January 21, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-21-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «សាសនាសាកល»ស្ដីពីលទ្ធិសិវនិយមក្នុងសាសនាហ៊ិនឌូ ដែលសាសនិកគោរពបូជាព្រះឥសូរឬសិវៈជាធំ ។๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» វគ្គទី ๓ នៃសេចក្ដីអធីប្បាយរបស់លោកនរវិទូសាស្ត្រាចារ្យ អាំងជូលានស្ដីពីព្រលឹង ឬ ព្រះលិង្គ ក្នុងសង្គមវប្បធម៌ខ្មែរពីដើមដល់បច្ចុប្បន្ន។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»ដោយថ្ងៃនេះមាននាទីសាសនាសាកលនិយាយពីព្រះឥស្វរៈ ខ្ញុំសូមជូនមហាគាថាបូជាដល់ព្រះគណេសដែលជារាជបុត្ររបស់ព្រះសិវៈ។គេថាស្ដាប់មន្តគាថានេះរាល់ថ្ងៃ លោកអ្នកនឹងជួបតែក្ដីសុខសាន្តត្រាណនិងទទួលបានភោគផលទ្រព្យសម្បត្តិមហាសាល។๔–នាទី «ពីនេះពីនោះ»ផលិតផលខ្មែរខ្មែរជួយគាំទ្រ។កូនក្រៅខោរបស់ខ្ញុំនៅនគររំដួលគេផ្ញើសំបុត្រមកប្រាប់ថាគេផលិតបានម្សៅគ្រឿងផ្សេងៗជាច្រើនមុខសុទ្ធតែរបស់ធម្មជាតិគ្មានលាយបន្លំបន្ថែមក្លិនសិប្បនិម្មិតអ្វីទោះតិចតួចឡើយ។ល្បីថាដាច់សរសៃឈាមក្នុងខួរក្បាលដែលគេហៅថាស្ត្រូកនោះទៀតហើយល្បងខ្វាងរបស់លោកអ្នកនាង! មិនដឹងលោកប៉ាងសុខឿនបានដំណឹងពិតឬដំណឹងវល្លិត្អើកពីណាមកទេថាហ៊ុនសែនឈឺធ្ងន់។