១–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣៤ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។

Angkor Wat – Smarthistory
អង្គរមានលាក់អ្វីនៅខាងក្នុង?

២–ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សា​ពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងលើកយកអំពើផ្ដាច់ការឥតគុណធម៌របស់ពួកកុម្មុយនីស្តក្នុងបក្សប្រជាជនរបស់អាខ្វាងដែលប្រើច្បាប់និងតុលាការស្រេចនឹងចិត្តពួកវាដើម្បីរារាំងមិនឲ្យមន្ត្រីសំខាន់ៗរបស់គណបក្សប្រឆាំងចូលរួមការបោះឆ្នោតបាន ។

៣–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «ផ្កាយប្រដាប់ចិត្ត» ច្រៀងដោយអធិរាជភ្លេងសម្លេងពេជ្រ ស៊ីនស៊ីសាមុត​។

៤–នាទី «ពីនេះពីនោះ» 

–ហេតុដូចម្ដេចបានជា​មាឃបូជាខ្មែរ​និង​មាឃបូជាសៀម​ប្រារព្ធធ្វើនៅថ្ងៃខែខុសគ្នា​ហើយ​​ពុទ្ធសករាជខ្មែរ​និង​សៀមក៏តាមគ្នាមិនទាន់ដែរ?​

–ដើមហេតុដែលធ្វើឲ្យការប្រើ Stem Cells ព្យាបាលជម្ងឺមានតម្លៃថ្លៃជ្រុល៕