16Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.06.2022

១–នាទី «សម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃរៀបរាប់ពីសំណាងល្អដែលបានរួចផុតពីនរកខ្មែរក្រហមកញ្ជះចិន​និងខ្មែរក្រហមកញ្ជះយួនរហូតបានមកនៅស.រ.អ.​ជួបជុំនឹងស្វាមីវិញ។

២–នាទីនិទានអារ៉ាប់​សុំជូនវគ្គទី ១២ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។

៣–សេចក្ដីជូនដំណឹងរបស់លោកឱកសឿម ស្ដីពីការបង្កើតមូលនិធិខ្មែរសាធារណរដ្ឋ​ដែលមានខ្លួនលោកជាប្រធាន។

៤–នាទីតន្ត្រីសុំជូនចម្រៀងមួយបទឈ្មោះ «ចំប៉ាបាត់ដំបង» ច្រៀងដោយលោក​ស៊ីនស៊ីសាមុត។

៥–«ពីនេះពីនោះ»


ពួករបបព្រៃផ្សៃចាប់សេងធារីដាក់គុក​៦​ឆ្នាំព្រោះក្បត់ជាតិ?

កុំស្រណោះពូទិនដែលកំពុងចាញ់សង្គ្រាមនៅអ៊ុយក្រែនព្រោះជាឃាតករសម្លាប់ជនស៊ីវិល បដិបក្ខនយោបាយ ​និងអ្នករិះគន់​ដោយគ្រាប់រុក្កែត ថ្នាំពុល និងគ្រាប់កាំភ្លើង។

15Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 15.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីថា​តើត្រូវបន្ថយទុក្ខផ្លូវចិត្តដោយវិធីណា?

២–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» វគ្គទី២ ស្ដីពី ទេពធីតាអាធីណា។

៣–វគ្គទី ៣ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។

៤–នាទីតន្ត្រីសុំជូនបទ «Twist, Twist ខ្ញុំ!» របស់លោកជុំកែម។

៥–«ពីនេះពីនោះ»​បែបសង្ខេប៖ បុណ្យផ្កាវត្តពោធិវង្ស Champs-sur-Marne ថ្ងៃ ១៩​ មិថុនា​–សុំកុំភ្លេចបុណ្យផ្កាបុរីអង្គរ​បូកដាល់អំបុក ៣ កញ្ញា ២០២២–ចៅតារៀនចប់បឋមភូមិ​នឹងចូល​ Middle School! យេ!

14Jun/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 14.06.2022

១–នាទី«រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គ១៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។

២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១១)។

៣–នាទីតន្ត្រី ជូនចម្រៀងតែងនិងច្រៀងដោយ​អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ​ឈ្មោះ «កូលាបស្រី»។

៤–«ពីនេះពីនោះ»


តុលាការទីងមោងកាត់ទោសសេងធារីឲ្យជាប់គុក​៦​ឆ្នាំ ពីបទក្បត់ជាតិ! អាចង្រៃខ្វាក់វាឥតក្រែងមតិអន្តរជាតិ​ ជាពិសេសវាចង់ផ្គើនអាមេរិក ដែលបណ្ដោយឲ្យខ្មែរអាមេរិកយកស្បែកជើងគប់ក្បាលវា!

ពូទិនថាត្រូវគេប៉ុនប៉ងសម្លាប់​៤៣​ដង!!! ចំណាយលុយច្រើនឲ្យអង្គរក្សការពារ។

13Jun/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 13.06.2022

១–នាទី «ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​មីនេអាប៉ូលិស រដ្ឋមីនេសូតា ស្នើឲ្យបង្កើតគណៈកម្មការរំដោះជាតិនិងរដ្ឋាភិបាលក្រៅប្រទេស​ដើម្បីដឹកនាំការតស៊ូរំដោះជាតិពីយួន។

២–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

៣–នាទីតន្ត្រីជូនចម្រៀងរបស់ព្រះនាងតូចជេនណា «At My Worst» ។

៤–«ពីនេះពីនោះ» បរិភោគម្ទេសឲ្យល្មម​ — ដល់ពេលតស៊ូរំដោះជាតិទៀតហើយនៅ?

12Jun/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 12.06.2022

១–នាទី «វប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៥ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

២–នាទីប្រលោមលោក​សុំជូនវគ្គទី ១១ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។

៣–នាទីតន្ត្រីជូនចម្រៀងច្រើងដោយ Elvis Presley ឈ្មោះ «My Way»។

៤–«ពីនេះពីនោះ» ស្ដីពីបុរីអង្គរ – រុស្ស៊ីនិងអ៊ុយក្រែន – ​ចិនប៉េកាំងនិងតៃវ៉ាន់។

11Jun/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 11.06.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយសំនួរពីរឿងផ្សេង-ផ្សេង។

២–នាទីទស្សនៈអ្នកនិពន្ធ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា ដោយយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។

៣–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង»

៤–នាទីតន្ត្រីសុំជូនចម្រៀងឈ្មោះ​«កូលាបស្រី» បទភ្លេងនិងទំនុកច្រៀងតែងដោយ​ម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ ​ច្រៀងដោយលោក ម៉ិញសុធីវណ្ណ។

