05Oct/22

កម្មវិធីផ្សាយ ថ្ងៃពុធ 05.10.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងបន្តលើកយករឿងកិច្ចការទាំង១២របស់អនុទេព ​Heracles ឬ Hercules មករៀបរាប់ជូនស្ដាប់។ ថ្ងៃនេះគឺការងារទី៣៖​ចាប់ប្រើសក្រហម​ Keryneia ដែលជាសត្វចិញ្ចឹមរបស់ Diana. ២–បាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីភពអមនុស្សក្នុងជំនឿខ្មែរ វគ្គទី៣។ ៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងឈ្មោះ «Ring of Fire» ចម្រៀងប្រភេទ Country​ឬ​ជនបទរបស់អាមេរិក​ច្រៀងដោយ Johnny Cash.​ ៤–«ពីនេះពីនោះ» គេថាអាមេរិកជាអ្នកធ្វើវិច្ឆេទកម្មបំផ្ទុះបំពង់ឧស្ម័នរុស្ស់ីក្នុងសមុទ្របាល់ទិក — រុស្ស៊ីកំពុងឋិតក្នុងស្ថានការណ៍យ៉ាប់យ៉ឺននៅអ៊ុយក្រែន៕

04Oct/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 04.10.2022

១–«នាទីធម៌អាថ៌» សូមជូនធម្មកថារបស់ព្រះតេជគុណសាន សុជា​ដែលនឹងរៀបរាប់អំពីដើមហេតុឬសមុដ្ឋាននៃជម្ងឺ ៤ ប្រការ។ ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៩) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីល្បិចនយោបាយយួនដែលស្នើឲ្យទុកកម្ពុជាជារដ្ឋទ្រនាប់ និងជាចំណុះរួមរវាងយួននឹងសៀម។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី១៩​អានដោយសានសុវិទ្យ ។ ៤–«នាទីតន្ត្រី» សូមជូនបទ «ប្រុសល្អ» ច្រៀងឡើងវិញដោយ​កញ្ញាល្អហួស​ឬ​នរោត្តម​ជេន្នី។ ៥–«នាទីពីនេះពីនោះ» ​Read More…

03Oct/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.10.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ១០១ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» អានដោយសានសុវិទ្យ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាលើកយករឿងភាពមិនអើពើទៅលើជីវភាពរស់នៅរបស់កម្មករខ្មែរចំណាកស្រុកប្រមាណជា​២​លាននាក់ដែលត្រូវបង្ខំចិត្តចោលភូមិស្រុកទៅរកការងារធ្វើនៅស្រុកថៃសព្វថ្ងៃនេះ។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ « ​កម្មករស្រុកថៃ (แรงงานไทย) » ​ច្រៀងដោយពេជ្រ ជេត្រា ។ ៤–«នាទីពីនេះពីនោះ»​ បើពលរដ្ឋអាមេរិកមិនបោះឆ្នោតឲ្យបក្សស្ដាំនិយមទេ ចូរ​អ្នកក្រុងដែលដឹកនាំដោយបក្សប្រជាធិបតេយ្យរបស់​ Joe Biden​បន្តដើរជាន់អាចម៍ពួក homeless តទៅទៀតចុះ ៕

02Oct/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 02.10.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៧ ដោយ​សានសុវិទ្យ។ ២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ថ្ងៃនេះនឹងលើកយករឿងផ្សេងៗពាក់ព័ន្ធនឹងសត្វគោក្នុងសង្គមខ្មែរយកមកជំរាប។ ៣–​សូមជូនវគ្គទី ៤៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រីដែល ម្ចាស់ក្សត្រី​ស្ហេហេរ៉ាហ្សាដ និទានថ្វាយព្រះស្វាមីស្ហាហ៍ ស្ហារិយ៉ា​ជាទីសណ្ដាប់។ ៤–«នាទីតន្ត្រី» សូមជូនបទ​ «Rhythm of the Rain» ជាភ្លេង Piano សុទ្ធលេងដោយ RichardRead More…

01Oct/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 01.10.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ​ស្ដីពីភិក្ខុមួយអង្គលង់ស្នេហ៍ក្រមុំចាស់។ ២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបអំពីល្បិចរបស់ស្ដេចកំប៉ោងក្នុងការបន្តសោយរាជ្យដោយប្រយោល បន្ទាប់ពីព្រះបិតា នរោត្តម ​សុរាម្រិត​សោយទីវង្គតនៅឆ្នាំ ១៩៦០។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងជប៉ុន ១ បទឈ្មោះ 女のためいき (Onna No Tameiki) ច្រៀងដោយ Mori Shinichi តាមដោយបទRead More…

