កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 28.04.2022
Podcast: Play in new window | Download
១–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង ផ្ដន្ទាទោសមេដឹកនាំរុស្ស៊ី Vladimir Putinដែលកំពុងឈ្លានពានប្រទេសឯករាជ្យ អធិបតេយ្យអ៊ុយក្រែនដែលឥតបានធ្វើអ្វីរុស្ស៊ីសោះ។ ២–នាទី«ប្រលោមលោក»សូមជូនភាគអវសាននៃរឿង«សារ៉ាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) ប្រែសម្រួលជាខ្មែរដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាងពីរដ្ឋចច្ចា។ ៣–កំណាព្យមួយវគ្គទៀតរបស់លោកគ្រូ អ៊ុកប៉ាតស្ដីពីសម័យដែលលោកទៅធ្វើគ្រូនៅកំពង់ឆ្នាំងកាលពីឆ្នាំ ១៩៦២។ ៤–ភ្លេងអារក្ខខេត្តកំពង់ស្ពឺ និងចម្លើយទៅនឹងសំនួរថា «ហេតុអ្វីបានជាខ្មែរលេងភ្លេងអារក្ខ ឬលៀងអារក្ខ?» ៥–«ពីនេះពីនោះ»មុនបុណ្យចូលឆ្នាំខាលនៅបុរីអង្គរ។