កម្មវិធីផ្សាយ ថ្ងៃពុធ 17.08.2022
Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ដោយព្រះអង្គមានថេរដីកាអំពីហេតុដែលនាំឲ្យធ្វើបុណ្យទាំងអត់យល់ពីព្រះធម៌។ ២–«នាទី ទេវកថាក្រិក» វគ្គទី ១៧ និយាយពីមូលហេតុអ្វីខ្ញុំលើកយករឿងទេវកថាក្រិក-រ៉ូម៉ាំងមកជំរាប។ ៣–បទសម្ភាសន៍របស់លោក លី តារាវុធ (ប្រធានអង្គការរៃយំ) ជាមួយលោក អាំង ជូលាន សាស្ត្រាចារ្យផ្នែកនរវិទ្យានៃមហាវិទ្យាល័យបូរាណវិទ្យា ស្តីពីបុណ្យភ្ជុំបិណ្ឌ។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «អានី» របស់ម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវិឌ្ឍប្រគុំដោយវង់អប្សរា។ ៥–«ពីនេះពីនោះ» ធម្មិកព្រហ្មខំប្រឹងពេញសមត្ថភាពក្នុងការសាង Carport នៅបុរីអង្គរ — តំណាងរាស្ត្របក្សត្រាំដែលស្អប់ត្រាំដូចលាមក Liz Cheney ធ្លាក់ឆ្នោតចាញ់បេក្ខនារីដែលត្រាំគាំទ្រRead More…