27Feb/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 27.02.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
ស្ដេចកំប៉ោងខំពន្យល់ថាហេតុអ្វីបានជាព្រះអង្គជួយយួនដែល
ជាសត្រូវសួពូជរបស់ខ្មែរ?
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
វគ្គទី ๔๒៖ សាធារណរដ្ឋខ្មែរត្រូវបានប្រកាសឡើងនៅខែតុលា ​๑๙๗๐ ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងមនោសញ្ចេតនាឈ្មោះ «Unchained Melody»
(បទភ្លេងផ្ដាច់ច្រវាក់) ច្រៀងដោយវង់ The Righteous Brothers
ប្រកបខ្សែភាពយន្តរឿង «Ghost» ឆ្នាំ ๑๙๙๐ ។
๔–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓
๕–«នាទីពីនេះពីនោះ» 
ទីក្រុងស្រុកចិនធ្លាប់តែកកកុញទៅដោយមនុស្សម្នាមហាជន។
ឥឡូវមនុស្សទៅណាអស់ពីស្រុកចិន?
26Feb/25

កម្មវិធីផ្សាយ ថ្ងៃពុធ 26.02.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
តើគ្រិស្តសាសនាចូលមកកម្ពុជាតាំងពីពេលណា? 
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គទី ๑ នៃបាឋកថាស្ដីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរចន្លោះ
គ.ស. ๘๐๒ នឹង ๑๔๓๑។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងទទួលថ្ងៃចូលឆ្នាំថ្មី​នៅខែមេសា​ដោយកវីកៀន
ថ្នល់មិនស្គាល់ឈ្មោះមួយរូប។
๔–«នាទីពីនេះពីនោះ» 
នៅសល់តែរៀបឥដ្ឋនិងចរណៃខាងក្នុងបន្តិចបន្ទប់ទឹកនិង
បង្គន់សាធារណៈប្រុស-ស្រីរបស់បុរីអង្គរក៏នឹងរួចរាល់បានទាន់
សម្ពោធន៍ពេលបុណ្យចូលឆ្នាំចុងខែមេសា៕
25Feb/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 25.02.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុតឈ្មោះ
«កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម»
វគ្គទី ๑๐ ៖ នៅឆ្នាំ ๑๘๖๗ សៀមទទួលស្គាល់អាណានិគមបារាំង
លើកម្ពុជាជាថ្នូរនឹងការគ្រប់គ្រងខេត្ត ๒ របស់ខ្មែរគឺ បាត់ដំបង
និងសៀមរាប។
๒–«ឯកសារសំខាន់ស្ដីពីព្រំដែនខ្មែរជាមួយអតីតប្រទេសក្នុង
សហព័ន្ធឥណ្ឌូចិន» ​របស់លោកសារិនឆាក់
តំបន់សាមនឿរបស់ខ្មែរដែលបារាំងកាត់ឲ្យទៅខាងលាវជា
ពិសេសនៅឆ្នាំ ๑๙๒๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
បទ «ចម្ប៉ាបាត់ដំបង» ដោយស៊ីនស៊ីសាមុត​និង ដួងវីរសិទ្ធ។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
វគ្គទី ๖ ៖ រចនាសម្ព័ន្ធថ្នាក់ដឹកនាំខ្មែរក្រហមនិងជីវភាពប្រចាំ
ថ្ងៃរបស់ប្រជាជនរំដោះ។
๕–«នាទីពីនេះពី័នោះ» 
មហាសេដ្ឋី ចែក ម៉ា បង្ហាញទ្រឹស្ដីថាអ្ចីៗ មានឡើងមានចុះ៕
24Feb/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 24.02.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๓ នៃភាគ ๑๐ ។
๒–«នាទីសៀវភៅខ្មែរ» សូមលើកយកវគ្គទី ๔๑ នៃសៀវភៅរឿង
«សុបិននិងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។
ក្រោយត្រូវសភាបោះឆ្នោតទម្លាក់ពីតំណែងប្រមុខរដ្ឋថ្ងៃ ๑๘
មីនា ๑๙๗๐ ស្ដេចសីហនុ​ប្រញាប់ចេញពីក្រុងមូស្គូទៅកាន់ក្រុង
ប៉េកាំងជាបន្ទាន់។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនា​๑បទឈ្មោះ «អាណែតមាសបង»
ច្រៀងដោយ​ហួរឡាវី។
๔–«នាទីសុខភាពយើង»​ ថ្ងៃនេះលោក Mark Ambrose ឯកទេស
ខាងវេជ្ជសាស្ត្រផ្ទៃក្នុង/សាច់ដុំនិងឆ្អឹងនិងជាមេទីប្រឹក្សាពេទ្យ
នៃមន្ទីរពេទ្យ Family Clinic ក្រុងភ្នំពេញ នឹងបកស្រាយសំនួរ
ថា «តើកោសិកាដើម​ឬ Stem Cells គឺអ្វី?»​ ​។
๕–«នាទីពីនេះពីនោះ» 
គេថាអាមេរិកក្បត់អ៊ុយក្រែន​ដូចក្បត់ខ្មែរសម័យលន់នល់
ទៀតហើយ មែនឬ?
