កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 23.01.2023
Podcast: Play in new window | Download
១–ភាគបញ្ចប់នៃបទសន្ទនាតុបីជ្រុង រវាងលោកថាច់ពីយ៉ានៅបារាំង លោកណនហ៊ីនៅបែលហ្ស៊ិក និងលោកប៊ុនឆននៅហុល្លង់ ស្ដីពីល្បិចរបស់ពួកកញ្ជះយួននៅនគររំដួលក្នុងការប្រើច្បាប់បិទមាត់អ្នកនយោបាយដែលជំទាស់នឹងការដឹកនាំប្រទេសរបស់ពួកវា ពាក់ព័ន្ធទៅនឹងការចាប់លោក ថាច់សេដ្ឋាអនុប្រធានបក្សភ្លើងទៀនដាក់គុកកាលពីពេលថ្មីៗនេះ។ ២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ៣០ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត» របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ៣ – ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សាពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងបកអាក្រាតល្បិចរបស់ពួកកញ្ចះយួននៅភ្នំពេញដែលបានប្រើតុលាការអយុត្តិធម៌របស់ពួកវា កៀរមន្ត្រីបក្សភ្លើងទៀនពីរនាក់ចេញពីសៃវៀននយោបាយ គឺលោកអនុប្រធានសុនឆ័យត្រូវតុលាការកំពូលកាត់ក្ដីឲ្យសងជម្ងឺចិត្តបក្សប្រជាជនជាប្រាក់ ៧៥ ម៉ឺនដុល្លារពីបទថាបានបរិហារកេរ្តិ៍ គ.ជ.ប. ដោយលោកបានរិះគន់លទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំទៅ… ម្នាក់ទៀតគឺលោកអនុប្រធានបក្សភ្លើងទៀន ថាច់សេដ្ឋាត្រូវប៉ូលីសចាប់ពីបទថាបានចេញស្ហែកជាច្រើនសន្លឹកដែលគ្មានលុយក្នុងធនាគារគាំទ្រកាលពីឆ្នាំRead More…