22Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 22.01.2023

១–«នាទីវប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៥ ។

២–​និទានអារ៉ាប់សូមជូនវគ្គទី ៧៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងចូលឆ្នាំចិនឈ្មោះ “ឆ្នាំថ្មី ឆ្នាំថោះ” ២០២៣ ។

Boston Chinese New Year Parade 2023 - Chinatown Event - Boston Discovery  Guide

៤–«នាទីពីនេះពីនោះ»​ លោកអ្នកជឿទេថាចិនកំពុងប្រឈមនឹងបញ្ហា​ក្នុងគ្រប់វិស័យ; ប្រទេសកាន់តែច្រើនរកស៊ីជាមួយចិនដោយលែងយកលុយដុល្លារជារូបិយវត្ថុស្នូល៕

China Covid explosion Epidemiologist warning for world three new Covid  waves 60 percent Chinese will be infected | World News – India TV
Europe Joins the De-Dollarization Party | SchiffGold
21Jan/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 21.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ប្រាប់ឧបាសក-ឧបាសិកាថាព្រះពុទ្ធបង្រៀនឲ្យបើកភ្នែកមើលការពិតជានិច្ច។

២–ភាគទី ១​ នៃបទសន្ទនាតុបីជ្រុងរវាង​លោកថាច់ពីយ៉ានៅបារាំង លោក​ណនហ៊ីនៅបែលហ្ស៊ិក និង​លោកប៊ុនឆននៅហុល្លង់ ស្ដីពីល្បិចរបស់ពួកកញ្ជះយួននៅនគររំដួលក្នុងការប្រើច្បាប់បិទមាត់អ្នកនយោបាយដែលជំទាស់នឹងការដឹកនាំប្រទេសរបស់ពួកវា ពាក់ព័ន្ធទៅនឹងការចាប់លោក​ ថាច់សេដ្ឋា​អនុប្រធានបក្សភ្លើងទៀន​ដាក់គុកកាលពីពេលថ្មីៗនេះ។

៣–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់ Cadmus នៃតំបន់ Thebes ដែល​ប្អូនស្រី Europa ត្រូវបានគោសស្នែងប្រាក់ជំរត់បាត់ទៅ។

៤–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់។

៥–នាទីតន្ត្រី ថ្ងៃនេះសុំជូនចម្រៀងចិនមួយបទមិនដឹងឈ្មោះស្អីទេ​តែ ចាប់សេចក្ដីបានថា​យើងធ្លាប់សន្យាគ្នាថានឹងស្រឡាញ់គ្នារហូតដល់សក់ស្កូវពេញក្បាល និងមានឃ្លាមួយនោះអ្នកចម្រៀងបុរសច្រៀងថា ​ពេលនឹកដល់អូនបងតែងតែយំ ស្រក់ទឹកភ្នែកពេញកែវស្រា​… អ្នកណាថាប្រុសៗមិនចេះយំពេលខកចិត្តព្រោះបាត់ស្នេហ៍? បាទដោយសារថ្ងៃនេះចូលឆ្នាំចិន​ខ្ញុំសុំអញ្ជើញលោកអ្នកនាងស្ដាប់ភ្លេងចិនលេងៗបន្តិចទៅមើល​ក្រែងបាត់កើត ទុក្ខព្រោះឥវ៉ាន់ឡើងថ្លៃ។

៥–«នាទីពីនេះពីនោះ» សួស្ដីចូលឆ្នាំចិន សុំឲ្យមិត្តអ្នកស្ដាប់ទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់មានសុខភាពល្អរកស៊ីមានបានមិនប្រមាទក្នុងជីវិត។ ​ព្រះលោកថា​អប្បមាទោ អមតំ បទំ ៕

Chinese New Year- Dragon | Flickr Oficial de la Universidad Politécnica de  Madrid | Flickr
ចូលឆ្នាំចិន​សូមខ្មែរកុំស្រវឹង!

20Jan/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 20.01.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ២៩ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

២–បទសន្ទនារវាងលោក​ លី​ តារាវុធ​ ប្រធានអង្គការរៃយំ នឹងលោក អាំង​ ជូលាន  ​សាស្ត្រាចារ្យ ផ្នែកនរវិទូប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីជីវិតរស់នៅ​និងការសិក្សារៀនសូត្ររបស់លោកអាំងជូលាន ភាគ ៣ ។

៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​ បទ “Moon River” ច្រៀងដោយ​ Andy Williams ថតនៅឆ្នាំ ១៩៦០​ ហើយចេញផ្សាយនៅឆ្នាំ ១៩៦១។

Andy Williams - Andy Williams: Gold - Andy Williams CD KQVG The Cheap Fast  Free 654378065521 | eBay

៤–ពីនេះពីនោះ បណ្ឌិតខ្មែរអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ John Hopkins ក្រុងវ៉ាស៊ិនតោនគឺលោក ទិត​ នរាញ្ញគិរី បានចាកឋាននេះទៅម្នាក់ទៀតហើយ។

“These leaders, I am not saying they are worse than Hun Sen, but they are not that good,” Naranhkiri Tith said.

