All posts by worldkhmer Radio

21Oct/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 21.10.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៤ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–​ភាគបញ្ចប់ នៃបាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីពីការវិវឌ្ឍនៃ ភាសាខ្មែរ ។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «ឈឺៗៗ» ច្រៀងដោយខេមរៈ សេរីមន្ត ។ ៤–«ពីនេះពីនោះ»

20Oct/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 20.10.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ពន្យល់អំពីវិធីគ្រប់គ្រងចិត្តខ្លួនឯងតាមបែបពុទ្ធសាសនា។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការដែលខ្មែរទាំង​៣​ភាគ គឺខ្មែរក្រោម ខ្មែរកណ្ដាល​និង​ខ្មែរលើ ចាំបាច់ ​ត្រូវតែរួបរួមចងសាមគ្គីនឹងគ្នាដូចចង្កើះ ១បាច់ដើម្បីប្រឈមមុខប្រឆាំងសត្រូវរួមគឺយួនឈ្លានពាន។ ៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៤៨​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «Always Remember Us This Way» តែងនិងច្រៀងដោយ Lady Gaga ដកស្រង់ពីខ្សែភាពយន្តរឿង “A StarRead More…

19Oct/22

កម្មវិធីផ្សាយ ថ្ងៃពុធ 19.10.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងបន្តលើកយករឿងកិច្ចការទាំង១២របស់អនុទេព ​Heracles ឬ Hercules មករៀបរាប់ជូនស្ដាប់។ ថ្ងៃនេះគឺការងារទី ៧ ៖​ កម្ចាត់សត្វគោកោះក្រែត​ (ក្រែត​ជាកោះធំមួយក្នុងចំណោមកោះ​តែជាង​២០០​ដែលមានមនុស្សរស់នៅ ពីកោះក្រិកទាំងអស់​ជាង​៦០០០​កោះ)។ ២–ភាគ ១ នៃបាឋកថារបស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលានស្ដីពីការវិវឌ្ឍនៃ ភាសាខ្មែរ ។ ៣–«នាទីតន្ត្រី»​ ដែលនឹងជូនចម្រៀងច្រៀងដោយ​ Elvis Presley មួយបទឈ្មោះ «No More» ឆ្នាំ1973។​ ៤–«ពីនេះពីនោះ» និយាយពីការប្រើកោសិកាមេ​ឬ Stem Cells ក្នុងការព្យាបាលជម្ងឺនិងពន្យារជីវិត៕

18Oct/22

កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.10.2022

១–«នាទីធម៌អាថ៌» សូមជូនធម្មកថារបស់ព្រះតេជគុណសាន សុជា​ដែលឆ្លើយតបទៅនឹងសំនួរស្ដីពីអាហារដែលវេរប្រគេនលោកហើយ​តើបរិភោគបានឬទេ​និងន័យនៃពិធីសង្ឃទាន? ២–«នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៣១) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA,​ ដោយនៅវគ្គនេះលោកនឹងជំរាបអំពីសម័យអង្គចន្ទដែលខ្មែរជាកញ្ជះសៀមផងជាកញ្ជះយួនផង។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ២១ ​អានដោយសានសុវិទ្យ ។ ៤–«នាទីតន្ត្រី» សូមជូនបទ «អេសប៉ាញ៉ូឡា — Espagnola» ច្រៀងដោយ អធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុតRead More…

17Oct/22

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.10.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ៣ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងលើកយករឿងសាលាដំបូងបារាំងកាត់ក្ដីឲ្យលោកសមរង្ស៊ីឈ្នះបណ្ដឹងបរិហារកេរ្តិ៍របស់ហ៊ុនសែន។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «Always Remember Us This Way»​ ដែលស្រង់ចេញពីអាល់បាំ A Star is Born របស់ Lady Gaga យកមកច្រៀងដោយ LucyRead More…

16Oct/22

កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.10.2022

១–​អំណានសៀវភៅលោកសាស្ត្រាចារ្យ​ជីន​ស្ហាប​រឿង «ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ​តាមគំនិតអហិង្សា» វគ្គទី ២៩ ដោយ​សានសុវិទ្យ។ ២–«នាទីវប្បធម៌អក្សរសាស្ត្រ ផ្នែកនិរុត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ុង ប៉ាពីយ៉ុងពី ក្រុងស្កូគី រដ្ឋអ៊ិល្លីណយស៍ ដែលថ្ងៃនេះលោកនឹងលើកយក វគ្គទី ៣ នៃរឿងសត្វគោក្នុងសង្គមខ្មែរ​យក​មក​ជំរាប ។ ៣–​និទានអារ៉ាប់សូមជូនវគ្គទី ៤៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនបទ​ «Torn between Two Lovers» ជាភាសាអង់គ្លេស​ច្រៀងដោយ​ Mary MacGregorRead More…

