Podcast: Play in new window | Download
១–នាទី «ពុទ្ធសាសនា» សម្ដែងដោយព្រះតេជគុណសានសុជាឆ្លើយតបសំនួរពីពុទ្ធសាសនិកពាក់ព័ន្ធនឹងបញ្ហាចម្ងល់ផ្សេងៗ ដូចជាអាត្មានិយមដែលនាំឲ្យវិនាសជាដើម។

២–នាទី «បដិវត្តន៍»ដឹកនាំដោយអ្នកស្រីអៀងម៉ាឡាពីរដ្ឋមីនេសូតាជូនរឿង «From Dictatorship to Democracy» របស់លោកសាស្ត្រាចារ្យ Gene Sharp នៃសកលវិទ្យាល័យរដ្ឋម៉ាស្សាឈូសិត្ស (វគ្គទី ៥)។

៣–នាទី«រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA, រៀបរាប់អំពីកម្ពុជាសម័យនៅក្រោមឥទិ្ធពលសៀមនិងយួន (វគ្គទី ១២)។

៤–ក្នុងនាទីតន្ត្រី ដែលនឹងជូនចម្រៀងបំផុសបំផុលក្នុងឱកាសជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្ងៃ ៥ មិថុនា ២០២២ ខាងមុខនេះលោក-អ្នក-នាងនឹងបានស្ដាប់ចម្រៀងឈ្មោះ «អូនរើសបក្សណា?» ដែលទំនុកតែងដោយលោកលំអងវឌ្ឍនានិងច្រៀងដោយលោកឌីជេ ខ្លានិងអ្នកស្រីញ៉ែមបុប្ផា។

៥–«ពីនេះពីនោះ» បាបនិងបុណ្យមានមែន។ពូទិនធ្វើបាបឥឡូវជិតស្លាប់ហើយតែក៏ត្រូវមកទ្រាំទទួលដឹងពីភាពហីនហោចរបស់រុស្ស៊ី មកចាញ់អ៊ុយក្រែនឈឺចុកចាប់រាល់ថ្ងៃ។