23Feb/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 23.02.2025

๑–«បទសម្ភាសន៍» របស់ស្ដេចសីហនុជាមួយកញ្ញា ឌេប្រាវ៉ាយន័រ
នៃទស្សនាវដ្តី Playboy កាលពីឆ្នាំ ๑๙๘๗​
(វគ្គទី ๖ ​ភាគទី ๓) ស្ដេចសីហនុ Machiavelli នៃអាស៊ីអាគ្នេយ៍
ផ្លាស់ប្ដូរជំហរដូចចុងស្រល់ត្រូវខ្យល់។
๒–«នាទីនិទានចិនរឿង សាមកុក» 
វគ្គ ๑๑๖ កណ្ឌទី ๓๔ និយាយពីវនវាសីសាមកុក បុរសកាន់ផ្លិត
ខុងបេង​ឬ ជឺកឹលៀង បានសាកល្បងសេចក្ដីអត់ធ្មត់និងព្យា
យាមរបស់អនាគតចៅហ្វាយឡៅពីមុននឹងព្រមចូលបម្រើ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងព្រះរាជនិពន្ធ ๑ បទឈ្មោះ «ស្នេហា» ច្រៀង
ដោយអ្នកស្រី ស៊ិនសុវណ្ណារី។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​
ខ្មែរត្រូវចេះច្នៃប្រឌិតផលិតផលកសិកម្មដូចជាធ្វើទឹកខ្ទិះស្វាយ
ចន្ទី​ធ្វើទឹកបាយចន្ទក្រឹស្នាលក់ជាដើម។
ធម្មិកព្រហ្មអធិប្បាយអំពីការប្រើដ្រូនប្រឆាំងសត្រូវ​ដោយលើក
យកឧទាហរណ៍ អ៊៊ុយក្រែនប្រើដ្រូន ๑ តម្លៃតែប្រមាណ ๒๐๐๐
ដុល្លារបំផ្លាញរទេះតង់តម្លៃរាប់លានដុល្លាររបស់រុស្ស៊ី។
๖–«នាទីពីនេះពីនោះ»
បន្ទប់ទឹកសាធារណៈរបស់កនយើងនៅបុរីអង្គរចេញជារូបរាង
ហើយ បងប្អូន!