15Oct/22

កម្មវិធីផ្សាយ ថ្ងៃសៅរ៍ 15.10.2022

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយ តបទៅនឹងសំនួរថា តើទាយក-ទាយិកា​និង​ឧបាសក-ឧបាសិកា​ដូចគ្នាឬខុសគ្នាយ៉ាងណាខ្លះ។ ២–«នាទីទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមបន្តជូនរឿងពាក់ព័ន្ធនឹងអនុទេព Hercules ​បុត្រព្រះ Zeus ត្រង់រឿងពលកម្មដ័អស្ចារ្យទី ៦​ សត្វស្លាបនៃបឹងភក់ Stymphalos ។ ៣–«នាទីយកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកជំរាបអំពីព្រឹត្តិការណ៍នានាដែលនាំទៅដល់ថ្ងៃ ១៨​ មីនា​១៩៧០​ និងការដកតំណែងប្រមុខរដ្ឋពីសម្ដេចសីហនុ។ ៤–«នាទីតន្ត្រី»​ សូមជូនចម្រៀងជប៉ុន ១ បទឈ្មោះ «Subaru»​ តែងនិងច្រៀងដោយRead More…

14Oct/22

កម្មវិធីផ្សាយ ថ្ងៃសុក្រ 14.10.2022

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ២ នៃអំណាន សៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–​ភាគបញ្ចប់ នៃបទសម្ភាសន៍របស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលាន​ដោយសារពត៌មាន​អ៊ីឡិចត្រូនិចថ្មីៗ​ស្ដីពីមូលហេតុដែលគេចាត់ទុក​តំបន់អង្គរថាជាបេតិកភណ្ឌរស់ ជាមរតកជាតិមានជីវិត។ ៣–«នាទីតន្ត្រី» សូមជូនចម្រៀងរបស់អធិរាជភ្លេងសម្លេងពេជ្រស៊ីនស៊ីសាមុតឈ្មោះ «សំរោងចុងកាល់» ច្រៀងដោយនៅ​វណ្ណីនៃក្រុមតន្រ្តី សារ៉ាន់សិរីមង្គល​និង ដោយលោកអធិរាជផ្ទាល់។ ៤–«ពីនេះពីនោះ» តុលាការបារាំងកាត់ក្ដីឲ្យ​សមរង្ស៊ីឈ្នះក្នុងបណ្ដឹងបរិហារកេរ្តិ៍ហ៊ុនសែន៕

13Oct/22

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.10.2022

១–«នាទីធម៌អាថ៌» ដែលថ្ងៃនេះសូមជូនធម្មកថារបស់ព្រះតេជគុណសានសុជារឿង «ភិក្ខុពនេចរ» ។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃស្ដីពីការដែលរដ្ឋការក្រុងភ្នំពេញចាប់យុវជនដែលតវ៉ារឿងការបើកបង្រៀនភាសាយួននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៤៦​ ​នៃនិទានអារ៉ាប់រឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «La Vie en Rose» តែងដោយអ្នក Edith Piaf – Marianne Michel និងច្រៀងកំណែអង់គ្លេសដោយអ្នកចម្រៀងតាមយូធូបជន ជាតិអង់គ្លេស Lucy Thomas។ ៥–«នាទីពីនេះពីនោះ» ថ្ងៃនេះសានសុវិទ្យសុំនិយាយពីនេះបន្តិចពីនោះបន្តិចមាន​រឿងខ្មែរRead More…

12Oct/22

កម្មវិធីផ្សាយ ថ្ងៃពុធ 12.10.2022

១–«នាទី ទេវកថាក្រិក» ដែលនឹងបន្តលើកយករឿងកិច្ចការទាំង១២របស់អនុទេព ​Heracles ឬ Hercules មករៀបរាប់ជូនស្ដាប់។ ថ្ងៃនេះគឺការងារទី ៥​គឺទៅយក ហ្វូងគោរបស់ស្ដេច Augeas នៃ​នគរ Elis និងជាឪពុករបស់ ​Epicaste ។ ២–បទសម្ផាសន៍របស់លោកសាស្ត្រាចារ្យបណ្ឌិតនរវិទូអាំងជូលាន​ដោយុ​សារពត៌មានអ៊ីឡិចត្រូនិចថ្មីៗ​ស្ដីពីមូលហេតុដែលគេថា​តំបន់អង្គរជាបេតិកភណ្ឌរស់ មានជីវិត​ភាគ១។ ៣–«នាទីតន្ត្រី»​ ដែលនឹងជូនភ្លេងសុទ្ធឈ្មោះ «Call of the Faraway Hills» ជាភ្លេងកំដរភាពយន្ត Hollywood ឈ្មោះ Shane ឆ្នាំ1953។​ ៤–«ពីនេះពីនោះ» សុំសម្រាកមួយថ្ងៃ៕