04Sep/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 04.09.2022

១–«នាទីទស្សនៈកនយើង» លោកហង្សចក្រាបារមី សំពងក្បាលក្រុមហ៊ុនចង្រៃឈ្មោះខ្មែរតែសកម្មភាពស្អុយរលួយក្នុងបំណងបំផ្លាញឈ្មោះសម្លេងរបស់ខ្មែរ។

Miss Grand Camboda 2022

៣–​សូមជូនវគ្គទី ៣៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។

៥–«នាទីតន្ត្រី» សូមជូនកន្ទ្រឹមបូរាណ ឈ្មោះ​«មេមត់ហូតដាវ»។

៦–«នាទីពីនេះពីនោះ» បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ណតខារ៉ូ ៕

03Sep/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 03.09.2022

១–ធម្មកថាឆ្លើយតបសំនួរពុទ្ធបរិស័ទ សម្ដែងដោយព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ក្រោមចំណងជើងថា «ឈប់ចាញ់បោកគេទៅ»។

២–«នាទី ទស្សនៈកនយើង» ​ ដែលថ្ងៃនេះសូមជូនវគ្គបន្តនិងបញ្ចប់​នៃបទសន្ទនាតុ ៣​មុម​រវាងលោកថាច់ពីយ៉ា លោក​រស់​ប៊ុនថន​និង​លោកហែមវ៉ានឆននៅស្រុកបារាំងស្ដីពីការដែលរដ្ឋាភិបាលអាខ្វាងអនុញ្ញាតឲ្យមានដេប៉ាតឺម៉ង់ត៍បង្រៀនភាសាយួននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ និងខាងក្រសួងមហាផ្ទៃលួចចេញបទបញ្ជាស្ងាត់ៗឲ្យយួននៅស្រុកខ្មែរកាន់កាតពិសេសមានសិទ្ធិដូចខ្មែរម្ចាស់ស្រុកអាចទិញដី​និងធ្វើការងាររាជការបានតាមចិត្តប្រាថ្នា។

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់វគ្គដែលពួកស្ដាំនិយមដឹកនាំដោយទ្រង់ស៊ីសុវត្ថិ​សិរិមតៈព្យាយាមក្ដាប់អំណាចក្នុងរដ្ឋាភិបាលស្រោចស្រង់ជាតិមុនព្រឹត្តិការណ៍​១៨​មីនា​១៩៧០។

ទ្រង់ស៊ីសុវត្ថិ សិរិមតៈ

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ដាល់អំបុក» និពន្ធ Melody និងទំនុកច្រៀង៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង៖ NUMAN ដឹកនាំសម្តែង៖ Kate – Jonathan មិនដឹងអ្នកច្រៀងឈ្មោះអីទេសូមទោសផងចុះ។

៥–«នាទីពីនេះពីនោះ»​​ក្រសួងមហាផ្ទៃអុញ្ញាតឲ្យយួនមានសិទ្ធិស្ទើរតែលើសខ្មែរម្ចាស់ស្រុក។​​សេចក្ដីរាយការណ៍ពីបុរីអង្គរ​យប់មុនថ្ងៃបុណ្យ។

យប់ថ្ងៃសុក្រនៅបុរីអង្គរ
Finishing touch for our temporary Bathroom
02Sep/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 02.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៣ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ១៣ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។

៣–បទសន្ទនារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានជាមួយនាយកវិទ្យាស្ថានរៃយំលោកលីតារាវុឌ្ឍស្ដីពីបុណ្យភ្ជុំបិណ្ឌ​ភាគ១

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ ស្រណោះបិណ្ឌភ្ជុំ សម្តែងដោយ គីម ផល្លីន និពន្ធទំនុកច្រៀង ដោយសុន រដ្ឋា ។

៥–«ពីនេះពីនោះ»