22Feb/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 22.02.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
ក្រោយសម័យអង្គរស្ដេចខ្មែរនៅតែបន្តច្បាំងគ្នាឯង៖ ព្រះស្រី
រាជា​ប្អូនពញាយ៉ាត​ច្បាំងនឹងព្រះស្រីសុរិយោទ័យដែលជាក្មួយ
ដណ្ដើមក្រុងចតុមុខ។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๗ ។
ប្រជាជនខ្មែរដែលរួចផុតពីនរកខ្មែរក្រហមនាំគ្នាអបអរសាទរ
ជ័យជំនះ ๗ មករា ๑๙๗๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
ឡៅពី ព្យាយាមប្រើគ្រប់វិធីដើម្បីបាន ខុងបេង​ឬ ជូកឹលៀង​
ជាទីប្រឹក្សា។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​
ត្រូវចេះច្នៃប្រឌិតគ្រាប់ស្វាយចន្ទីដើម្បីបន្ថែមគុណតម្លៃវា។
๖–«នាទីពីនេះពីនោះ»
កញ្ញាស៊ិនថេវី​នៃអង្គការ Save Cambodia ប្រកាសប្រាប់ខ្មែរថា
ក្រសួងការបរទេសអាមេរិកាំងនឹងធ្វើកិច្ចប្រជុំតុមូលស្ដាប់មតិ
យោបល់ខ្មែរនៅអាមេរិកស្ដីពីស្ថានការណ៍កម្ពុជាក្នុងវេទិកា
«និយាយការពិតជាជាងការពារ» ៕
21Feb/25

កម្មវិធីផ្សាយថ្ងៃសុក្រ 21.02.25

๑–«នាទីព្រះពុទ្ធសាសនា» 
ប្រភេទនៃព្រះពុទ្ធសាសនា មានបែបថេរវាទ​និងមហាយាន​
មហាយានមានបែកចេញជាមហាយានបែបទីបេត៍​និងបែប
អាស៊ីបូព៌ាមានចិន​និងជប៉ុនជាដើម។
«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកជីវប្រវត្តិលោកសឺងង៉ុកថាញ់មក
ជំរាប​។
សីហនុប្រកាសឲ្យខ្មែររត់ចូលព្រៃម៉ាគីស៍​ចាប់ដៃយួនយៀកកុង-
យៀកណាមខាងជើងនិងខ្មែរក្រហមសម្លាប់ខ្មែរសាធារណរដ្ឋ
របស់លន់នល់។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងកន្ទ្រឹម ๑ បទឈ្មោះ «ខ្យល់បក់ល្ហៀកៗ» ច្រៀង
ដោយ ខ្មែរស្រិន្ទ យ៉តរ៉ាក់ ឃោកណាសាម។
๔–«នាទីវប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois
វគ្គទី ๑ ៖ ស្ដីពីអត្ថន័យនៃពាក្យថា «បង្គន់» ក្នុងសង្គមខ្មែរ។
๕–«នាទីពីនេះពីនោះ»
សមរង្ស៊ីថ្លែងសរសើតលោកលឹមគឹមយ៉ានៅបុណ្យ​ ๑๐๐ ថ្ងៃរបស់
លោកកាលពីថ្ងៃអាទិត្យ ๑๖ កុម្ភៈ។
មានគេឃើញពេជ្រគិមស្រ៊ិននង​លីរតនរស្មី​នៅធ្វើការដូចប្រក្រតី៕
20Feb/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 20.02.2025

๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
๒–«នាទីសៀវភៅខ្មែរ» សូមបន្តលើកយកសៀវភៅរឿង «សុបិន
និងការពិត» របស់លោក​វ៉ាន់ឌីកាអុន​មកអានជូនស្ដាប់។ វគ្គទី ๔๐
«នាទីតន្ត្រីប្រចាំថ្ងៃ្ង»
សូមុំជូនបទ «Always Remember Us This Way» តែងនិង
​ច្រៀងដោយ Lady Gaga។
๔–«នាទីសាក្សីប្រវត្តិសាស្ត្រ​» ស្ដីពីដំណើរទស្សនាតំបន់រំដោះ
ខ្មែរក្រហមរបស់ Paule Monique Izzi កាលពីឆ្នាំ ๑๙๗๓
