๑–នាទី​​​ «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross ​រដ្ឋ Georgia
ភាគ ๒ នៃកម្រងពាក្យបរទេសក្នុងវចនានុក្រមខ្មែរ​។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌា
ជំពូកទី ๑๓ ស្ដីពីព្រាហ្មណ៍ទ្រោនៈ កំពូលគ្រូបាអាចារ្យ​នៃក្រុមវីរបុរសក្នុងរឿងមហាភារតយុទ្ធ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនភ្លេងសុទ្ធនៃបទឈ្មោះ Apache ប្រគំដោយវង់គីតារអង់គ្លេស The Shadows ។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។
ភាគ ๑๖ ខ្មែរខ្លាចនិងស្អប់បារាំង​នាំគ្នារត់ទៅចូលជាមួយក្រុមខ្មែរឥស្សរៈ សឺងង៉ុកថាញ់-កៅតក់​ច្រើននាក់។
๕–នាទី «ពីនេះពី័នោះ» 
ប្រទេសអ៊ីរ៉ង់បានជ្រើសយក​ Mojtaba Khamernei កូនប្រុសទី ๒ របស់ខ្មោចអាយ៉ាតុល្លោះ អាលី​ខាមេណីឲ្យឡើងកាន់តំណែងជាអគ្គមគ្គុទ្ទេសក៍ប្រទេសអ៊ីរ៉ង ដែលជារឿងដែលលោកត្រាំជំទាស់។
ច្រកសមុទ្រហ័រមូហ្ស៍ដែលអ៊ីរ៉ង់បិទ​តែអាមេរិកបើក។​ បញ្ហាគឺពួកកប៉ាល់ដឹកប្រេងមិនហ៊ានបរកាត់ធ្វើឲ្យសាំងឡើងថ្លៃក្ដៅក្រហាយមួយសាកលលោក។ (រូបថត៖ ពណ៌ក្រហមនិងពណ៌ខៀវក្នុងច្រកសមុទ្រគឺនាវាផ្សេងៗ ដែលឆ្លងកាត់ច្រកនេះនៅមុនមានសង្គ្រាមដាច់ខែកុម្ភៈ ឆ្នាំ ๒๐๒๖) ។
ក្រុងតេអេរ៉ង់ពីម្សិលមិញ ក្រោយត្រូវយន្តហោះអ៊ីស្រាអែល​និងអាមេរិកវាយប្រហារឥតឈប់ឈរ៕