01Sep/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 01.09.2022

១–«នាទីទស្សនៈកនយើង» ដែលថ្ងៃនេះសូមជូនវគ្គទី ១​នៃបទសន្ទនាតុ៣​មុម​រវាងលោកថាច់ពីយ៉ា លោក​រស់​ប៊ុនថន​និង​លោកហែមវ៉ានឆននៅស្រុកបារាំងស្ដីពីការដែលរដ្ឋាភិបាលអាខ្វាងអនុញ្ញាតឲ្យមានដេប៉ាតឺម៉ង់ត៍បង្រៀនភាសាយួននៅសាកលវិទ្យាល័យភ្នំពេញ​ដោយវាគ្មិនទាំងនេះទាមទារឲ្យយួនបង្កើតដេប៉ាតឺម៉ង់ត៍បង្រៀនភាសាខ្មែរនៅកម្ពុជាក្រោមផងដែរទើបយល់ព្រម។

២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​​ ​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងកាលដែលអ្នកគ្រូទៅលេងស្រុក​នៅឆ្នាំ ២០០១​ក្រោយ​ព្រឹត្តិការណ៍ ៩/១១​ជាពិសេសទៅភ្នំសំពៅខេត្តបាត់ដំបងមករៀបរាប់។

ភ្នំសំពៅបាត់ដំបង

៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «មួយម៉ឺនអាល័យ» ។

៥–«នាទីពីនេះពីនោះ» ពូទិនអស់ជម្រើសហើយឆាប់ដកទ័ពក៏មិនបាន​នៅយូរក៏កាន់តែយ៉ាប់​ ដើរខុសមួយក្ដារនេះមានគ្រោះដល់ជីវិត​ — បុរីអង្គរបន្តត្រៀមធ្វើបុណ្យដាល់អំបុកសំពះព្រះខែអកអំបុក៕

31Aug/22

កម្មវិធីផ្សាយ ថ្ងៃពុធ 31.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាឆ្លើយតបសំណួរពីជំនឿដែលខឹមវាសនាបាន​ផ្សព្វផ្សាយ​ថា​ទឹកនឹងលិចពិភពលោក។

២–«នាទី ទេវកថាក្រិក» ថ្ងៃនេះនឹងលើកយកអត្ថន័យនៃពាក្យថាទេវកថាក្រិកមកបំភ្លឺម្ដងទៀតព្រោះមានសំនួរថាមានរឿងគរគោកឲ្យនិយាយ​ម្ដេចសានសុវិទ្យនៅតែនិយាយពីពួកអាទិទេព​ ទេព និង អនុទេពក្រិកទៀត​។

“Perseus holding head of Medusa, bronze statue created by Benvenuto Cellini in 1554”
Greek Gods

៣–ភាគបញ្ចប់ នៃបាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីព្រលឹងឬព្រះលិង្គ។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «ស្នាមថើបដំបូង» ច្រៀងដោយក្រុមតូច Small World Small Band។

៥–«ពីនេះពីនោះ» បក្សប្រជាធិតេយ្យអាមេរិក​នៅតែបន្តតាមព្យាបាទលោកត្រាំព្រោះខ្លាចត្រាំចូលរួមបោះឆ្នោតឆ្នាំ​២០២៤​ — សមាជិកនិងអ្នកគាំទ្របុរីអង្គរបន្តគាំទ្រ​សេចក្ដីព្យាយាមកសាងសមាគមខ្មែរដោយក្រុមកនយើងខ្មែរអ្នកជា។


 the affidavit exposed the absurdity over the FBI’s break-in at Mar-a-Lago.
30Aug/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 30.08.2022

១–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយលើកយកការសិក្សាប្រៀបធៀបរវាងវាំងសៀម​នឹងវាំងយួនក្នុងការដណ្ដើមគ្នាហែកជញ្ជែងកម្ពុជានិងលាវ។

២–អ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនីសូតាសូមជូនរឿង «Brother Enemy» របស់ Nayan Chanda វគ្គទី១២ ដែលមានរៀបរាប់អំពីការប្រទាញប្រទង់រវាងចិន​នឹងយួនព្រៃនគរដណ្ដើមយកកោះនៅក្នុងសមុទ្រចិនខាងត្បូង​កាលពីឆ្នាំ ១៩៧៣។

៣–«នាទីតន្ត្រី» ​សូមជូនចម្រៀងឈ្មោះ «ព្រែកឯងអស់សង្ឃឹម»​ច្រៀងដោយម៉ុល​កាម៉ាច​តន្ត្រីប្រគំដោយវង់បក្សីចាំក្រុង។

