All posts by worldkhmer Radio

19Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 19.04.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” ដែលថ្ងៃនេះសានសុវិទ្យ​នឹងលើកយករឿងចម្លែកៗ ក្នុងទេវកថាក្រិកបូរាណមករៀបរាប់ជូនស្ដាប់ ។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីការវិវឌ្ឍនៃភាសាខ្មែរ ។ ៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងស្នេហាជាតិសម័យសាធារណរដ្ឋខ្មែរឈ្មោះ «បើខ្មែរបែកបាក់» ។ ៤–នាទី «ពីនេះពីនោះ»

18Apr/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីជំនឿខុសជំនឿត្រូវក្នុងព្រះពុទ្ធសាសនា​និងការយកធម៌មកដាក់ក្នុងជីវិតប្រចាំថ្ងៃ ។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ១០ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៥ ​អានដោយសានសុវិទ្យ ​។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងឆ្នាំថ្មីមួយបទឈ្មោះ​Read More…

17Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៥ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​ហ៊ុនសែនដែលបានប្រើតុលាការតេឡេកាត់ទោសលោកកឹមសុខាឲ្យជាប់ឃុំ​ ២៧ ឆ្នាំអស់សិទ្ធិធ្វើនយោបាយក្នុងការការពារហ៊ុនម៉ាណែតពីអ្នកនយោបាយមានគីឡូ។ ៣–នាទី «តន្ត្រី» ជូនចម្រៀងអាមេរិកាំងមួយបទរបស់ The Righteous Brothers ឆ្នាំ ១៩៦៥ ឈ្មោះ «Unchained Melody» យកមកច្រៀងថ្មីដោយRead More…