All posts by worldkhmer Radio
កម្មវិធីផ្សាយ ថ្ងៃពុធ 11.05.2022
Podcast: Play in new window | Download
១–ធម្មកថាស្ដីពី ទេវតាក្បែរខ្លួនសម្ដែងដោយព្រះតេជគុណសានសុជានៃវត្តមណីរតនារាមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ២–នាទី «និទាន» សូមជូនសេចក្ដីអធិប្បាយអំពីប្រាជ្ញារបស់ធនជ័យដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។ ៣–បាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាននៃមហាវិទ្យាល័យបូរាណវិជ្ជាស្ដីពីភពអមនុស្សនៃជំនឿរបស់ខ្មែរ។ ៤–ចម្រៀងដែលចាំមិនភ្លេច «អូនស្រឡាញ់តែបងម្នាក់»ដោយឈុនវណ្ណា។ ៥–«ពីនេះពីនោះ» ជុំវិញបុរីអង្គរ និងការបន្តជេរមនុស្សចង្រៃដែលធ្វើឲ្យខ្មែរក្លាយជាខ្ញុំគេ។
កម្មវិធីផ្សាយ ថ្ងៃអង្គារ 10.05.2022
Podcast: Play in new window | Download
១–នាទី «បដិវត្តន៍»ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតាជូនរឿង «From Dictatorship to Democracy»។ ២–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោក នួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ភាគ ១០។ ៣–«ពីនេះពីនោះ» រឿងរុស្ស៊ី អ៊ុយក្រែន និងដូណល់ត្រាំរបស់អាមេរិក តាមពីក្រោយចម្រៀងរបស់ Paul Anka ឈ្មោះ «Diana» និង «កំណាព្យសាបគំនិត» របស់លោកគ្រូ អ៊ុកប៉ាត។
កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 09.05.2022
Podcast: Play in new window | Download
១–នាទី «សៀវភៅខ្មែរ» ជូនវគ្គបន្តនៃសៀវភៅរបស់លោកបណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–នាទី «ខ្មែរអើយក្រោកឡើង!» លើកយកអំណះអំណាងលោកថាច់សារេនថាក្រៅពីប៉ុលពតហើយ ពួកអាពេជ្ឈឃាតហុតឈាមខ្មែរគឺ ហេងសំរិននៅស្វាយរៀងនិងហ៊ុនសែន នៅកំពង់ចាម។ ៣–ចម្រៀងខ្មែរ «យប់ថ្ងៃអង្គារ» ច្រៀងដោយស៊ីនស៊ីសាមុត។ ៤–វិចារណកថា «ខ្មែរក្រោមខឹងគ្នាតែមួយថ្ងៃ» ដោយ លោកគិមស៊ីសំណានិងសឺនជុំជួន។ ៥–បទសម្ភាសន៍ជាមួយលោកគឹមសូរ្យវង្ស ប្រធានផ្នែកផែនការរបស់សមាគមអ្នកប្រាជ្ញខ្មែរក្រោមស្ដីពីសកម្មភាពនិងទ្រង់ទ្រាយខ្លះៗរបស់សមាគម។
កម្មវិធីផ្សាយ ថ្ងៃអាទិត្យ 08.05.2022
Podcast: Play in new window | Download
១–និទានអារ៉ាប់ «ឯកសហស្សរាត្រី» ជុំទី២។ ២–នាទី «វប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងដែលថ្ងៃនេះលោកនឹងលើកយកវគ្គបញ្ចប់នៃរឿងសត្វពស់ក្នុងវប្បធម៌ខ្មែរមកជំរាប។ ៣–«ពីនេះពីនោះ» ស្ដីពីដំណើរអភិវឌ្ឍន៍បុរីអង្គរ – ចិនកុម្មុយនីស្តមុខស្អុយរឿងគំរោងខ្សែក្រវាត់និងថ្នល់ – រុស្ស៊ីមិនបានពូកែដូចអួតឡើយ។
កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 07.05.2022