៤–«នាទីពីនេះពីនោះ» ​អ្នកគ្រូត្រឹងងា​ឬ​ឡាយហ៊ុនគីនៃសៀវភៅអរិយធម៌ខ្មែរទទួលមរណភាពហើយ​ — អ្នកណាមែនទែនដែលនៅពីក្រោយសង្គ្រាមកម្ពុជាពីឆ្នាំ ១៩៧០​ មក? — រាយនាមអ្នកគាំទ្របុរីអង្គរ​ចូលបុណ្យផ្កា​និងមូលនិធិជីកបារាយណ៍។ ប្រធានទីប្រឹក្សាដង្ខៅធី សន្យាថាធ្វើបន្ទប់ទឹកសម្រាប់ភ្ញៀវថ្ងៃបុណ្យ គឺធ្វើមែន!

អ្នកស្រីត្រឹង ងា​ឬឡាយហ៊ុនគីចាកឋានហើយ
មេជាងធីដឹកនាំការសាងសង់បន្ទប់ទឹកបណ្ដោះអាសន្នពេលបុណ្យដាល់អំបុក
យួនវាយលុកខ្មែរ
យួនកាន់កាប់ខ្មែរ
យួនចូលស្រុកខ្មែរហូរហែម៉ាសេរី
ជាទីពេញចិត្តរបស់ទាំងអាយួនទាំងអាខ្វាង
29Aug/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 29.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩២ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាដោយលោកនឹងលើកយករឿងសម្ដេចខ្វាងសម្លុតខ្មែរនៅក្រុងស៊ីដនី និងពួកស៊ីពីពីលាងលុយកខ្វក់នៅអូស្ត្រាលីមកជំរាប។

៣–«នាទីតន្ត្រី» សូមជូន​បទ «៣៦៥ ថ្ងៃ» ចម្រៀងរ៉ែបដោយ​យុវជនគាសុគន្ធ​ដែលត្រូវបាត់បង់សេរីភាពស៊ីបាយជាមួយចោរ​៣៦៥​ថ្ងៃ​ព្រោះតែមានចិត្តស្នេហាជាតិ។

៤–«នាទីពីនេះពីនោះ» ប្រធាន «បក្ស​ដារ៉ន ក្រវាញ ឈប់ក្រ» ​បែកសាមគ្គីពីលោកតា​ប៉ែនវ៉ាណូ ព្រោះរូបថតពីរសន្លឹកដែលបង្ហាញមេបោកទៅឈរញញឹមពព្រាយជាមួយអាខ្វាង​ — តុលាការព្រហ្មទណ្ឌបារាំងចាំអាខ្វាងចុះពីតំណែងនឹងអាលអញ្ជើញចូលគុក​ពី​បទ​គប់គ្រាប់បែកដាក់ប្រជាជននិងសមរង្ស៊ីកាលពីឆ្នាំ ១៩៩៧​ — សុំកុំភ្លេច ដាល់អំបុកសំពះព្រះខែនៅសហគមន៍បុរីអង្គរ រដ្ឋណតខារ៉ូ​ ថ្ងៃ​ ៣-៤ កញ្ញា៕

តារាទឹកភ្នែក នៃបក្សដារ៉នក្រវាញឈប់ក្រ
តុលាការបារាំងនឹងចាត់ការល្បងខ្វាងពេលចុះពីកៅអី
28Aug/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 28.08.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៤ ដោយ​សានសុវិទ្យ។

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយកចម្រៀងប្រជាប្រិយខ្មែរមកផ្សាយនិងអធិប្បាយអត្ថន័យជូនស្ដាប់ ។

៣–«នាទីប្រលោមលោក» ​សូមជូនវគ្គទី ៣៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រីស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ស្ដាប់។

៥–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ​«ទំនួញកោះត្រល់» ​ច្រៀងដោយ លោកកុយវណ្ណា។

៦–«នាទីពីនេះពីនោះ» កម្ពុជាគួរយកកូរ៉េខាងត្បូងជាគំរូ​នៃការកសាងប្រទេស៕

27Aug/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 27.08.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់​ក្រោមចំណងជើងថា «ធ្វើល្អកុំចាំថ្ងៃស្អែក» បង្ហោះដោយស៊ុនម៉ាច។