គម្រោងសាងសង់ខ្លះៗនៅបុរីអង្គរ រដ្ឋ NC ​តាមរយៈក្រសែភ្នែកក្មួយបូរិន៕

No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
19Jan/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 19.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ស្ដីអំពីការបង្វឹកចិត្តកុំឲ្យស្អប់អ្នកដែលស្អប់យើង ។

២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីភាពគំរក់របស់ពួកខ្ញុំកញ្ជះយួននៅនគររំដួលដែលចាប់ផ្ដើមធ្វើទុក្ខបុកម្នេញអ្នកណាដែលហ៊ានប្រឆាំងនឹងពួកវា ដូចជា​លោកគង់គាំ ថាច់សេដ្ឋា និង សុនឆ័យ ជាដើម​នៅពេលថ្ងៃបោះឆ្នោតចូលមកជិតដល់ទៀតហើយនេះ។

Portrait of A Survivor: Sophany Bay - YouTube

៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៧២ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។

៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «ឈាមបាតុករ» របស់ក្មួយគាសុគន្ធ ម្ដងទៀត ព្រោះពួកអាក្របីខ្វាក់វាចាប់អ្នកចម្រៀងស្នេហាជាតិរូបនេះ​ដាក់គុកទៀតហើយ ព្រោះតែហ៊ានច្រៀងបទនេះ ។

៥–«នាទីពីនេះពីនោះ»

Golf Swing Sequences | GolfDigest.com | Instruction | GolfDigest.com

វ៉ៃហ្កុលហ្វ៍ងាយមើល​តែមិនងាយធ្វើ

ដេកាកត៍​ប្រាប់យើងឲ្យបំបែកបញ្ហាពិបាកជាបំណែកៗតាមដែលអាចធ្វើទៅបានដើម្បីដោះស្រាយវា។
18Jan/23

កម្មវិធីផ្សាយ ថ្ងៃពុធ 18.01.2023

១–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយករឿងរបស់ Endymion ដែលព្រះចន្ទ្រា Selene ស្រឡាញ់ហើយសុំឲ្យ Jupiter ជប់ឲ្យនៅក្មេងនិងស្រស់ស្អាតរហូត ដោយមានលក្ខខណ្ឌថា Endymion ត្រូវតែដេកលង់លក់ជាអចិន្ត្រៃយ៍ ។

Gods and Foolish Grandeur: Endymion and Diana... or Selene... or just the  moon

២–បទសន្ទនារវាងលោក​ លី​ តារាវុធ​ ប្រធានអង្គការរៃយំ នឹងលោក អាំង​ ជូលាន  ​សាស្ត្រាចារ្យផ្នែកនរវិទូប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីជីវិតរស់នៅ​និងការសិក្សារៀនសូត្ររបស់លោកអាំងជូលាន ភាគ ២ ។

៣–«នាទីតន្ត្រី»​ សូមជូន ចម្រៀងមួយបទឈ្មោះ «យួនចូលស្រុកហើយ» ច្រៀងដោយវង់បន្ទាយអំពិល។

៤–«ពីនេះពីនោះ» ៕

ពិអាថថារធីបុណ្យទក្ខិណានុប្បទានឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត Gaffar Peang-Meth នឹងប្រារព្ធធ្វើនៅវត្តពុទ្ធិការាម ​២៩​ មករានេះ។
របបភ្នំពេញផ្ដើមគាបសង្កត់បក្សប្រឆាំងដោយចាប់លោក​ថាច់សេដ្ឋាដាក់គុក​ក្រោយដែលបានដាក់គុកមន្ត្រីបក្សភ្លើងទៀនជាច្រើនរូបទៅហើយ។
17Jan/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 17.01.2023

១ – ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ទេសន៍រឿងឳពុកម្ដាយធ្វើបាបកូន។

២ – «នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤៤) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA។

៣ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣២ ​អានដោយសានសុវិទ្យ ​។

៤ – «នាទីតន្ត្រី» សូមជូនចម្រៀងមួយបទ ឈ្មោះ «បណ្ដាំចុងក្រោយរបស់ខ្ញុំ My Last Words» ប្រគំដោយ​វង់បន្ទាយអំពិល នៃរណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ ។

៥–«នាទីពីនេះពី័នោះ»

Opinion | The U.S. Can't Force the Rest of the World to Support Ukraine.  Here's Why. - POLITICO
Russia & Putin become international pariah state/leader
China risks 1mn Covid deaths in 'winter wave', modelling shows | Financial  Times
China is paying heavily for lying about viruses
16Jan/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 16.01.2023

១ – នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​២៨ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

Angkor Wat – Smarthistory
អង្គរមានលាក់អ្វីនៅខាងក្នុង?

