๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យ​ឱមណាគ្រី​ឆ្នាំ ๑๙๖๖​ ។
ភាគទី ๑๓ ស្ដីពីវត្តវេឡុវនារាម ឬ វត្តព្រៃឫស្សី​នៅក្រុងរាជគ្រឹះ ក្នុងរដ្ឋប៊ីហារ​បច្ចុប្បន្ន។
នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា​ នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។ វគ្គនេះនឹងបន្តនិយាយអំពីវិធានដ៏ល្អត្រឹមត្រូវនៃវិស័យកីឡាបាល់ទាត់ប្រៀបធៀបទៅនឹងរឿងនយោបាយកម្ពុជា។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនភ្លេង ๑ បទប្រគំដោយហ្គីតារនិងគែន របស់វង់តន្រ្តី Inka Gold នៃបងប្អូនជនជាតិអេក្វាឌ័រ Oscar Andres Morales Vega (អ្នកផ្លុំខ្លុយនិងគែន) និង Pablo Santiago Morales Vega (លេងហ្គីតារ) ។ វង់មួយនេះមានទីតាំងនៅ Albuquerque ហើយអ្នកតន្ត្រីទាំងពីរក៏មានជំនាញខាងតន្ត្រីនៃតំបន់ឆ្នេរខាងលិចនៃទ្វីបអាមេរិកខាងត្បូង ដោយលាយបញ្ចូលសំឡេងបុរាណជាមួយនឹងរចនាប័ទ្មសម័យបច្ចុប្បន្ន។ ចម្រៀងនេះឈ្មោះ «Ghost Riders In The Sky!» ។
๔–នាទី «សុខភាពយើង»
Exosomes ជាកូនថង់តូចជាង Stem Cells រាប់ពាន់ដងអាចដឹកថ្នាំ ដឹកអាហារទៅឲ្យកោសិកាដោយមិនរំខានដល់ប្រព័ន្ធការពារជម្ងឺឡើយ។
–នាទី «ពីនេះពីនោះ»
តុលាការចិនកាត់ក្ដីប្រហារជីវិតពួកម៉ាហ្វីយ៉ាចិន ๑๑ នាក់ក្នុងគ្រួសារ «មិង» ដ៌មានឥទ្ធិពលនៅភូមាពីបទបោកប្រាស់ ឃាតកម្ម​និងជួញដូរមនុស្ស។