08Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 08.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៨ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៨)។

៣–វគ្គទី ៩ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​ អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យា។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងមួយបទឈ្មោះ «ថ្ងៃលិចអូនស្រណោះ» របស់អ្នកស្រី​រស់សេរីសុទ្ធាច្រៀងដោយអ្នកស្រីគិម​សុគន្ធា។

៥–«នាទីពីនេះពីនោះ» រុស្ស៊ីចោទអ៊ុយក្រែនថាបាញ់ក្រុងជាយដែនរបស់ខ្លួន — អតីតនាយករដ្ឋមន្ត្រីជប៉ុនអាបេ ត្រូវបាញ់របួសធ្ងន់។

07Jul/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 07.07.2022

១–«នាទីសម្លេងនារីខ្មែរ» អ្នកគ្រូ សូផានីបៃថា លន់នល់មិនក្បត់សីហនុ គឺសីហនុទេដែលក្បត់លន់នល់​ព្រោះយកចិត្តពួកម៉ាកយួនជាមេយៀកកុង។

២–«នាទីប្រលោមលោក​» សូមជូនវគ្គទី ១៨ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនបទ «Sukiyaki» របស់ Kyu Sakamoto។

៤–«នាទីពីនេះពីនោះ» មកធ្វើផ្ទះនៅបុរីអង្គរ​គេចគ្រាប់បែកនុយក្លេអ៊ែរសង្គ្រាមលោកលើកទី ៣​ វិញល្អជាង!

Small-Dream-House-10.7×10.5-Meter-35×34-Feet 2-Beds
Small-House-With-Garage-9×12-Meter-30×40-Feet-3-Beds
06Jul/22

កម្មវិធីផ្សាយ ថ្ងៃពុធ 06.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួររបស់ឧបាសក-ឧបាសិកាពីរឿងផ្សេង-ផ្សេង។

២–«នាទី ទេវកថាក្រិក» វគ្គទី ៧ ស្ដីពីសម័យកំពូលអាទិទេពទាំង ​៣​ ជំនាន់គឺ Uranus, Kronos និង Zeus។

៣–វគ្គទី ៨ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យា។

៤–«នាទីតន្ត្រី»​សូមជូនបទ «La Vie en Rose» ច្រៀងដោយ​អ្នកអង្គម្ចាស់ នរោត្តម ជេនណា។

05Jul/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 05.07.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី១៧) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ផ្អែកលើសៀវភៅលោក David Chandler។

លោក​នួនសុខវ៉ាង

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៧)។

អ្នកស្រីអៀងម៉ាឡា

៣–«នាទីតន្ត្រី» ​សូមជូនបទ «អូនស្រឡាញ់តែបងម្នាក់» ច្រៀងដោយ អ្នកស្រី ឈុន​វណ្ណា កាលពីទសវត្សឆ្នាំ ១៩៦០។

អ្នកស្រីឈុនវណ្ណា

៤–«នាទីពីនេះពីនោះ» តើរុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរទៅលើប្រទេសខាងលិចឬទេ? បើមានសង្គ្រាមនុយក្លេអ៊ែរ តើយើងអាចរស់រានមានជីវិតបានទេ? សំនួរនិងចម្លើយរឿងសង្គ្រាមលោកលើកទី ៣។

ក្រោយត្រូវគ្រាប់បែកនុយក្លេអ៊ែរភពផែនដីក៏នឹងចូលដល់យុគទឹកកក
04Jul/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 04.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៧ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ ​លោកជាតិហង្សា ​ពីក្រុង​ប៊្លូមិងតុន រដ្ឋមីនីសូតា បន្តបកអាក្រាតភាពក្បត់ជាតិខ្មែរ របស់ស្ដេចសីហនុ ដោយទ្រង់ទៅជួយយួនដែលជាសត្រូវជាតិ។

Sihanouk នៅស្រុកយួន​ ៧មេសា​១៩៧៣ពេលទៅទារសគុណឲ្យយួនជួយខ្មែរក្រហម

៣–«នាទីតន្ត្រី»​សូមជូន​បទ «Hallelujah» ច្រៀងដោយអ្នកស្រី Ella កំដរសម្លេងវីយ៉ូឡុងដោយបុត្រី កុមារី Karolina Protsenko។

៤–«នាទីពីនេះពីនោះ» សូមជូនអត្ថបទរបស់លោកលីឌៀបនៃកាសែតអង្គរបុរី​ស្ដីពីស្ដេចនរោត្តមសីហនុ​និង​កម្ពុជាក្រោម​ ៤ មិថុនា​ ២០១០។

Sihanouk let Bao Dai have Kampuchea Krom 4 June 1949
03Jul/22

កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 03.07.2022

១–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងឈិកាហ្គោ រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកវគ្គទី ៨ នៃរឿងសត្វគោក្នុងវប្បធម៌ខ្មែរមកជំរាប។

២–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ១៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងខ្មែរមួយបទឈ្មោះ «រៃអើយរៃយំនៅប្រាសាទព្រះវិហារ»​

វដ្តរបស់សត្វរៃ

៤–«ពីនេះពីនោះ»​ ថ្ងៃ ៤​កក្កដា ទិវាឯករាជ្យជាតិអាមេរិកំាង — សង្គ្រាមជាមួយអ្នកណា?