Podcast: Play in new window | Download
១–នាទី «ទស្សនៈអ្នកនិពន្ធ» រៀបរៀងដោយលោកជាតិហង្សាដោយលើកយកសៀវភៅលោកសោម សេកកុមារ ស្ដីពីការជំពាក់វាក់វិនក្នុងរឿងខ្មែរ ដោយយួន-សៀម-ចិន-អាមេរិកៃាំង-បារាំង មកជម្រាប។ ២–នាទី«និទានខ្មែរ» សុំជូនសេចក្ដីអធិប្បាយរឿងធនជ័យបណ្ដាំប្រស្នាដោយលោកគៀតចាន់ថុន។
កម្មវិធីផ្សាយ ថ្ងៃសុក្រ 06.05.2022
Podcast: Play in new window | Download
១–នាទី បុច្ឆា-វិសជ្ជនាសាកសួរនិងឆ្លើយដោយព្រះតេជគុណសានសុជា។ ២–នាទី «សៀវភៅខ្មែរ» ជូនអំណានសៀវភៅ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌» របស់បណ្ឌិតយិនឆេងស៊ន។ ៣–នាទី «សម្លេងរំដោះជាតិខ្មែរ»សូមេជូនអត្ថបទមួយទៀតរបស់លោកទិតសានី។ ៤–ចម្រៀងកន្ទ្រឹមឡើងដូនតានៅសុរិន្ទ។ ៥–តាចាស់ជក់ខ្សៀនិងពីនេះពីនោះខ្លីៗ
កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 05.05.2022
Podcast: Play in new window | Download
១–នាទីសម្លេងស្ត្រីខ្មែររៀបរៀងដោយអ្នកគ្រូសុផានីបៃដោយថ្ងៃនេះអ្នកគ្រូនឹង ផ្ដន្ទាទោសមេដឹកនាំចង្រៃទាំងឡាយដែលប្រើអំណាចផ្ដាច់ការទៅលើប្រជាពលរដ្ឋ។ ២–ធម្មកថារបស់ព្រះតេជគុណសានសុជាស្ដីពីការចាំចាប់កំហុស។ ៣–ចម្រៀងឈ្មោះ «San Francisco» ច្រៀងដោយ Scott McKenzie។ ៤–«ពីនេះពីនោះ» មានសេចក្ដីរាយការណ៍របស់លោកឱកសឿមស្ដីពីបុណ្យចូលឆ្នាំនៅបុរីអង្គរ។
កម្មវិធីផ្សាយ ថ្ងៃពុធ 04.05.2022
Podcast: Play in new window | Download
១–នាទី «ខ្មែរអើយក្រោកឡើង!» ដោយលោកជាតិហង្សាពីក្រុងមីនេអាប៉ូលិស រដ្ឋមីនេសូតា។ ២–នាទី «និទាន» សូមជូនសេចក្ដីអធិប្បាយអំពីប្រាជ្ញារបស់ធនជ័យដោយលោកគៀតចាន់ថុននៅខេត្តព្រះសីហនុ។ ៣–វគ្គបញ្ចប់នៃបាឋកថារបស់លោកសាស្ត្រាចារ្យអាំងជូលាននៃមហាវិទ្យាល័យបូរាណវិជ្ជាស្ដីពីទំនាក់ទំនងរវាងជនជាតិនានាក្នុងតំបន់ឥណ្ឌូចិនសម័យមុន។ ៤–នាទីចម្រៀងសូមជូនបទ «កន្ទ្រឹមដូនតា»ច្រៀងដោយព្រះនាងទូចជេនណា។ ៥–«ពីនេះពីនោះ» រឿងត្រីប្រាស៊ីលាមក? និងបំណងបុរីអង្គរអ៊ិងចង់ជួញដូរប្រហុក!
កម្មវិធីផ្សាយ ថ្ងៃអង្គារ 03.05.2022
Podcast: Play in new window | Download
១–នាទីសម្លេងរំដោះជាតិខ្មែរដែលអ្នកស្រីចន្ទលក្ខិណានឹងជូនអត្ថបទមួយទៀតរបស់លោក ទិតសានីជូនស្ដាប់។ ២–នាទី«រឿងដែលខ្មែរគួរដឹង»រៀបរៀងដោយលោក នួនសុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន ភាគ ៩។ ៣–ចម្រៀងតាមសុំ បទ «The Young Ones» ច្រៀងដោយ Cliff Richard កាលពី ៦១ឆ្នាំមុន។ ៤–«ពីនេះពីនោះ»សម្រាប់ថ្ងៃអង្គារ៖ បច្ចុប្បន្នភាពនៅអ៊ុយក្រែន។ ធម្មិកព្រហ្មថាបុរីអង្គរជាជំរកល្អសម្រាប់ពេលមានសង្គ្រាមលោកលើកទី ៣ ។ល។