៥–«ពីនេះពីនោះ» ​


បក្សដេម៉ូក្រាតខ្លាចចាញ់ឆ្នោតកណ្ដាលអាណត្តិ ប្រើល្បិចរាក់កំផែលវាយប្រហារត្រាំរឿងពានសភា ៦ ​មករា ២០២១។

ពូទិនចាញ់សង្រ្គាមទ្រោមខ្លួននៅអ៊ុយក្រែន។
10Jun/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 10.06.2022

១–នាទី«សៀវភៅខ្មែរ» សុំជូនវគ្គបន្តនៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy»​(វគ្គទី ១០)។

៣–វគ្គទី ២ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។

៤–នាទីតន្ត្រីសុំជូនចម្រៀងដកស្រង់ពីខ្សែភាពយន្តដែល Clint Eastwood ជាតួឯករឿង «For​ A Few Dollars More»។

៥–«ពីនេះពីនោះ» ស្ដេចខ្មែរជួយយួនព្រោះមិនដែលរៀនប្រវត្តិសាស្ត្រ — ចិន​និងកម្ពុជាបន្តបដិសេធកិច្ចព្រមព្រៀងសម្ងាត់ឲ្យចិនប្រើមូលដ្ឋានទ័ពជើងទឹករាម — គណៈកម្មការសភាអាមេរិកចង់ចាប់កំហុសត្រាំដោយវីដេអូថ្មីរឿង ​៦ ​មករា ​២០២១ ។

09Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 09.06.2022

១–លោកថាច់ពីយ៉ាសម្ភាសលោកព្រឹទ្ធាចារ្យណនហ៊ីនៃក្រុងស៊ីនេ ប្រទេសបែលហ្ស៊ិកស្ដីពីលទ្ធផលនៃការបោះឆ្នោត​ថ្ងៃ ៥ ​មិថុនា ​២០២២។

២–នាទី «សម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃរៀបរាប់ពីសំណាងល្អដែលបានរួចផុតពីការប៉ុនប៉ងសម្លាប់ដោយពួកខ្មែរក្រហមប៉ុលពតជិត​១០​ដង។

៣–នាទីប្រលោមលោក​សុំជូនវគ្គទី ១០ ​នៃរឿង​១០០១​យប់​ឬ ឯកសហស្សរាត្រី។

៤–ចម្រៀងច្រៀងដោយព្រះនាងតូចជេនណានរោត្តម​ឈ្មោះ «ដួងចន្ទ»​។

៥–«ពីនេះពីនោះ» ខ្មោចមានមែនឬក៏អត់ សានសុវិទ្យថាបើមានម៉េចមិនដែលលង​សានសុវិទ្យ? អរគុណម៉ាដាម​លិម​សានីនពីប្រទេសបារាំង និង​លោក​បងបានលាភដែលជួយវិទ្យុខ្មែរពីភពលោក។

08Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 08.06.2022

១–ធម្មកថារបស់ព្រះតេជគុណសានសុជានៃវត្ត​មណីរតនារាម​ក្រុងពោធិ៍សាត់ ស្តីពីសេចក្ដីសុខនឹងការធ្វើបុណ្យតែត្រូវចេះគោរពព្រះសង្ឃខាងក្រៅក៏ដូចខាងក្នុងវត្តផង។

២–អារម្ភបទសម្រាប់នាទី «ទេវកថាក្រិក» ។

៣–បាឋកថារបស់លោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យាស្ដីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរ។

៤–ចម្រៀង ១ បទឈ្មោះ «បាត់អូន» តម្អូញដោយអ្នកអង្គម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ​កំដរដោយវង់អប្សរា។

៥–ថ្ងៃនេះអ្នកផ្សាយ «ពនពន» ទន់កបន្តិចសុំអនុញ្ញាតសម្រាក។

07Jun/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 07.06.2022

១–នាទី «បដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៩)។

២–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (ភាគ២​ វគ្គ១៤)។

៣–«កំណាព្យសាបគំនិត​» “Le Poem Sème l’Idée” របស់លោកគ្រូអ៊ុកប៉ាតពីក្រុង Kingersheim, France។

៤–ចម្រៀងចាស់ឆ្នាំ ១៩៧៣ «Yesterday Once More» ​ដ៏ល្បីរបស់ Karen Carpenter ដែលចាកឋាននេះទៅក្នុងវ័យក្មេងខ្ចីព្រោះតែចង់ស្គម។

៥–«ពីនេះពីនោះ» គ.ជ.បោកមិនប្រកាសឈ្មោះឃុំដែលភ្លើងទៀនឈ្នះបោះឆ្នោតឃុំ-សង្កាត់? មានមនុស្សស្លាប់​ ៣០-៤០ ​លាននាក់ ឬ ១.៥-៣ ​លាននាក់នៅកម្ពុជា? ​​បុរីអង្គរនិងបុណ្យអកអំបុកនៅថ្ងៃ ៣-៤ កញ្ញា ​២០២២។