February 20, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-20-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យឱមណាគ្រីឆ្នាំ ๑๙๖๖ ។ភាគទី ๑๖ (រូបថត៖ មហាចេតិយនៃក្រុងរាជគ្រឹះ នគរមគធៈ) ស្ដីពី អាវុធខាងក្នុងនិងអាវុធខាងក្រៅ សម្រាប់ទប់ស្កាត់សង្គ្រាមរវាងនគរមគធៈ និងកុសលៈ។๒–នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងមនោសញ្ចេតនារបស់អធិរាជសម្លេងទិព្វស៊ីនស៊ីសាមុតឈ្មោះ «កូលាបបាត់ដំបង» យកមកច្រៀងឡើងវិញដោយណយ វណ្ណេត ។๔–នាទី «សុខភាពយើង»ការប្រើ Exosomes ពីMesenchymal stem cells ដែលបានពីទងផ្ចិតមនុស្សពេញវ័យ ជាថ្នាំសក្ដិសិទ្ធិសម្រាប់ព្យាបាលមហារីកពោះវៀនធំ។๕–នាទី «ពីនេះពីនោះ»វេទិកាកម្ពុជាមាតុភូមិយើង ๒๐๒๖ ការផ្សាយបន្តផ្ទាល់លើកទី ๗๖ របស់ “យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស” និង “ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑” នៅថ្ងៃពុធ ទី ๑๘ កុម្ភៈ ឆ្នាំ ๒๐๒๖ក្រោមប្រធានបទ៖ «តើរដ្ឋាភិបាល ๒๓ តុលា ប្រកាសធ្វើ “សមាជជាតិ” ដើម្បីដោះស្រាយបញ្ហាកម្ពុជា ឬ ដើម្បីបក្ស ? »វាគ្មិនចូលរួម៖๑- លោក ប៉ែនវ៉ាណូ នៅប្រទេសបារាំង។๒- លោក សោម កុលវឌ្ឍន៍ នៅកាណាដា។ (ភាគ បញ្ចប់)