05May/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 05.05.2025

๑–នាទី​ «បកស្រាយអក្សរសាស្ត្រខ្មែរ» ដោយសម្ដេចព្រះសង្ឃរាជ
ជួនណាត វគ្គទី ๑_ច
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​
វគ្គទី ๖ ស្ដីពី ការវិវត្តបែបចក្រចលនានៃសង្គមខ្មែរពីសម័យ
អង្គរ,,,
…មកទល់សម័យបច្ចុប្បន្ន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិសម័យសាធារណរដ្ឋខ្មែរ ឈ្មោះ
«បើខ្មែរបែកបាក់» ។
๔–នាទី «សុខភាពយើង»​ 
ការចាក់ Stem Cells និងការចាក់ PRP ខុសគ្នាយ៉ាងណា?
Dr. Sreng Sineng និងដៃគូ Dr. Cecil Wong នៃឡា គ្លីនិក
សាំងហ្គាពួរ ភ្នំពេញ-La Clinic Singapore Phnom Penh 
๕–នាទី «ពីនេះពីនោះ» 
04May/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 04.05.2025

๑–នាទី «គំនិតខ្មែររបស់លោកបណ្ឌិតហ្គាហ្វារ​»
លោកបណ្ឌិត​ហ្គាហ្វារ​ ពាងម៉េតអធិប្បាយអំពីភាសិតដែលថា
«បក្សាបក្សីពូជដូចគ្នារមែងផ្ដុំគ្នាជាហ្វូង» ។
๒–នាទីនិទានចិនរឿង «សាមកុក» 
វគ្គ ๑๓๔ កណ្ឌទី ๔๒: ខុងបេងបញ្ឆោតជីវយីធ្វើជាប្រារព្ធពិធី
សេកហៅព្យុះស្លាតាន់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
អ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio សូមជូនចម្រៀង
ពិរោះ ๒ បទសម្រាប់ថ្ងៃអាទិត្យនេះ។
๔–នាទី «ជួបនឹងធម្មិកព្រហ្ម»​
ប្រាប់បានទេណាមួយជាបុគ្គលិកខ្មែរ?
๕–នាទី «ពីនេះពីនោះ»
03May/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 03.05.2025

๑–នាទី «វប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
រាជ្យព្រះបាទអង្គចន្ទទី ๑ (๑๕๑๖-๑๕๖๖) ឬព្រះអង្គម្ចាស់
ផែនដី ភាគទី ๑ រឿងអង្គចន្ទប្រឆាំងស្ដេចកន។
๒–នាទី «សៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๑๖​ (ស្ទួន) ។
ឧត្តមសេនីយ៍ MacArthur ជួយសាងប្រទេសជប៉ុនក្រោយសង្គ្រាម
លោកបានដោយជោគជ័យក្នុងរយៈពេល ๗ ឆ្នាំ រីឯលោក​ Yasushi
Akashi មកជួយសាងកម្ពុជាឡើងវិញមិនបានសម្រេចព្រោះពេល
តិចពេក។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–នាទី «និទានចិន» រឿង «សាមកុក» 
វគ្គទី ๑๓๔ កណ្ឌទី ๔๒៖ ខុងបេង
๕–នាទី «ជួបនឹងធម្មិកព្រហ្ម»​ 
ខ្មែរត្រូវចេះធ្វើពិពិធកម្មកសិកម្ម គឺធ្វើច្រើនមុខ។​
๕–នាទី «ពីនេះពីនោះ»
02May/25

