កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 02.05.2022
Podcast: Play in new window | Download
ពីនេះពីនោះដោយសានសុវិទ្យស្ដីពីបុរីអង្គរនិងលទ្ធផលក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ៣០មេសា-១ឧសភា២០២២ រួមមានសេចក្ដីរាយការណ៍របស់ព្រឺទ្ធបុរសឱកសឿមបន្ថែមទៀតផង។
Podcast: Play in new window | Download
ពីនេះពីនោះដោយសានសុវិទ្យស្ដីពីបុរីអង្គរនិងលទ្ធផលក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ៣០មេសា-១ឧសភា២០២២ រួមមានសេចក្ដីរាយការណ៍របស់ព្រឺទ្ធបុរសឱកសឿមបន្ថែមទៀតផង។
Podcast: Play in new window | Download
១–នាទី «ទស្សនៈអ្នកនិពន្ធ» រៀបរៀងដោយលោកជាតិហង្សាដោយលើកយកសៀវភៅលោកសេកសោមកុមារស្ដីពីការជំពាក់វាក់វិនក្នុងរឿងខ្មែរ ដោយយួន-សៀម-ចិន-អាមេរិកៃាំង-បារាំង មកជម្រាប។ ២–នាទី«និទានខ្មែរ» សុំជូនសេចក្ដីអធិប្បាយរឿងធនជ័យបណ្ដាំប្រស្នាដោយលោកគៀតចាន់ថុន។ ៣–បាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាននៃមហាវិទ្យាល័យបុរាណវិទ្យាស្ដីពីទំនាក់ទំនងរវាងជនជាតិនានានៅឥណ្ឌូចិនក្នុងសម័យមុន (នៅមាន ត) ។ ៤–បាត់ «ពីនេះពីនោះ» ព្រោះជាប់រវល់ធ្វើបុណ្យចូលឆ្នាំនៅបុរីអង្គរ។
Podcast: Play in new window | Download
១–សេចក្ដីរំពឹងគិតរបស់លោកអតីតប្រធានបុរីអង្គរឱកសឿម អំពីតម្លៃសុជីវធម៌និងសេចក្ដីថ្លៃថ្នូររបស់ខ្មែរក្នុងពិធីបុណ្យ។ ២–នាទីសៀវភៅខ្មែរជូនរឿង «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» របស់លោកបណ្ឌិតយិនឆេងស៊ន។ ៣–នាទី សម្លេងរំដោះជាតិខ្មែរ ជូនអត្ថបទរបស់លោកទិតសានី អានជូនស្ដាប់ដោយអ្នកស្រីចន្ទលក្ខិណា។ ៤–នាទីចម្រៀងជូនភ្លេង២បទរបស់ Sylvie Vartan ឈ្មោះ «La plus belle pour aller danser»និងបទ «Et pourtant» ច្រៀងដោយ Charles Aznavour។ ៥–នាទី «ពីនេះពីនោះ» គម្រោងសាងសង់នៅបុរីអង្គរនៅតែបន្ត – សាមគ្គីគឺកម្លាំង!
