កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 25.07.2022
Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» សូមជូនវគ្គទី ៨៣ នៃសៀវភៅរបស់បណ្ឌិតយិនឆេងស៊ន ឈ្មោះ «ចូរនាំគ្នាជ្រកក្រោមព្រះធម៌»។ ២–«នាទី ខ្មែរអើយក្រោកឡើង» រៀបរៀងជូនស្ដាប់ដោយ លោកជាតិហង្សាពីរដ្ឋមីនីសូតាដោយលោកលើកយករឿងមន្ត្រីបក្សភ្លើងទៀនត្រូវពួកតិរច្ឆានស្ទាក់វាយបែកក្បាលស្ទើរស្លាប់មកជំរាប។ ៣–«នាទីតន្ត្រី» សូមជូនបទ «ដីខ្មែរ» ច្រៀងដោយ គាសុគន្ធ តារាចម្រៀង Rap ដ៏ល្បីរបស់ខ្មែរអាយុ២៣ឆ្នាំ ដែលបានត្រូវពួកអាខ្វាងចាប់ដាក់គុកអស់ ១ ឆ្នាំដោយចោទថាក្មួយច្រៀងញុះញង់។ ៤–«នាទីពីនេះពីនោះ» អរគុណសមាជិកនិងអ្នកទ្រទ្រង់ដែលជួយឧបត្ថម្ភគាំទ្រគម្រោងបុរីអង្គរមានការសាងរោងជាងនិងជម្រកត្រាក់ទ័រ បុស្បុកព្រះជីវ៍ ជីកបារាយណ៍ ។ល។