February 3, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-03-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcrossរដ្ឋ Georgiaតាមពិតហើយបើគ្មានបារាំងនៅចន្លោះឆ្នាំ ๑๘๖๒ និង ๑๙๐๗ ទេ ស្រុកខ្មែរច្បាស់ជារលាយសូន្យសុង ដូចសុខោទ័យ អយុធ្យា នគររាជសីមា ។ល។ តែបារាំងក៏ពុំបានជួយរក្សាកម្ពុជាក្រោម ๒๑ ខេត្តឲ្យយើងឡើយព្រោះយើងមិនចេះ ឬមិនអាចរក្សាការពារទឹកដីនេះបានដោយខ្លួនឯង។๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌាវគ្គទី ๑๒ ជំពូកទី ๗ ស្ដីពីស្ដេចយាយាទីត្រូវបណ្ដាសាឥសីសុក្រាចារ្យាដែលធ្វើឲ្យក្លាយជាមនុស្សចាស់ត្រូវសុំប្ដូរយកយុវភាពពីបុត្រតែមានតែពុរុបុត្រពៅប៉ុណ្ណោះដែលព្រមដូរយកជរាភាពពីបិតា រាជបុត្រាច្បង ๔ អង្គទៀតសុទ្ធតែបដិសេធ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងស្នេហាជាតិខ្មែរក្រោមឈ្មោះ «សឺនគុយឧកញ៉ាមហាបុរស» និពន្ធដោយលោកថាច់ប្រីជាគឿន។๔–នាទី «សង្គមវិជ្ជា» ដោយលោកខេងខេមរៈ នៃក្រុង Columbusរដ្ឋ Ohio សូមជូនរឿង«សំរោងចុងកាល់កោះគ្មានសមុទ្ទ» និពន្ធដោយលោកព្រឹទ្ធាចារ្យឱកសឿម។ (សុំអភ័យទោស ភាគ ๘-๙ ជ្រុះបាត់ទៅណាក៏មិនដឹង) ភាគ ๑๐ ។๕–នាទី «ពីនេះពី័នោះ»