02Jul/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 02.07.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរពីរឿងផ្សេង-ផ្សេង។

២–«នាទី ទេវកថាក្រិក» វគ្គទី ៦ ត្រឡប់ទៅផ្ដើមទេវកថាពីសម័យអាទិទេពដើមទីគឺព្រះធរណី Gaia និងព្រះសួគ៌ា Uranus បង្កើតទេពអសុរ Titans ដោយមាន Cronos ជាមេក្លោង។

មេតៃតាន់​ក្រូណុសអ្នកកាត់លិង្គអាទិទេព​យូរ៉ានុស

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃក្រុងមីនេអាប៉ូលិស រដ្ឋមីនីសូតា ដោយបន្តយកសៀវភៅលោកសោមសេកកុមារមកអានជូនស្ដាប់។

លោកសោមសេកកុមារ

៤–«នាទីតន្ត្រី» សូមជូនចម្រៀង «My Sweet Lord»​ ច្រៀង កាលពីឆ្នាំ ១៩៧០ ដោយលោក George Harrison ដែលជាសមាជិកម្នាក់នៃ​វង់ The Beetles​ ។ នៅឆ្នាំ១៩៨១​តុលាការអាមេរិកឲ្យ Harrison បង់លុយ​ ៥៨៧,០០០​ដុល្លារ ទៅម្ចាស់ភ្លេងមួយបទឈ្មោះ «He’s So Fine»​ព្រោះត្រូវកាត់ក្ដីថាបានលួចទំនងភ្លេងដែលច្រៀងដោយក្រុម The Chiffons កាលពីឆ្នាំ​១៩៦៣។

01Jul/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 01.07.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៧៦ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទីបដិវត្តន៍»​ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតា​ជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ១៦)។

៣–វគ្គទី ៨ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងមួយបទរបស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុត​ឈ្មោះ «ចំប៉ីសៀមរាប»។

៥–«នាទីពីនេះពីនោះ» ដោយ​សានសុវិទ្យ៖ ចូរយើងមកធ្វើញត្តិជួយទាមទារឲ្យដោះលែងកញ្ញាសេង​ធារី​និងអ្នកទោសមនសិការ​១៣៨នាក់ទៀតពីគុករបស់របបតិរច្ឆាន!

30Jun/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 30.06.2022

១–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ លើកយកសុភាសិតដែលថា​«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» មកអធិប្បាយដោយតឿនពួកមនុស្សតិរច្ឆានដែលចូលចិត្តរំលោភសិទ្ធិអ្នកដទៃឲ្យចេះខ្លាចច្បាប់កម្មពៀរខ្លះផង។

២–«នាទីប្រលោមលោក​» សុំជូនវគ្គទី ១៦ ​នៃរឿង​ ១០០១ ​យប់​ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងមួយបទឈ្មោះ «La Vie en Rose» ជាចម្រៀងចាស់គម្រឹលតាំងពីសម័យចប់សង្គ្រាមលោកលើកទី​ ២ ថ្មីៗ។ ចម្រៀងនេះតែង​និងច្រៀងដោយអ្នកចម្រៀងបារាំងសែស Edith Piaf (កើតឆ្នាំ ១៩១៥​​​ – ស្លាប់នៅឆ្នាំ ១៩៦៣ ពេលអាយុបាន​ ៤៧ ឆ្នាំ)។

៤–«ពីនេះពីនោះ» ដោយ​សានសុវិទ្យ សូមជូនអត្ថបទ​របស់​លោកអ៊ឹងប៊ុនអាងក្នុង
ផ្សេង-ផ្សេង​ថ្ងៃ ៣០​ មិថុនា ​និងពីនេះបន្តិចពីនោះបន្តិច។ សុំកុំភ្លេច បុណ្យផ្កាសាមគ្គីដាល់អំបុក​អកអំបុកសំពះព្រះខែ នៅបុរីអង្គរ ថ្ងៃចុងសប្ដាហ៍ Labor Day ខែ ៩ ខាងមុខ។

29Jun/22

កម្មវិធីផ្សាយ ថ្ងៃពុធ 29.06.2022


១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ឆ្លើយតបសំនួរពីរឿងផ្សេង-ផ្សេង។

២–«នាទី ទេវកថាក្រិក» វគ្គទី ៥ ត្រឡប់ទៅផ្ដើមទេវកថាពីសម័យអាទិទេពដើមដំបូងមុន Zeus ​ជាស្ដេចអាទិទេព​ គឺសម័យ Uranus ជីតារបស់ Zeus។

៣–វគ្គទី ៧ នៃបាឋកថាស្តីពីសម័យប្រវត្តិសាស្ត្រនៃតំបន់អង្គរសម្តែងដោយលោកសាស្ត្រាចារ្យ​អាំងជូលាននៃសកលវិទ្យាល័យបុរាណវិទ្យា។

៤–«នាទីតន្ត្រី» សូមជូនបទ ​«វាសនាធីតាព្កុលមាស» ច្រៀងដោយព្រះនាងតូចនរោត្តម ជេនណា​។

៥–«ប្រកាស» បុរីអង្គរ អ៊ិង្គ នឹងលក់ប្រហុកអំបិលភ្នំហិមពាន្តពណ៌ផ្កាឈូក ព្រមទាំងត្រីងៀត ត្រីប្រមា។ អនាម័យ អ័រហ្កានិក តម្លៃមិត្តភាព!