កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 06.10.2022
Podcast: Play in new window | Download
១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនធម្មកថារបស់ព្រះតេជគុណសានសុជារឿង «ឆាន់ល្ងាច» ។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានីបៃស្ដីពីជីវិតកាលពីវ័យក្មេងក្នុងឋានៈជាខ្មែរអ្នកមានកំណើតនៅខេត្តកំពង់ឆ្នាំង។ ៣–«នាទីប្រលោមលោក» សូមជូនវគ្គទី ៤៤ នៃនិទានអារ៉ាប់រឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Hallelujah» តែងដោយអ្នកនិពន្ធបទភ្លេងជនជាតិកាណាដា Leonard Cohen និងច្រៀងដោយអ្នកចម្រៀងតាមយូធូបជន ជាតិអង់គ្លេស Lucy Thomas។ ៥–«នាទីពីនេះពីនោះ» ថ្ងៃនេះសានសុវិទ្យសុំនិយាយពីនេះបន្តិចពីនោះបន្តិចតាមទម្លាប់ តែភាគច្រើនរឿង Stem Cells ៕