កម្មវិធីផ្សាយថ្ងៃសុក្រ 02.05.2025

๑–នាទី «ព្រះពុទ្ធសាសនា» 
ចម្លើយទៅនឹងសំនួរថា​ «តើអ្វីទៅជាការត្រាស់ដឹង?» ដោយ
បណ្ឌិត​​អាឡិចសាន់ឌ័រ បឺហ្ស៊ីន។ ការត្រាស់ដឹងគឺជាភាវៈយល់
ដឹងពេញលេញ និងសេចក្តីមេត្តាដែលសម្រេចបានដោយ
ព្រះសិទ្ធត្ថគោតម កត់សម្គាល់ដោយការផ្លាស់ប្តូររបស់ព្រះអង្គ
ក្លាយជាព្រះពុទ្ធ។
នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនី
សូតាដែលលោកនឹងបន្តយកសៀវភៅជីវប្រវត្តិលោកសឺងង៉ុក
ថាញ់និពន្ធដោយអ្នកស្រីសឺងវ៉ាស៊ីនបុត្រីច្បងរបស់លោកមក
ជំរាប។ លោកបានទទួលមរណភាពក្នុងគុកយួនកាលពីឆ្នាំ ๑๙๗๗ ។
អ្នកតស៊ូស្នេហាជាតិភាគច្រើនលើកលែងតែអាយួនសឺងង៉ុក
មិញហៅអាចារ្យមៀន ​(រូបបន្ទាត់ក្រោមចុងខាងស្ដាំ) ជាបក្ស
ពួកលោកសឺងង៉ុកថាញ់។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
បទ «បីឆ្នាំចាំស្នេហ៍» ច្រៀងដោយកញ្ញា នី សុខហេង។ 
๔–នាទី «វប្បធម៌អក្សរសាស្ត្រខ្មែរ»​​​ ដោយលោកម៉ុង​ប៉ាពីយ៉ុង​ពី
ក្រុង Skokie រដ្ឋ Illinois
ភាគ ๕ នៃរឿងសត្វគោក្នុងសង្គម-វប្បធម៌ខ្មែរដែលធ្លាប់
គោរពបូជាសត្វគោ (គោនន្ទិន) ដូចពួកហ៊ិនឌូដែរ ។
๕–នាទី «ពីនេះពីនោះ»
ស្អីទៅ «បុរីអង្គរ នៅអាមេរិក» ហ្នឹង? លោកឱកសឿមរ៉ាយរ៉ាប់ប្រាប់ឲ្យដឹង។
01May/25

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 01.05.2025

๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
Jean de la Fontaine ថា​ «ចូរអ្នកជួយខ្លួនឯង ទេវតានឹង
ជួយអ្នកជាក្រោយ!»
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
វគ្គទី ๕ របស់លោក​វ៉ាន់ឌីកាអុនអានជូនស្ដាប់ដោយសានសុវិទ្យ…
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ​ យុត្តិវង្សជាមេដឹកនាំឆ្នើមនៃគណបក្ស
ប្រជាធិបតេយ្យដ៏ល្បីល្បាញបំផុតនៅកម្ពុជាកាលពីទសវត្សឆ្នាំ
๑๙๔๐ ។
នាទី​ «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «ភ្លៀងស្រក់នៅលើបង្អួច» ច្រៀងដោយលោក
ស៊ីនស៊ីសាមុត​តាមដោយបទ «Rhythm of the Rain» របស់វង់
The Cascades ដែលបានផ្សព្វផ្សាយចម្រៀងល្បីតែមួយបទនេះ
នៅខែវិច្ឆិកា ๑๙๖๒ ។
๔–នាទី «សៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «ជំហរគ្រួសារ» វគ្គទី ๙
វិធីចិញ្ចឹមកូនវ័យស្ទាវទាល់តែឳម៉ែចិត្តត្រជាក់ កុំយកកំហឹង
ទល់កំហល់។
๕–នាទី «ពីនេះពីនោះ» 
Nikita Khrushchev លេខាទី ๑ របស់សហភាពសូវៀត​ដែលដោះ
ស្បែកជើងគោះតុនៅអ.ស.ប.កាលពីឆ្នាំ ๑๙๖๐ នេះឯងហើយ
ដែលជាអ្នកផ្ទេរជ្រោយគ្រីមេទៅឲ្យអ៊ុយក្រែនកាលពីឆ្នាំ ๑๙๕๔
(គេថាព្រោះប្រពន្ធគាត់ជាស្រីជាតិអ៊ុយក្រែន) ។
«វេទិកាកម្ពុជាមាតុភូមិយើង ២០២៥» ផ្សាយបន្តផ្ទាល់លើក
ទី ៥៥ របស់ «យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស» និង
«ក្រុមប្រឹក្សា ២៣ តុលា ១៩៩១» នៅថ្ងៃច័ន្ទ ២៨មេសា ២០២៥
ប្រធានបទ៖
«អនាគតកម្ពុជា ក្រោមក្រញ៉ាចិននិងយួន» វាគ្មិនចូលរួម៖
១- លោក ប៉ែនវ៉ាណូ នៅប្រទេសបារាំង។
២- លោក ចាន់ ខេមរិន្ទ នៅប្រទេសបារាំង។
៣- លោក ម៉ម រាហ៊ុលអង់ដ្រេ នៅប្រទេសបារាំង។
៤- លោក សោម កុលវឌ្ឍន៍ នៅប្រទេស កាណាដា។
៥- លោក អឿ ចក្រា នៅសហរដ្ឋអាមេរិក។
30Apr/25