២–«នាទី ទស្សនៈកនយើង» លោកហង្ស ចក្រាបារមីប្រកាសប្រាប់បងប្អូនខ្មែរថាដែលអាខ្វាងវាសម្លុតថាបើគ្មាន​គណបក្សយួនបង្កើត​ស៊ីពីពីទេនឹងមានសង្គ្រាមនោះគឺវាខ្លាចប្រជាជនបះប្រឆាំងវា។

ហង្សចក្រាបារមីរូបពាក់វ៉ែនតា

៣–«នាទីទស្សនៈអ្នកនិពន្ធ» ​រៀបរៀងដោយលោកជាតិហង្សានៃរដ្ឋមីនីសូតា។​ ក្នុងវគ្គនេះលោកបន្តលើកយកសំណេររបស់លោក​សោម​សេកកុមារ​មកអានត្រង់វគ្គដែលសម្ដេចឳទ្រង់ផ្ដន្ទាព្រឹត្តិការវាយស្ថានទូត​យៀកកុង-យៀកណាមខាងជើងកាលពីថ្ងៃទី​១២​មីនា​ ១៩៧០។

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងឈ្មោះ «មេឃកំពុងភ្លៀងហើយ» ច្រៀងដោយ កញ្ញាមាសសុខសូភា​តាមការស្នើសុំពីមិត្តអ្នកស្ដាប់​។

៥–«នាទីពីនេះពីនោះ»​​ បុរីអង្គរនឹងបន្តស្វះស្វែងរកមូលនិធិសាងរូបសំណាកជូនលោកបណ្ឌិតសាស្ត្រាចារ្យ​សឺងង៉ុកថាញ់​ ដោយសូមឲ្យអ្នកស្គាល់លោកនិយាយប្រាប់ថាលោកសមជាវីរបុរសរបស់ខ្មែរត្រង់ណា — នាយករដ្ឋមន្ត្រីហ្វាំងឡង់សុំទោសជាសាធារណៈដែលមានស្រីបង្ហាញដោះថើបគ្នានៅផ្ទះរបស់អ្នកស្រីព្រមទាំងបដាសរសេរថា «ហ្វាំងឡង់ត្រូវបិទដោះ!» — ហ្វាំងឡង់ ឡិត្តូនី​និង​អេស្តូនី បិទព្រំដែនមិនឲ្យរុស្ស៊ីឆ្លងចូលអឺរ៉ុប៕


តើលោកសឺងង៉ុកថាញ់សមជាវីរបុរសរបស់ខ្មែរត្រង់ណាខ្លះ?
Saturday night fever! Finnish PM Sanna Marin under fire over nightclub trip  – POLITICO
នាយករដ្ឋមន្ត្រីហ្វាំងឡង់សុំទោសចំពោះរូបថតមិនសមរម្យ

សូមកុំភ្លេច បុណ្យដាល់អំបុកសំពះព្រះខែនៅបុរីអង្គរ ថ្ងៃ ៣-៤ កញ្ញា៕

26Aug/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 26.08.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩១ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។

២–អំណានសៀវភៅរឿង «Brother Enemy» របស់លោក Nayan Chanda វគ្គទី ១១ ​ដោយ អ្នកស្រីអៀងម៉ាឡាពីក្រុង Saint Paul រដ្ឋមីនីសូតា។

៣–បាឋកថាលោកសាស្ត្រាចារ្យអាំង ជូលានតាមរយៈប្រព័ន្ធអន្តរបណ្ដាញស្ដីពីព្រលឹង​ឬ ព្រះលិង្គភាគ១។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងភាសាលាវដែលស្ដាប់ទៅស្រដៀងសៀមតែនៅក្បែរខ្មែរយើងឈ្មោះ «ថៃដាំឡាំផាន់»​​ដែលសម័យសង្គ្រាមវៀតណាមជាចម្រៀងលាវមួយដ៏ល្បីល្បាញ។

៥–«ពីនេះពីនោះ» វិធីបំបាត់រោគរមួលក្រពើ​ — ហូលអ៊ិនវ៉ាន់ វ៉ៃកូនហ្កុលហ្វ៍តែម្ដងចូលរន្ធជាជោគជ័យដែលអ្នកលេងហ្កុលហ្វ៍គ្រប់រូបប្រាថ្នាចង់បាន។