កម្មវិធីផ្សាយថ្ងៃអង្គារ 16.04.2019
Podcast: Play in new window | Download
១–ភាគបញ្ចប់នៃបទសម្ភាសន៍របស់លោកហង្សចក្រាបារមីជាមួយលោក Edward Kongអតីតយោធាសម័យសាធារណរដ្ឋ ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក ស្តីពីព្រឹត្តិការណ៍ថ្ងៃទី១៧មេសាឆ្នាំ១៩៧០។ ២–នាទី«សំឡេងរំដោះជាតិខ្មែរ»ដោយថ្ងៃនេះកញ្ញាចន្ទលក្ខិណានឹងបន្តលើកយកអត្ថបទវិភាគរបស់លោកទិតសានីមានចំណងជើងថា ភាសាឈើ មកអានជូនស្តាប់។ ៣–នាទី«តន្ត្រីប្រចាំថ្ងៃ»។ ៤–នាទីសៀវភៅខ្មែរសូមជូនរឿង«ស្រីហិតោបទេស» បកប្រែពីភាសាសំស្រ្កឹតដោយភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ រៀបរៀងជាអត្ថបទសំឡេងដោយលោកសានសុវិទ្យ។ ៥–នាទី«សង្គមវិជ្ជា»រៀបរៀងដោយលោកខេងខេមរៈដោយថ្ងៃនេះលោកនឹងបន្តអានអត្ថបទនិពន្ធដោយព្រះធម្មបាលខៀវជុំស្តីពី «រស់នៅដោយហេតុផលនិងទង្វើល្អ» ។ ៦–នាទី«ព្រះពុទ្ធសាសនា»សម្តែងដោយព្រះតេជគុណសានសុជាបកស្រាយសំណួរអប់រំ។ ៧–នាទី«ពីនេះពីនោះ»រៀបរៀងដោយលោកសានសុវិទ្យ៕