កម្មវិធីផ្សាយ ថ្ងៃពុធ 30.04.2025

๑–«នាទីសាសនាសាកល»​ ​ណែនាំឲ្យស្គាល់សាសនារបស់ព្រះយេស៊ូ
គ្រិស្ត
«តេី​ជឿ​ព្រះ​យេស៊ូដេីម្បី​អ្វី​? ហេីយ​បាន​អ្វី​មក​វិញ​នៅ​ពេល​ជឿ​ព្រះ​យេស៊ូ?»
អធិប្បាយដោយអ្នកទេសន៍ដែលខ្ញុំមិនស្គាល់ឈ្មោះ។
๒–«នាទីជួបនរវិទូបណ្ឌិតអាំងជូលាន» 
«នគរគោកធ្លក» ក្នុងការផ្គូផ្គងរឿងព្រេងបូរាណនិងសិលាចារឹក។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «គោកធ្លកបុរី» ច្រៀងដោយស៊ីនស៊ីសាមុត និង
ថេតសម្បត្តិ។
๔–«នាទីសង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង
Colombus រដ្ឋ Ohio ដោយថ្ងៃនេះលោកបន្តអានសៀវភៅឈ្មោះ
«សំរោងចុងកាល់កោះគ្មានសមុទ្រ» និពន្ធដោយលោកឱកសឿម។
ភាគ ๒๖ ស្ដីពីការតស៊ូរបស់ខ្មែរសេរីដឹកនាំដោយសឺងង៉ុកថាញ់
ឡឹកសំអឿន ។ល។ ប្រឆាំងអព្យាក្រឹតក្លែងក្លាយរបស់ស្ដេចសីហនុ។
๕–«នាទីពីនេះពីនោះ» 
តើអាមេរិកឈ្នះ​ឬ ចិនឈ្នះ​ក្នុងសង្គ្រាម Tariff ?
«វេទិកាកម្ពុជាមាតុភូមិយើង ២០២៥» ផ្សាយផ្ទាល់លើកទី ៥៥
របស់ «យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស» និង
«ក្រុមប្រឹក្សា ២៣ តុលា ១៩៩១» នៅថ្ងៃច័ន្ទ ២៨មេសា ២០២៥
ប្រធានបទ៖
«អនាគតកម្ពុជា ក្រោមក្រញ៉ាចិននិងយួន» វាគ្មិនចូលរួម៖
១- លោក ប៉ែនវ៉ាណូ នៅប្រទេសបារាំង។
២- លោក ចាន់ ខេមរិន្ទ នៅប្រទេសបារាំង។
៣- លោក ម៉ម រាហ៊ុលអង់ដ្រេ នៅប្រទេសបារាំង។
៤- លោក សោម កុលវឌ្ឍន៍ នៅប្រទេស កាណាដា។
៥- លោក អឿ ចក្រា នៅសហរដ្ឋអាមេរិក។
29Apr/25