២ – «នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងនិយាយពីពួកកញ្ជះយួននៅភ្នំពេញចង់ចេញច្បាប់គាបសង្កត់បំបិទសិទ្ធអ្នកណាដែលប្រឆាំងនឹងពួកវា​ដោយមិនឲ្យមានសិទ្ធិឧទ្ធរណ៏។

៣ – «នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Lambada» ជាភាសា ព័រទុយហ្កាល់ ប្រគំដោយ វង់ Kaoma ចម្រុះបារាំងនិងប្រេស៊ិល កាលពីឆ្នាំ ១៩៨៨។​

Kaoma - Lambada Promo Live Magazine Poster 1989 - Athens - Greece (23cm x  29cm) | eBay

​ ៤ – «នាទីពីនេះពីនោះ» ​​​​

More Classified Material Found In U.S. President Joe Biden's Home | 10 News  First - YouTube
មេធាវី JB រកឃើញឯកសារសម្ងាត់កាន់តែច្រើន ។
White House confirms more classified files found at Biden's home -  Pressmediaofindia
Fake News CNN ព្យាយាមប្រៀបធៀបឲ្យឃើញថា​ JB ធ្វើខុសមែនតែស្រាលជាង DT ៕
15Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 15.01.2023

១–«នាទីវប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៤ ។

២–​និទានអារ៉ាប់សូមជូនវគ្គទី ៧១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។

៣–«នាទីតន្ត្រី» សូមជូនចម្រៀងប្រភេទ Doo-Wop ឈ្មោះ “I Wonder Why” ច្រៀងដោយ​វង់ Dion & the Belmonts កាលពីឆ្នាំ ១៩៥៩ ។

Best of Dion & The Belmonts Vol.2 - Compilation by Dion | Spotify

៤–«នាទីពីនេះពីនោះ»​ ស្ដីពីបុរីអង្គរ​នៅ NC និង


Republicans vs Democrats: Where do the two main US political parties stand  on key issues? - ABC News
បក្សសាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​ខុសគ្នាត្រង់ណា?
14Jan/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 14.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ប្រាប់អំពីវិធីឲ្យពរ គឺកុំគិតតែឲ្យពរអ្នកដទៃ រៀនឲ្យពរជ័យដល់ខ្លួនឯងផង។

២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងអប្សរា​បងប្អូន ៧ នាក់ដែលជាស្នំរបស់ ព្រះចន្រ្ទា Diana គូភ្លោះរបស់ ព្រះអាទិត្យ​ Apollo​ ត្រូវ ព្រានព្រៃ Orion ដេញតាមមើល ក៏ភ័យហើយរត់រហូតដល់ក្លាយជាកញ្ចុំផ្កាយ Pleiades ។

Pleiades Star Cluster! Here's Everything you should know and Why is it  called 7 Sisters? - YouTube
IMG_4808.JPG

៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានដល់ការស្រមើស្រមៃរបស់ស្ដេចសីហានុ​នៅក្នុងការតស៊ូព្រៃម៉ាគីស៍ប្រឆាំងសាធារណរដ្ឋខ្មែរ។

៤–នាទីតន្ត្រី ថ្ងៃនេះសុំជូនបទ «ឈាមបាតុករ»​ ជាចង្វាក់ភ្លេង​រ៉ែផ តែងនិងច្រៀងដោយ​​ យុវជន គាសុគន្ធ។

៥–«នាទីពីនេះពីនោះ»

1 year after the Capitol riot, they still believe in Trump's 'Big Lie' : NPR
ត្រៀមចេញដំណើរវ៉ៃកូនគោល។
ស៊ីចុកបុកទំពារក្រោយលេងល្បែងឆ្កួតដើរវ៉ៃកូនគោលហាលថ្ងៃមួយព្រឹក៕
13Jan/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 13.01.2023

១–បទសម្ភាសន៍របស់លោកថាច់ពីយ៉ាជាមួយលោក​លី ពឿង​នៅប្រទេសបារាំង​ស្ដីពីខួបឆ្នាំទី ៤៤ ​នៃការឈ្លានពានកម្ពុជារបស់យួនកុម្មុយនីស្ត​ ៧ មករា ​១៩៧៩ -​ ៧​ មករា​ ២០២៣ ភាគបញ្ចប់។

២–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ២៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។

៣–បទសន្ទនារវាងលោក​ លី​ តារាវុធ​ ប្រធានអង្គការរៃយំ នឹងលោក អាំង​ ជូលាន  ​សាស្ត្រាចារ្យ នរវិទូប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីជីវិតរស់នៅ​និងការសិក្សារៀនសូត្ររបស់លោកអាំងជូលាន ភាគ ១ ។

៤–នាទីតន្ត្រី សូមជូន​ ការលេងភ្លេងសុទ្ធដោយឈើប៉ីបារាំង​ (Guitars) ដោយសិល្បករនិរនាម ២​ រូប សម្ដែងបទ ចំប៉ាបាត់ដំបង​និងចំប៉ីសៀមរាប ។

៥–ពីនេះពីនោះ ស្ដីពីចំណង់ចំណូលចិត្តទៅលើគណបក្សនយោបាយនៅអាមេរិក។

Republicans vs Democrats: Where do the two main US political parties stand  on key issues? - ABC News