December 26, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-26-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ព្រះពុទ្ធសាសនា» វគ្គទី ๘ នៃនិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយសាស្ត្រាចារ្យឱមណាគ្រីឆ្នាំ ๑๙๖๖ ។អធិប្បាយថាតើភិក្ខុព្រះពុទ្ធសាសនាកាន់វិន័យទាំង ๒๒๗ សិក្ខាបទបានដោយវិធីណា។๒–នាទី «ទស្សនៈលោកកែមឡី» ដែលលោកជាតិហង្សា នឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡីជូនស្ដាប់។លោកកែមឡីក្រើនរំលឹកខ្មែរអំពីភាពពុករលួយក្នុងសង្គមព្រោះមេដឹកនាំគិតតែពីរកលុយដោយបង្វឹកយុវជនឲ្យសេពសុរាមេរ័យភ្នាល់ល្បែងស៊ីសងប្រព្រឹត្តអំពើពាលាអាវ៉ាសែ ។ល។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនភ្លេងគ្រិស្តម៉ាសប្រគំដោយវង់តន្ត្រីរបស់អ្នកលេងវីយូឡុងនិងកុងឌុចទ័រជនជាតិហុល្លង់ Andre Rieu និងភ្លេងសរសើរកំណើតព្រះយេស៊ូ ๑ បទទៀតឈ្មោះ Feliz Navidad ។๔–នាទី «ពីនេះពីនោះ» ចម្លើយទៅនឹងសំនួរថាតើជម្លោះខ្មែរ-សៀមពេលនេះនឹងអាចដោះស្រាយបានដោយវិធីណា។នៅរកចម្លើយមិនទាន់ឃើញ។អ្នកនាំពាក្យផ្កាយបីនៃក្រសួការពារជាតិម៉ាលីសុជាតាប្រាប់ថាសៀមបានបញ្ជូនកប៉ាលហោះមកទម្លាក់គ្រាប់បែក ๔๐ គ្រាប់និងថ្នាំពុលលើភូមិជោគជ័យ ឃុំអូរជ្រៅ។