11Nov/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 12.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីចិនមើលងាយខ្មែរ​ និងអត្ថ​ន័យនៃពាក្យ «អត្ថ» ក្នុងពុទ្ធសាសនា ។

២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងផ្សងព្រេងក្រោយសម្រេចមហកម្ម ១២ ​ប្រការរួចហើយ ។

Hercules Fighting the Centaur Nessos
Hercules Fighting the Centaur Nessus

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋ​និងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។ ដោយសារកាលពីសៅរ៍មុនការផ្សាយវិទ្យុយើងមានបញ្ហាបច្ចេកទេស ខ្ញុំសុំលើកយកវគ្ដដដែលនៃសៀវភៅលោក​សោមសេកកុមារមកផ្សាយ។

Images for: អំពើឈ្លានពានរបស់យួនមកលើកម្ពុជា › Center for Khmer Studies  Library catalog

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរ៉ែបឈ្មោះ «សាសន៍កំសត់ »​ ​ច្រៀងដោយក្មួយគាសុគន្ធ កូនខ្មែរសៀមរាប។

៥–«នាទីពីនេះពីនោះ»


លោកត្រាំប្រកាសលទ្ធផលជោគជ័យនៃការបោះឆ្នោតថ្ងៃ ៨​វិច្ឆិកា
Kevin McCarthy: 3rd in line to become POTUS?
ត្រូវអនុវត្តគំនិតជាក្រុមបែប Kibbutz

11Nov/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 11.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ១០ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

អាថ៌កំបាំងសៀវភៅ | Facebook

២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ៣។

福岡アジア文化賞 - アン・チュリアン氏(カンボジア芸術大学考古学教授)Prof. ANG Choulean/ Professor of  Archaeology, Royal University of Fine Arts | Facebook

៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងមនោសញ្ចេតនាភាសាអង់គ្លេសមួយ បទច្រៀងដោយវង់អ្នកចម្រៀងស្ត្រីស្បែកខ្មៅ The Shirelles កាលពីឆ្នាំ ១៩៦០​ហើយជាប់លេខមួយនៅឆ្នាំ​១៩៦១​ ឈ្មោះ «Will You Still Love Me Tomorrow» ។​​ The Shirelles ជាវង់កូនសិស្សវិទ្យាល័យនៅ Passaic រដ្ឋ New Jersey ដែលលក់ថាសឲ្យក្មេងស្បែកស​រាប់លាននាក់ទិញទៅដេកស្ដាប់និងច្រៀងត្រាប់តាមមុនគេ។

៤–«ពីនេះពីនោះ» ថ្ងៃនេះពុំមាន​ពីនេះពីនោះទេ៕

10Nov/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 10.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «តើគួរប្រតិបត្តិធម៌ពេលណា» វគ្គបញ្ចប់។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការដែលហ៊ិនសែនប្ដឹងសមរង្ស៊ីពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រព្រះបាទន.សីហមុនី​ដោយគ្រាន់តែលោកកត់សម្គាល់ថាស្ដេចអង្គនេះចាំតែឡាយព្រះហស្តលេខាតាមបញ្ជារបស់អាខ្វាក់។

៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៥៤​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «រាំចង្វាក់ Mega Dance» ដែល​
កញ្ញាទូច​ស៊ុននិច ច្រៀងកាលពី ១៤-១៥​ឆ្នាំមុន ។

៥–«នាទីពីនេះពីនោះ» ​ថ្ងៃបុណ្យជាតិ​ឬបុណ្យឯករាជ្យ ៩ វិច្ឆិកា​ដ៏ឥតន័យ​ –​ លទ្ធផលការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិក — អ្នកគាំទ្រត្រាំនៅតែសង្ឃឹមថាត្រាំនឹងត្រឡប់មកវិមានសវិញនៅឆ្នាំ ២០២៤៕

Your guide to the 2022 midterm elections - Washington Post
Furious' and 'livid' Trump blames Melania for telling him to back Dr Oz |  The Independent
09Nov/22

