កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 12.11.2022
Podcast: Play in new window | Download
១–ធម្មកថារបស់ព្រះតេជគុណសាន សុជានៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួររបស់ពុទ្ធសាសនិក ស្ដីពីចិនមើលងាយខ្មែរ និងអត្ថន័យនៃពាក្យ «អត្ថ» ក្នុងពុទ្ធសាសនា ។ ២–«នាទីទេវកថាក្រិក» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules បុត្រព្រះ Zeus ត្រង់រឿងផ្សងព្រេងក្រោយសម្រេចមហកម្ម ១២ ប្រការរួចហើយ ។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ» ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារមកជំរាបពាក់ព័ន្ធនឹងជំហររបស់ខាងខ្មែរសាធារណរដ្ឋនិងការប្ដេជ្ញាចិត្តរបស់ពួកកុម្មុយនិស្តថានឹងគាំទ្រសីហនុនិងយួនឈ្លានពានឬទេ។ ដោយសារកាលពីសៅរ៍មុនការផ្សាយវិទ្យុយើងមានបញ្ហាបច្ចេកទេស ខ្ញុំសុំលើកយកវគ្ដដដែលនៃសៀវភៅលោកសោមសេកកុមារមកផ្សាយ។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងរ៉ែបឈ្មោះ «សាសន៍កំសត់ » ច្រៀងដោយក្មួយគាសុគន្ធRead More…