កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 09.10.2021
Podcast: Play in new window | Download
១–ភាគបន្តនៃកិច្ចពិភាក្សាតុមូលដឹកនាំដោយលោកថាច់ពីយ៉ានៅក្រុងប៉ារីសដោយមានលោកព្រឹទ្ធាចារ្យណនហ៊ី នៅប្រទេសប៊ែលហ្ស៊ិក និងលោកប៊ន់ឆនខ្មែរភៀសខ្លួនទៅរស់នៅប្រទេសហុល្លង់ជាវាគ្មិនចូលរួម ស្តីពីស្ថានភាពនយោបាយនៅកម្ពុជា តើជារឿងខ្មែរនិងខ្មែរឬជារឿងខ្មែរនិងបរទេស និងសំណួរថា តើគួរពឹងបរទេសមកសង្រ្គោះទឹកដីខ្មែរចេញពីបរទេសដែរឬទេ? ២–នាទី«ព្រលឹងវប្បធម៌ខ្មែរ» ដែលលោកបណ្ឌិតអាំងជូលាននៃមហាវិទ្យាល័យបូរាណវិទ្យានឹងអធិប្បាយអំពីវត្ថុជាជំនឿនានារបស់ខ្មែរ៖ ៣–នាទីប្រជុំរឿងនិទានសូមជូនរឿង«វិញ្ញាណទស្សនៈ» និពន្ធដោយ ភិក្ខុធម្មបាល ខៀវ ជុំ និងរៀបរៀងជាអត្ថបទ សំឡេងដោយលោកសានសុវិទ្យ៖ ៤–នាទី«មរតកសំនៀងខ្មែរ»៖ ៥–នាទី«ទស្សនៈអ្នកនិពន្ធ»រៀបរៀងដោយលោកជាតិហង្សាពីសហរដ្ឋអាមេរិក៖ ៦–នាទី«ពីនេះពីនោះ»រៀបរៀងដោយលោកសានសុវិទ្យ៖