February 6, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-06-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យឱមណាគ្រីឆ្នាំ ๑๙๖๖ ។ភាគទី ๑๔ ស្ដីពី ល្អាងសុករខាតា (ល្អាងជ្រូកឈ្មូស) នៅភ្នំគិជ្ឈកូដ (ក្បាលត្មាត) ក្រុងរាជគ្រឹះ រដ្ឋប៊ិហារ។๒–នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។ វគ្គនេះនឹងបន្តនិយាយថាយើងអាចធ្វើឲ្យនយោបាយកម្ពុជាល្អទៅបានទាល់តែបង្វឹកអ្នកនយោបាយឲ្យល្អដូចកីឡាបាល់ទាត់ទាល់តែមានគ្រូបង្ហាត់ហ្វឹកហ្វឺនអ្នកកីឡាល្អទើបក្រុមកីឡករបវរទៅបាន។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនភ្លេងជប៉ុន ๑ បទឈ្មោះ «Cherry Blossoms ឬ ផ្កាសាគូរ៉ៈ» ប្រគំដោយDerek Fiechter ។๔–នាទី «សុខភាពយើង»ម៉ាស៊ីនបង្វិលល្បឿនលឿនសម្រាប់ញែក អិចសូហ្សូម ពី ប្លាស្មាឬសេរ៉ូមឈាម ទឹកនោម និងទឹកមាត់។๕–នាទី «ពីនេះពីនោះ»សូមជូនភាគទី ๒ នៃវេទិកាកម្ពុជាមាតុភូមិយើង របស់សមាគមខ្មែរចំណាកស្រុកនិងក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ លើកទី ๗๕ ថ្ងៃទី ๔ កុម្ភៈ ๒๐๒๖ ក្រោមប្រធានបទ «តើកម្ពុជាត្រូវចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពបស់លោកត្រាំដែរឬទេ?»ដោយមាន ១- លោក ប៉ែនវ៉ាណូ នៅប្រទេសបារាំង ២- លោក ម៉ម រាហ៊ុល អង់ឌ្រេ នៅប្រទេសបារាំង ៣- លោក ទិព្វ ផាណា នៅសហរដ្ឋអាមេរិក និង ៤- លោក សោម កុលវឌ្ឍន៍ នៅកាណាដា ចូលរួមជាពិធីករនិងវាគ្មិន ៕