កម្មវិធីផ្សាយ ថ្ងៃអង្គារ 29.04.2025

๑–«នាទីរឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួន
សុខវ៉ាងពី Norcross, GA ផ្អែកលើឯកសារលោក David Chandler
វគ្គទី ๑๙ ៖ នៅទសវត្សឆ្នាំ ๑๘๓๐ ស្ដេចយួនមិញម៉ាងิបន្តបញ្ជា
ឲ្យតំណាងរបស់ខ្លួនគឺទ្រឿងមិញយ៉ាងផ្សព្វផ្សាយគំនិតជឿនលឿន
ក្នុងចំណោមប្រជារាស្ត្រខ្មែរដែលយួនថាជាជនព្រៃផ្សៃ។
«នាទីសៀវភៅខ្មែរ» រឿង «ជំហរគ្រួសារ» ​«កំហុសនរណា?»
និង «ចំណុចខ្សោយ» ថ្ងៃនេះសូមជូន «ជំហរគ្រួសារ» វគ្គទី ๘
និយាយអំពីសិទ្ធិ​របស់ស្ត្រី និង​វិសមភាព រវាងភេទ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
លោកមាសវណ្ណធាសូមជូនចម្រៀងរបស់លោកកុយវណ្ណាឈ្មោះ «ស្រណោះព្រៃឈើ» ។
๔–«នាទីសង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ សូមជូនអំណាន
សៀវភៅឈ្មោះ «កម្ពុជាក្នុងមហាព្យុះ» និពន្ធ​ដោយលោកជាតិ
ហង្សា​​ (គឹមមាសកូយ) ពីរដ្ឋមីនិសូតា។
ភាគទី ๑๕ បន្តរៀបរាប់អំពីជិវិតរស់នៅលំបាកវេទនាដូចធ្លាក់
នរកទាំងរស់របស់ពលរដ្ឋខ្មែរក្រោមរបបខ្មែរក្រហម។
๕–«នាទីពីនេះពី័នោះ» 
«វេទិកាកម្ពុជាមាតុភូមិយើង ២០២៥» ផ្សាយផ្ទាល់លើកទី ៥៥
របស់ «យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស» និង
«ក្រុមប្រឹក្សា ២៣ តុលា ១៩៩១» នៅថ្ងៃច័ន្ទ ២៨មេសា ២០២៥
ប្រធានបទ៖
«អនាគតកម្ពុជាក្រោមក្រញ៉ាចិននិងយួន» វាគ្មិនចូលរួម៖
១- លោក ប៉ែនវ៉ាណូ នៅប្រទេសបារាំង។
២- លោក ចាន់ ខេមរិន្ទ នៅប្រទេសបារាំង។
៣- លោក ម៉ម រាហ៊ុលអង់ដ្រេ នៅប្រទេសបារាំង។
៤- លោក សោម កុលវឌ្ឍន៍ នៅប្រទេស កាណាដា។
៥- លោក អឿ ចក្រា នៅសហរដ្ឋអាមេរិក។ នឹងយកភាគខ្លះមក
ផ្សាយបន្តនៅថ្ងៃស្អែក។
28Apr/25

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 28.04.2025

๑–«នាទីបកស្រាយអក្សរសាស្ត្រខ្មែរ» ជូនការបកស្រាយភាសា
ខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត វគ្គទី ๑_ង។
๒–«នាទីសៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒ »
របស់លោក​វ៉ាន់ឌីកាអុន​
វគ្គទី ๔ ស្ដីពីវិស័យសិក្សាធិការនិងអប់រំក្រោមអាណានិគម
និយមបារាំងនៅដើមសតវត្សទី ๒๐ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងស្នេហាជាតិសម័យសាធារណរដ្ឋខ្មែរ ឈ្មោះ
«យុវជន-យុវតីខ្មែរ» ។
๔–«នាទីសុខភាពយើង»​ 
ការប្រើ Stem Cells ដើម្បីឲ្យនៅក្មេងតាមរយៈយុវកម្ម។
Dr. Sreng Sineng និងដៃគូ Dr. Cecil Wong នៃ La Clinic
Singapore Phnom Penh ។
๕–«នាទីពីនេះពីនោះ» 
សង្គ្រាម​តារីហ្វរវាង​ដូណល់ ត្រាំ នឹង ស៊ី ជិនពិងនៅតែបន្ត។
ត្រាំប្រើគ្រប់ផ្លូវគ្រប់វិធីក្នុងការសងសឹកសត្រូវនយោបាយ៕
27Apr/25

