កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 29.12.2022
Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ក្រោមចំណងជើងថា «រៀនឲ្យតម្លៃអ្នកក្បែរខ្លួន»។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានីបៃនៅ Norwalk, CA ស្ដីពីសារៈសំខាន់របស់អណ្ដាត មុននឹងនិយាយត្រូវចេះគិតកុំនិយាយតាមតែកំហឹងគ្មានគិតមុខគិតក្រោយ។ ៣–«នាទីនិទានអារ៉ាប់» សូមជូនវគ្គទី ៦៦ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «អក្ខរាចារទៅស្រី» ច្រៀងដោយហួរឡាវី ។ ៥–«នាទីពីនេះពីនោះ» រទេះតង់ រុស្ស៊ីទៅចោលខ្មោច រាប់ពាន់នៅអ៊ុយក្រែន។