๕–«នាទីពីនេះពីនោះ» 
កិច្ចពិភាក្សាដោយវាគ្មិនពីច្រើនប្រទេសក្រោមអធិបតីភាព
ទូរទស្សន៍ខ្មែរក្រោមខេត្តព្រះត្រពាំង KKIP TV ប្រធានបទ
«CPPប្រឈមក្រោមការដឹកនាំ របស់ចារកម្មយួននិងអ្វីខ្លះ
19Feb/25

កម្មវិធីផ្សាយ ថ្ងៃពុធ 19.02.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
«គ្រិស្ទាន» ជាសាសនាដ៏ថ្មីស្រឡាងមួយមានមូលដ្ឋានលើជំនឿថា
ព្រះពិតមានតែមួយគឺព្រះយេហ៊ូវ៉ា ដែលបានបង្កើត និងមាន
អំណាចលើអ្វីៗទាំងអស់នៅលើចក្រវាលទាំងមូល។ មនោគមន៍
វិជ្ជាសាសនារបស់ពួកជ្វីហ្វនេះ គេឲ្យឈ្មោះថា “សាសនាយូដា”។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
វគ្គបញ្ចប់៖ ជនជាតិភាគតិចកួយ​និងរបរជំនាញខាងទាក់ដំរី​
និង​ស្លដែកមានចំណែកសំខាន់ក្នុងភាពអស្ចារ្យរបស់ខ្មែរអង្គរ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមខ្មែរស្រិន្ទ ๑ បទឈ្មោះ «ដំរីភ្លុកធំ»​ច្រៀង
ដោយ ส่องแสง รุ่งเรืองชัย
๔–«នាទីពីនេះពីនោះ» 
គណៈប្រតិភូក្រសួងការបរទេសអាមេរិកដឹកនាំដោយ Marco
Rubio ជូបពិភាក្សាបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែនជាមួយគណៈ
ប្រតិភូរុស្ស៊ីដឹកនាំដោយ Sergey Lavrov ។
អ៊ីឡន ម៉ាស់ ដឹកនាំ DOGE រកឃើញភាពមិនប្រក្រដីក្នុងបញ្ជី
លុយកាក់ផ្នែកសន្តិសុខសង្គមអាមេរិកដែលបើកលុយឲ្យមនុស្ស
អាយុ​ពី ๑๐๐ ដល់ ๓๐๐ ឆ្នាំ​ដល់ទៅជាង ๒๐ លាននាក់!
18Feb/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.02.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោកត្រាំងឆាតប៊ុតឈ្មោះ
«កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម»
វគ្គទី ๙ ៖ ព្រះបាទនរោត្តមឡើងសោយរាជ្យនៅឧត្តុង្គក្រោម
អធិបតីភាពបារាំងនិងសៀមនៅថ្ងៃ ๓ មិថុនា ๑๘๖๔។
๒–«ឯកសារសំខាន់ស្ដីពីព្រំដែនខ្មែរជាមួយអតីតប្រទេសក្នុង
សហព័ន្ធឥណ្ឌូចិន» ​របស់លោកសារិនឆាក់
អណ្ណាម​ក្រោមការគ្រប់គ្រងរបស់បារាំងនៅសតវត្សទី ๑๙ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ចំប៉ាប៉ោយប៉ែត» ច្រៀងដោយ​កែវវាសនា។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
វគ្គទី ๕ ៖ ក្រោយព្រឹត្តិការណ៍ ๑๘ មីនា ๑๙๗๐ ស្ដេចសីហនុអំពាវ
នាវឲ្យខ្មែរចូលព្រៃម៉ាគីស៍ចាប់ដៃខ្មែរក្រហមវាយបកមកលើ
សាធារណរដ្ឋខ្មែររបស់ លន់នល់-សិរិមតៈ ទាល់តែជាតិវិនាសធ្លាក់
មកជាកញ្ជះយួនដូចសព្វថ្ងៃ។
๕–«នាទីពីនេះពី័នោះ» ជូនវេទិកាកម្ពុជាមាតុភូមិយើង ២០២៥
ជាការផ្សាយបន្តផ្ទាល់លើកទី៥០ របស់ “យុទ្ធនាការសាមគ្គីសហ
គមន៍ខ្មែរក្រៅប្រទេស” និង “ក្រុមប្រឹក្សា ២៣ តុលា ១៩៩១”​
ប្រធានបទ៖ «តើរដ្ឋាភិបាលក្រៅប្រទេសអាចចេញរួចដែរឬទេ?»