Podcast: Play in new window | Download
១–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង ផ្ដន្ទាទោសមេដឹកនាំរុស្ស៊ី Vladimir Putinដែលកំពុងឈ្លានពានប្រទេសឯករាជ្យ អធិបតេយ្យអ៊ុយក្រែនដែលឥតបានធ្វើអ្វីរុស្ស៊ីសោះ។ ២–នាទី«ប្រលោមលោក»សូមជូនភាគអវសាននៃរឿង«សារ៉ាម៉ានី»តែងដោយ លោករ៉ូឡង់មេយែរ (Roland Meyer) ប្រែសម្រួលជាខ្មែរដោយអ្នកស្រីច័ន្ទបូផលនិង រៀបរៀងជាអត្ថបទសំឡេងដោយ លោក នួនសុខវ៉ាងពីរដ្ឋចច្ចា។ ៣–កំណាព្យមួយវគ្គទៀតរបស់លោកគ្រូ អ៊ុកប៉ាតស្ដីពីសម័យដែលលោកទៅធ្វើគ្រូនៅកំពង់ឆ្នាំងកាលពីឆ្នាំ ១៩៦២។ ៤–ភ្លេងអារក្ខខេត្តកំពង់ស្ពឺ និងចម្លើយទៅនឹងសំនួរថា «ហេតុអ្វីបានជាខ្មែរលេងភ្លេងអារក្ខ ឬលៀងអារក្ខ?» ៥–«ពីនេះពីនោះ»មុនបុណ្យចូលឆ្នាំខាលនៅបុរីអង្គរ។
Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះគុណម្ចាស់សានសុជារឿងមនុស្សគ្រប់រូបមានទុក្ខ។ ២–ភាគបន្តនៃសេចក្ដីអធិប្បាយអំពីរឿង «ធនជ័យបណ្តាំប្រស្នា ពោធិសត្វលោកេស្វរៈ» ស្រាវជ្រាវនិងចងក្រងដោយលោក គៀត ចាន់ថុន អតីតសិស្សសាលាវិចិត្រសិល្បៈ អានជូនស្ដាប់ដោយលោកសានសុវិទ្យ។ ៣–ភាគបន្តនៃបាឋកថារបស់សាស្ត្រាចារ្យអាំងជូលាន រឿងទំនាក់ទំនងជនជាតិនានានៅឥណ្ឌូចិន (នៅមាន ត)។ ៤–ចម្រៀង«Unchained Melody» ដោយវង់ «The Righteous Brothers»។ ៥–«ពីនេះពីនោះ» អរគុណបងប្អូនដែលគាំទ្របុរីអង្គរ https://boreiangkor.org/
Podcast: Play in new window | Download
១–សេចក្ដីរាយការណ៍អំពីសកម្មភាពនៅបុរីអង្គរនិងមតិយោបល់ផ្ទាល់របស់លោកអតីតប្រធានឱកសឿមស្ដីពីទំនៀមទម្លាប់ខ្មែរដែលកំពុងតែក្លាយទៅជាស្អីផ្សេងទៀតនោះ។ ២–បទសន្ទនាឬសម្ភាសន៍រវាងលោកថាច់ពីយ៉ានឹងលោកប៉ែនវណ្ណូនៃគណៈកម្មាធិការ២៣តុលា១៩៩១ ស្ដីពីជ័យជំនះរបស់លោកម៉ាក្រុងក្នុងការបោះឆ្នោតបានធ្វើជាប្រធានាធិបតីបារាំង១អាណត្តិទៀត។ ៣–នាទីសម្លេងរំដោះជាតិខ្មែរដែលលោក សសុវណ្ណនឹងជូនអត្ថបទមួយទៀតរបស់លោក ទិតសានីក្រោមចំណងជើងថា «កសាងកំហុសចាស់សាជាថ្មី»។ ៤–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោក នួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន។ ៥–លោក Gary Brooker នៃវង់ Procol Harum ច្រៀងបទ «A Whiter Shade of Pale»។ ៦–«ពីនេះពីនោះ» អរគុណលោកអ្នកនាងដែលគាំទ្របុរីអង្គរនិងវិទ្យុខ្មែរពិភពលោក។
Podcast: Play in new window | Download