30Sep/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 30.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ១០០ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–ភាគទី ២ ​នៃបាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីភពអមនុស្ស​ក្នុងជំនឿខ្មែរ។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជភ្លេងសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «បើនឹងព្រាត់ហើយ» ដោយយកទំនងតាមបទ «​Sealed with a Kiss» ដែលអ្នកចម្រៀងអាមេរិកាំង ฺBrian Hyland ច្រៀងកាលពីឆ្នាំ ១៩៦២ ធ្វើឲ្យបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង។ សូមអញ្ជើញស្ដាប់បទ «​Sealed with a Kiss» រួចតាមដោយ «បើនឹងព្រាត់ហើយ» ។Read More…

29Sep/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 29.09.2022

១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនធម្មកថារបស់ព្រតេជគុណសានសុជារឿង «កុំដេកចាំសំណាង»។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការតាមរករឿងចោទប្រកាន់លោកសុនឆ័យនៃគណបក្សភ្លើងទៀនពីបទបរិហារកេរ្តិ៍ដោយគ.ជ.ប.និងតុលាការទីងមោង។ ៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៤២​ ​នៃនិទានអារ៉ាប់រឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀង បារាំងសេសមួយបទឈ្មោះ La Mer របស់​ Charles Trenet ច្រៀងដោយ​ Tatiana Eva-Marie ប្រគំតន្ត្រីដោយ​ក្រុម Avalon Jazz ។ ៥–«នាទីពីនេះពីនោះ» ថ្ងៃនេះសានសុវិទ្យសុំនិយាយពីការព្យាបាលជម្ងឺដោយប្រើការចាក់ Stem CellsRead More…

28Sep/22

កម្មវិធីផ្សាយ ថ្ងៃពុធ 28.09.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងលើកយករឿងរបស់អនុទេព Achilles មកសង្ខេបពីដើមដល់ចប់ជូនស្ដាប់។ ២–បាឋកថារបស់នរវិទូសាស្ត្រាចារ្យអាំង ជូលានស្ដីពីភពអមនុស្សក្នុងជំនឿខ្មែរ វគ្គទី១។ ៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងឈ្មោះ «ស្អែកហើយស្អែកទៀត» ច្រៀងដោយកញ្ញា​ទៀងមុំសុធារី។ ៤–«ពីនេះពីនោះ» ស្ថានការណ៍នៅរុស្ស៊ី​និងអ៊ុយក្រែន — ​ខ្យល់ព្យុះ Noru​មកដល់ស្រុកយួន​ចូលសៀមស្អែក — ចិននៅតែបាត់មុខ ​​​Xi Jinping៕

27Sep/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 27.09.2022

១–«នាទីធម៌អាថ៌» សូមជូនធម្មកថារបស់ព្រះតេជគុណសាន សុជា​ដែលនឹងបញ្ជាក់ថាខ្មែរពូកែតែនឹងខ្មែរគ្នាឯង!​ ផ្សាយបន្តពីស៊ុនម៉ាច។ ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ២៨) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយបន្តនិយាយពីភាពមិនស៊ីគ្នារវាងរាជវង្សចក្រីនៅក្រុងទេពនឹងរាជវង្សង្វៀននៅក្រុងវ៉េព្រោះតែដណ្ដើមគ្នាយកឧត្តមភាពលើខ្មែរនិងលាវនៅសតវត្ស ទី​ ១៨-១៩។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី១៨​អានដោយសានសុវិទ្យ ។ ៤–«នាទីពីនេះពីនោះ» ​ រឿងសៀម​ ​រុស្ស៊ី​ ចិន និង​Read More…

26Sep/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 26.09.2022

១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៩៩ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» អានដោយសានសុវិទ្យ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតាលើកយករឿងភាពរីកចម្រើននៃគណបក្សភ្លើងទៀននៅក្នុងប្រទេស​ដែលនឹងមកជំនួសគណបក្សសង្គ្រោះជាតិដែលត្រូវពួករដ្ឋាភិបាលតិរច្ឆានតាមឈ្នានិសព្យាបាទទាល់តែរលត់រលាយបក្សតែស្មារតីសង្គ្រោះជាតិបានមកសណ្ឋិតក្នុងបក្សភ្លើងទៀនវិញ។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «Rhythm of the Rain»​ ​ច្រៀងដោយក្រុម The CASCADES តាមដោយបទ «ក្រោមសម្លេងទឹកភ្លៀង» ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រលោកស៊ីនស៊ីសាមុត។​ បទដែលយកទំនងតាម «Rhythm of the Rain» ក៏មានដែរ ​លោកសាមុត​ឲ្យឈ្មោះថា​​ «ស្ដាប់ស្នូរទឹកភ្លៀង» ដែលចម្លងបានពិរោះដូចកំណែអាមេរិកាំង។ ៤–«នាទីពីនេះពីនោះ»​Read More…