កម្មវិធីផ្សាយថ្ងៃអាទិត្យ 27.04.2025

๑–នាទី «គំនិតខ្មែររបស់លោកបណ្ឌិតហ្គាហ្វារ​»
លោកហ្គាហ្វារ ពាងម៉េតគិតថាជំនឿនាំទៅដល់សកម្មភាព សកម្ម
ភាព ធ្វើឲ្យបានលទ្ធផល​ដែលធ្វើឲ្យកាន់តែមានជំនឿជឿជាក់។
๒–នាទីនិទានចិនរឿង «សាមកុក» 
វគ្គ ๑๓๓ កណ្ឌទី ๔๒: ឆៅឆៅជឿបាំងថងងប់ថាត្រូវតែចង
ទូកចំបាំងតូចធំជាប់គ្នាទើបស៊ូឈ្នះជិវយី​មេទ័ពរបស់ស៊ុនគួន។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «សម្ផស្សអ្នកគ្រូពេទ្យ» ​ច្រៀងដោយលោកកុយវណ្ណា
និងអ្នកស្រីសុធី។
๔–នាទី «ជួបនឹងធម្មិកព្រហ្ម»​
បើមិនប្រញាប់ធ្វើអ្វីទេស្រុកខ្មែរនឹងក្លាយជារបស់ចិនដូចនៅ
ក្រុងព្រះសីហនុ​និង
ពេញទៅដោយយួនដូចនៅអ្នកលឿងកំពង់ឆ្នាំងតាមដង
ទន្លេសាបនិងបឹងទន្លេសាបជាដើម។
๕–នាទី «ពីនេះពីនោះ»
26Apr/25

កម្មវិធីផ្សាយថ្ងៃសៅរ៍ 26.04.2025

๑–«នាទីវប្បធម៌&ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោក
ម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
រាជ្យព្រះបាទអង្គចន្ទទី ๑ (๑๕๑๖-๑๕๖๖) ភាគទី ๔ អស់ពីវ៉ៃ
សៀម ក៏ងាកមកបង្ក្រាប ហ្លួងព្រះស្ដេចកន​ឬ ព្រះស្រីជេដ្ឋា​
(๑๕๑๒-๑๕๒๕) ​។
๒–«នាទីសៀវភៅខ្មែរ» រឿង «បញ្ហាផ្នត់គំនិតនិងវប្បធម៌ខ្មែរ
ក្នុងដំណើរទៅកាន់ប្រជាធិបតេយ្យ»​ របស់លោកបណ្ឌិតយិន
ឆេងស៊ន វគ្គទី ๑๖ ។
ឧត្តមសេនីយ៍ MacArthur ជួយសាងប្រទេសជប៉ុនក្រោយសង្គ្រាម
លោកបានដោយជោគជ័យក្នុងរយៈពេល ๗ ឆ្នាំ រីឯលោក​ Yasushi
Akashi មកជួយសាងកម្ពុជាឡើងវិញមិនបានសម្រេចព្រោះពេល
តិចពេក។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីនិទានចិន» រឿង «សាមកុក» 
វគ្គទី ๑๓๒ កណ្ឌ ๔๑៖ បាំងថង មុខមាត់អាក្រក់តែមានតម្រិះ
ប្រាជ្ញាឆ្លៀវឆ្លាត​បោកឲ្យឆៅឆៅដុតទ័ពទូករបស់ខ្លួនអស់។
๕–«នាទីជួបនឹងធម្មិកព្រហ្ម»​ 
ខ្មែរត្រូវចេះធ្វើពិពិធកម្មកសិកម្ម គឺធ្វើច្រើនមុខ។​