កម្មវិធីផ្សាយ ថ្ងៃពុធ 09.11.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងលើកយករឿងរបស់ Hercules ឬ Heracles​ មក​សរុបសេចក្ដី ។

Labours of Hercules - Wikipedia
ភារកិច្ចធ្ងន់ធ្ងរទាំង​១២​របស់ Hercules ឬ Heracles
Hercules
Nemean Lion
In Greek mythology, the Ceryneian Hind was an...
Ceryneian Hind



២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ២ ។

福岡アジア文化賞 - アン・チュリアン氏(カンボジア芸術大学考古学教授)Prof. ANG Choulean/ Professor of  Archaeology, Royal University of Fine Arts | Facebook

៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀង Elvis Presley មួយបទឈ្មោះ «Are You Lonesome Tonight» ដែល Elvis ច្រៀងនៅខែមិថុនា​ ៦ ​សប្ដាហ៍មុននឹងចាកឋាននេះទៅនៅខែសីហាឆ្នាំ 1977​ ។

៤–«ពីនេះពីនោះ»បក្សលោកត្រាំអាចឈ្នះតំណែងបក្សសម្លេងភាគច្រើនក្នុងសភាតំណាងរាស្ត្រ​តែអាចចាញ់ក្នុងព្រឹទ្ធសភាព្រោះមិនមាន «រលកក្រហម» ដូចរំពឹងទុក ៕

House Minority Leader Kevin McCarthy Holds Election Night Watch Party In Washington, DC
08Nov/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 08.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «តើគួរប្រតិបត្តិធម៌ពេលណា» ។

២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីការព្យាយាមដោយភូមាអន្ទងចិត្តស្ដេចយួនឲ្យព្រួតគ្នាវ៉ាយសៀមនៅពាក់កណ្ដាលទី១នៃសតវត្សទី​១៩​តែយួនបានបដិ​សេធ។

៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២៤ ​អានដោយសានសុវិទ្យ ។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «ឆ្នាំមុន»​ច្រៀងដោយ​អឿន​ស្រីមុំ។

៥–«នាទីពីនេះពីនោះ» ​ ៕

Image-1.jpg
Mega Millions
Image-1.jpg
Powerball

07Nov/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 07.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​៩ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

ទម្លាយ​អាថ៌កំបាំង ប្រាសាទអង្គរវត្ត​

២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងលើកយករឿង​​​ ធាតុជាចោរលួចបន្លំនិងរំលោភរដ្ឋធម្មនុញ្ញរបស់ពួកគណបក្សប្រជាជនមិនថារឿងបោះឆ្នោតឬគ្រប់គ្រងប្រទេស មកជំរាប។

Amid Repression, Revived Opposition Party Hopes for Gains in Cambodia's  Local Elections

៣–«នាទីតន្ត្រី ឆ្កឹះចេញពីយូធូប» សូមជូនចម្រៀងកន្ទ្រឹមមួយបទឈ្មោះ «កន្ទ្រឹមដូនតា» ច្រៀងដោយកុមារីនរោត្តម ជេនណា។

៤–«នាទីពីនេះពីនោះ»​

06Nov/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 06.11.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ៣២ ដោយ​សានសុវិទ្យ។

២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៦ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។

៣–​និទានអារ៉ាប់សូមជូនវគ្គទី ៥៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Rock N Roll ឈ្មោះ​ «The Great Pretender» ច្រៀងដោយវង់តន្ត្រី The Platters​កាលពីឆ្នាំ ១៩៥៥ ។

៥–«នាទីពីនេះពីនោះ» ឆ្នោត​Powerball ដែលមិត្តអ្នកស្ដាប់និងអ្នកគាំទ្របុរីអង្គរទិញឲ្យសម្រាប់​Jackpot 1.6 Billion dollars — បទសន្ទនារវាងលោកគ្រាប់ខ្សាច់នឹងធម្មិកព្រហ្ម​រឿងជោគវាសនារបស់មនុស្ស ។

Palmistry - Wikipedia
05Nov/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 05.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «ហាមមិនឲ្យនិយាយរឿងប្រទេសជាតិ» ។

