កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 15.12.2022
Podcast: Play in new window | Download
១–បទសម្ភាសន៍រវាងលោកថាច់ពីយ៉ានិងលោកម៉ម អង់ដ្រេនៅប្រទេសបារាំងនិងលោកណនហ៊ីនៅប្រទេសបែលហ្សិកស្ដីពីការចូលរួមរបស់ហ៊ុនសែនក្នុងជំនួបកំពូល ១២-១៤ធ្នូ របស់ EU-ASEAN នៅក្រុងប៊្រុចសែលស៍។ ២–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «ព្រលឹងវិញ្ញាណសពចូលសណ្ឋិតនារីម្នាក់នៅបាត់ដំបង»។ ៣–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានីបៃនៅ Norwalk, CA ស្ដីពីការបង្ខំឲ្យកូនខ្មែររៀនភាសាយួននៅតាមសកលវិទ្យាល័យ។ ៤–«នាទីនិទានអារ៉ាប់» សូមជូនវគ្គទី ៦២ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ (សុំផ្អាក) ៥–«នាទីពីនេះពីនោះ»(សុំផ្អាក)