កម្មវិធីផ្សាយថ្ងៃព្រហស្បតិ៍ 30.01.2020
Podcast: Play in new window | Download
១–ភាគបញ្ចប់នៃបទសម្ភាសន៍រវាងលោកថាច់ពីយ៉ានឹងលោកហែមវ៉ាន់ឆនរស់នៅប្រទេសបារាំងស្តីពីខួបឆ្នាំទី ៤១ នៃការចូលមកឈ្លានពានកម្ពុជារបស់ពួកយួនថ្ងៃ ៧ មករា ១៩៧៩។ ២–នាទីសៀវភៅខ្មែរសូមជូនរឿង«សុបិន និង ការពិត ភាគ២»និពន្ធដោយលោកវ៉ាន់ឌី កាអុន និងរៀបរៀងជាអត្ថបទសំឡេងដោយលោកសានសុវិទ្យ។ ៣–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹងជូនដំណឹងអំពីពិធីបុណ្យបញ្ចុះបឋមសីលានៅវត្តខេមរៈពុទ្ធិការាមហៅវត្តវីឡូក្រុងឡុងប៊ិច។ ៤–នាទីតន្ត្រីប្រចាំថ្ងៃ។ ៥–នាទី«ប្រវត្តិសាស្ត្រខ្មែរ»រៀបរៀងដោយលោកម៉ីសុភីពីប្រទេសបារាំងដោយថ្ងៃនេះលោកនឹងរៀបរាប់រឿងព្រេងដែលបុព្វបុរសខ្មែរជំនាន់ដើមបាននិពន្ធ។ ៦–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៕