១–លោកសានសុវិទ្យ សូមជូននាទី«សៀវភៅខ្មែរ» ដោយនឹងបន្តអានសៀវភៅ«ចូរនាំគ្នាជ្រកក្រោមព្រះធម៌» និពន្ធដោយលោកបណ្ឌិតយិនឆេងស៊ន។ ២–នាទី«ខ្មែរអើយក្រោកឡើង» រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋមីនេសូតា សហរដ្ឋអាមេរិក។ ៣–កំណាព្យរបស់លោកគ្រូអ៊ុកប៉ាត «កំពង់ឆ្នាំងស្រវាំងភ្នែក»។ ៤–ចម្រៀងកន្ទ្រឹមដូនតាច្រៀងដោយព្រះនាងតូចជេនណា។ ៥–«ពីនេះពីនោះ» ម៉េចបានជាខ្ញុំចូលចិត្តជេរស្ដេច។
Podcast: Play in new window | Download
១–រៀងរាល់ថ្ងៃសីលខ្មែរសុំសីល-កាន់សីលតើបានសម្រេចអ្វីខ្លះ សីល៥ថាម៉េចចាំបានទេ? សម្រង់អត្ថបទភ្នំពេញប៉ុស្តិ៍។ ២–សេចក្ដីរាយការណ៍អំពីបុរីអង្គរនិងប្រវត្តិរបស់គម្រោងនេះបន្តដោយអតីតប្រធានលោកឱកសឿម។ ៣–ភាគមុនអវសាននៃរឿង «សារាម៉ានី» ប្រលោមលោកសម័យអាណានិគមបារាំងនិពន្ធដោយលោក រ៉ូឡង់មេយែរ (Roland Meyer) បកប្រែជាខ្មែរដោយអ្នកស្រី ច័ន្ទបូផល និង រៀបរៀងជាអត្ថបទសំឡេងដោយលោក នួនសុខវ៉ាងពី Norcross, GA។ ៤–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងបន្តលើកយករឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។ ៥–ចម្រៀង «ស្រណោះដីខ្មែរ» ច្រៀងដោយកែវសារ៉ាត់។
Podcast: Play in new window | Download
១–នាទី «ព្រះពុទ្ធសាសនា» សុំជូនធម្មកថាស្ដីពីគន្លឹះនៃការដោះទុក្ខសម្ដែងដោយព្រះតេជគុណសាន សុជា វិជ្ជរប្បញ្ញោ។ ២–បាឋកថាដោយលោកសាស្ត្រាចារ្យបណ្ឌិតអាំងជូលាន ស្ដីពីទំនាក់ទំនងរវាងជនជាតិនានានៅឥណ្ឌូចិននាអតីតកាល(នៅមានត)។ ៣–នាទី «ទស្សនៈអ្នកនិពន្ធ» រៀបរៀងដោយលោកជាតិហង្សាដោយលើកយកសៀវភៅលោកសេកសោមកុមារស្ដីពីការជំពាក់វាក់វិនក្នុងរឿងខ្មែរ ដោយយួន-សៀម-ចិន-អាមេរិកៃាំង-បារាំង យកមកជម្រាប។ ៤–ចម្រៀង«នាគព័ន្ធអស់ពិស» ច្រៀងដោយស៊ីនស៊ីសាមុត? កែវសារ៉ាត់? ចឹកសៀងសំណង? សុំអញ្ចើញស្ដាប់។ ៥–ឆ្មាំអង្គរតេឡេកុម្ម៉ងដ៍៖ ពីនេះពីនោះបែបសង្ខេប។
Podcast: Play in new window | Download
១–នាទីសៀវភៅខ្មែរជូនរឿង «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» របស់លោកបណ្ឌិតយិនឆេងស៊ន។ ២–នាទី សម្លេងរំដោះជាតិខ្មែរ ជូនអត្ថបទរបស់លោកទិតសានី អានជូនស្ដាប់ដោយលោកស្រីសុភារៈពីអឹរ៉ុប។ ៣–កំណាព្យ«កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកគ្រូអ៊ុកប៉ាតពីប្រទេសបារាំង។ ៤–ចម្រៀងស្នេហាជាតិ «ទំនួញកោះត្រល់»ដោយ លោកកុយវណ្ណាពីប្រទេសបារាំង។ ៥–«ពីនេះពីនោះ» ភ្លើងឆេះមិនចេះអស់នៅរុស្ស៊ី៖ រោងចក្រប្រេងស្រល់ វិទ្យាស្ថានក្រសួងការពារជាតិ ឃ្លាំងប្រេង។