២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងពលកម្មដ៏អស្ចារ្យទី​១២​​គឺទៅចាប់យក Cerberus ឆ្កែក្បាល​៣​កន្ទុយ នាគ​ដែលនៅចាំយាមទ្វារនរក។

Labours of Hercules - Wikipedia
Mythologies - THE TWELVE LABORS OF HERACLES (HERCULES) SERIES: THE LAST  LABOR (THE ULTIMATE TASK) CAPTURE THE HOUND OF THE UNDERWORLD A.K.A CERBERUS  The most dangerous labor of all was the twelfth

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋ​និងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។

Images for: អំពើឈ្លានពានរបស់យួនមកលើកម្ពុជា › Center for Khmer Studies  Library catalog

៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងរ៉ែបឈ្មោះ «ដីខ្មែរ »​ ​ច្រៀងដោយក្មួយគាសុគន្ធ ខ្មែរសៀមរាប។

៥–«នាទីពីនេះពីនោះ» ថ្ងៃបោះឆ្នោតខិតចូលកាន់តែជិត ត្រាំក៏កាន់តែវាយប្រហារទៅលើជោបាដឹនកាន់តែខ្លាំង –ក្រុម​២៣​តុលាទាមទារឲ្យសើរើវគ្គខ្លះក្នុង កិច្ចព្រមព្រាងសន្តិភាពក្រុងប៉ារីសអាយុជាង​៣០ឆ្នាំទៅហើយនេះ៕

Today In History- Paris Peace Agreements, 23 October 1991 ⋆ Cambodia News  English
04Nov/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 04.11.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៨ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

អាថ៌កំបាំងសៀវភៅ | Facebook


២–បាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីអំពី វដ្ដសង្សារ សិល្បៈនិង​កិច្ច​ ភាគ​ ១ ។

៣–«នាទីតន្ត្ឆ្រី ឆ្កឹះយកពីយូធូប» សូមជូនចម្រៀងអ៊ីតាលីលាយអង់គ្លេសមួយបទ​នៅអឺរ៉ុបនិងអាមេរិកគេច្រើនចាក់ផ្សាយ នៅឱកាសសោកសៅដូចជាពេលមានទុក្ខឬនៅបុណ្យសពជាដើម។ ចម្រៀងនេះប្រភេទអូប៉េរ៉ាមានអ្នកច្រៀងសម្លេងខ្ពស់​ហៅថាតេណ័រនិងសម្លេងឆ្មារហៅថា​សូប្រាណូឈ្មោះ «ដល់ពេលលាគ្នាហើយ Time to Say Goodbye» ច្រៀងដោយ Andrea Bocelli និង Sarah Brightman កាលពីឆ្នាំ ១៩៩៧។

៤–«ពីនេះពីនោះ» បោះឆ្នោតពាក់កណ្ដាលអាណត្តិខិតចូលមកកាន់តែជិតណាស់ហើយ៕

03Nov/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 03.11.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់អំពីវិធីរៀនបង្កើតសេចក្ដីសុខទទួលស្គាល់ថាជីវិតនេះមានទុក្ខ។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការដែលគណបក្សប្រឆាំងត្រូវរងកាធ្វើទុក្ខបុកម្នេញពីសំណាក់បក្សកាន់អំណាចឥតល្ហែ​លើកឧទាហរណ៍លោកសុន​ឆ័យ​​និងសមាជិកបក្សភ្លើងទៀនដែលឈ្នះឆ្នោតត្រូវបង្ខំឲ្យផ្ដន្ទាទោសលោកសមរង្ស៊ី។

៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៥២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀង កញ្ញាទូច​ស៊ុននិច មួយបទឈ្មោះ «បានខ្ញុំសំណាងធំហើយ» ។

៥–«នាទីពីនេះពីនោះ» Trump ទៅជួបអ្នកគាំទ្រនៅ Pennsylvania ជាលើកទី៣ក្នុង​ឆ្នាំនេះ៕

Trump's most unhinged speech yet and what we learned in Pennsylvania about  the midterms | The Independent