយមកក្លាយជាហង់តេ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងអត្ថាធិប្បាយដោយម្ចាស់ស្ទឹងសង្កែ កវីគង្គ
ប៊ុនឈឿន ๑ បទឈ្មោះ «បាត់ដំបងមានអ្វីខ្លះ» ច្រៀងដោយ
អធិរាជសម្លេងមាស​ ស៊ីនស៊ីសាមុត​និងក្រមុំបាត់ដំបងរស់
សេរីសទ្ធា។
๔–«នាទីពីនេះពីនោះ» 
Maduro នៃប្រទេសវេនេហ្ស៊ូអេឡា ស្បថចូលកាន់តំណែងប្រធានា
-ធិបតីអាណត្តិទី ๓ ខណៈដែលអាមេរិកតម្លើងប្រាក់រង្វាន់នាំ
ចាប់ពី ๑๕ លាន​ជា ๒๕ លានដុល្លារ។
ចំណងជើងអត្ថបទជាធ្នាក់ទាក់ឲ្យចូលមើលចូលស្ដាប់… ។
11Jan/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 11.01.2025

๑–«នាទីសន្ទនាតុមូល ๓ មុម» របស់ព្រឹទ្ធបុរស​​ (ប្រុសចាស់)​ ទាំង
๓ គឺលោកថាច់ពីយ៉ា​នៅប្រទេសបារាំង លោកណនហ៊ីនៅប្រទេស
បែលហ្ស៊ិក និង​លោកប៊ុនឆននៅប្រទេសហូឡង់ ស្ដីពីអត្ថន័យនៃថ្ងៃ
๗ មករា ๑๙๗๙ ។ វគ្គអវសាន៖ យួនដូចក្ដាម​ដែលចេះតែរុលទៅមុខ។
សរុបសេចក្ដី ๗ មករា ๑๙๗๙ ជាទិវាយួនផ្ដើមគ្រប់គ្រងកម្ពុជា
រហូតដល់សព្វថ្ងៃ។
๒–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ី
សុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ប្រវត្តិសាស្ត្រខ្មែរចាប់ពីរាជ្យតាត្រសក់ផ្អែមដល់ពញាយ៉ាត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๑๐๓ ៖ ស៊ុនសេក ចៅហ្វាយស្រុកកាំងតាំងមិនពេញចិត្តអ្នក
ចិត្តបុណ្យអ៊ីកៀតដែលមានប្រជាប្រិយភាព ​បញ្ជាឲ្យយកទៅសម្លាប់
ថាជាមនុស្សដើរបោកប្រាស់អ្នកស្រុក ទីបំផុតត្រូវខ្មោចអ៊ីកៀត
លងទាល់តែស្លាប់។
๕–«នាទីពីនេះពី័នោះ» 
ភ្លើងឆេះផ្ទះអស់រលីងនៅ Los Angeles, CA ។
10Jan/25

កម្មវិធីផ្សាយថ្ងៃសុក្រ 10.01.25

๑–«នាទីសន្ទនាតុមូល ๓ មុម» របស់ព្រឹទ្ធបុរស​​ (ប្រុសចាស់)​ ទាំង
๓ គឺលោកថាច់ពីយ៉ា​នៅប្រទេសបារាំង លោកណនហ៊ីនៅប្រទេស
បែលហ្ស៊ិក និង​លោកប៊ុនឆននៅប្រទេសហូឡង់
តើ «អរគុណសន្តិភាព» រយៈពេល ๔๖ ឆ្នាំមកនេះជាសមិទ្ធិផលដ៏
អស្ចារ្យរបស់ហ៊ុនសែនមែនឬ?
๒–«នាទីព្រះពុទ្ធសាសនា» 
លោកបណ្ឌិត អាលិចសានឌ័រ បឺហ្សុីន​និង ម៉ែត លីនដិនតប
សំនួរថាតើ…
«ព្រះពុទ្ធសាសនានិងទ្រឹស្ដីនៃការវិវត្តន៍»  ដូចគ្នា-ខុសគ្នាយ៉ាងណា?
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
នៅដើមទសវត្សឆ្នាំ ๑๙๗๐ មានកងកម្លាំង Mike Force និង
ខ្មែរសេរីមកជួយជាតិតទល់នឹងយួនកុម្មុយនីស្តនិងខ្មែរក្រហម
ក្រោមផ្លាកសីហនុនិយម។
๔–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ៖ «ជឿចិត្តបងចុះ» របស់អ៊ិនយ៉េងនិងរស់សេរីសទ្ធា។
๕–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois
វគ្គទី ๓ ស្ដីពីពិធី «ស៊ីកំណត់» ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ
ឯនាយសមុទ្រ។
๖–«នាទីពីនេះពីនោះ»