๑–នាទី «សាសនាសាកល»​
សេចក្ដីអធិប្បាយដោយលោកគ្រូគង្វាលថេតជាននៃឆាណែល «ស្វែងយល់អំពីព្រះគម្ពី» ​ស្ដីពីអត្ថន័យនៃពិធីបុណ្យជ្រមុជទឹកលាងបាបរបស់អ្នកកាន់គ្រិស្តសាសនា។​
๒–នាទី «ជួបនរវិទូបណ្ឌិតអាំងជូលាន» សូមជូន​កិច្ចពិភាក្សាជាមួយ សាស្រ្ដាចារ្យ អាំង ជូលាន ផ្នែកនរវិទ្យាអំពី​ការយល់ឃើញលើពិភពអរូបិយ ដើម្បីយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃតួនាទីស្ត្រីក្នុងសង្គមខ្មែរ។​ វគ្គទី ๒ ។​
និយាយពីស្ត្រីខ្មែរ គួរឲ្យនឹកដល់លោកយាយម៉ៅនៅពេជ្រនីល។​ កំពូលមេទ័ពស្រីម៉ៅ ឬជំទាវមេទ័ពម៉ៅ មានប្រភពអះអាងផ្សេងៗគ្នា អំពីប្រវត្តិរបស់យាយម៉ៅ ក្នុងចំណោមនោះ មានប្រវត្តិនិទានមួយបានអះអាងថា យាយម៉ៅគឺជាមេទ័ពកំពូលបន្តពីលោកមេទ័ពគ្រី។ ដើមឡើយស្ថិតនៅក្នុង​យុវវ័យ​ពេញរូបពេញរាង សម្បុរណ៍ខ្មែរស្រអែម ស្រីម៉ៅ មិនទាន់មានគូរស្រករនៅឡើយទេ ហើយក៏ពុំទាន់មាន​តួនាទី​អ្វីនៅក្នុងជួរទ័ពដែរ។
អំឡុងពេលជាង៥០០ឆ្នាំមុន សង្រ្គាមឈ្លានពានរបស់ពួកសៀមមកលើប្រទេសខ្មែរបានកើតមានយ៉ាងខ្លាំងក្លា។ ការវាយប្រយុទ្ធ ដើម្បីការពារទឹកដីខ្មែរបានធ្វើឱ្យមានការពលីសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារី​យើងរាប់សិបឆ្នាំ។
ថ្ងៃមួយលោកគ្រី ជាមេទ័ពកំពូលភូមិភាគនិរតីគ្រប់គ្រងដែនគោក ដែនទឹក (តំបន់សមុទ្រ) របស់ប្រទេសខ្មែរ រួមមាន កោះកុង កំពត ក្រុងព្រះសីហនុ និងមួយផ្នែកនៅពាយ័ព្យដូចជាពោធិ៍សាត់ជាដើម បានទទួលយក​ស្រីម៉ៅ​មកធ្វើជា​ជំនួយការផ្ទាល់។ លោកមេទ័ពគ្រី ក្នុងការទប់ទល់ច្រើនយប់ច្រើនថ្ងៃក៏ត្រូវកងទ័ពសៀម​សម្លាប់​ចោលនៅលើមូលដ្ឋានសឹកចុងក្រោយក្នុងខេត្តកោះកុងបាត់ទៅ។ ចំណែកឯទ័ពទាំងឡាយដែលនៅសេសសល់​ទាំងអស់កាលបើឃើញមេទ័ពធំស្លាប់បែបនេះក៏កើតចលាចលបាក់ទឹកចិត្តយ៉ាងខ្លាំង។
ចាប់តាំងពីពេលដែលជំទាវម៉ៅស្លាប់បាត់ទៅនោះ ទោះបីជាទ័ពសៀមប្រាថ្នាដណ្តើមយកខេត្តកោះកុង​សារជាថ្មី​ទៀតក្តី ក៏នៅតែមិនអាចទទួលជោគជ័យបានដដែល ព្រោះពលទាហានខ្មែរបានចេះចាំយុទ្ធវិធីសឹក ដែលជំទាវ​ម៉ៅ​បង្ហាត់បង្ហាញ ហើយរាល់មុនការប្រយុទ្ធ ទាហានទាំងអស់តែងតែបួងសួងសុំឱ្យវិញ្ញាណជំទាវម៉ៅ​ចូលមក​សណ្ឋិត​នៅក្នុងរូបកាយរបស់គេគ្រប់ៗគ្នា ដើម្បីឱ្យក្លាយទៅជាកម្លាំង​មហិមាបង្រ្កាបសត្រូវទទួលបានជោគជ័យ​គ្រប់សមរភូមិ។
បារមីជំទាវម៉ៅបានល្បីល្បាញគ្រប់ទិសទី នៅតាមបណ្តាខេត្តតំបន់ជាប់មាត់សមុទ្រ ជួយដល់អ្នកដែលគោរពបូជា​រូបគាត់​គ្រប់ៗគ្នា តាំងពីពេលនោះរហូតដល់សព្វថ្ងៃ។ ហើយដង្វាយនៃការបន់ស្រន់ គេតែងតែដាក់នូវលិង្គ​សិប្ប​និមិត្ត ឬចេតិយ៍សម្រាប់ធ្វើជាទីកន្លែងឱ្យវិញ្ញាណស្នាក់អាស្រ័យ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
๔–នាទី «ពីនេះពីនោះ»
វេទិកាកម្ពុជាមាតុភូមិយើង​ទី ๗๒ ថ្ងៃច័ន្ទទី ๒๒ ធ្នូ ๒๐๒๕ ។
វគ្គទី ๒ ដោយមានលោកប៉ែនវ៉ាណូ​និងម៉មរាហ៊ុលអង់ដ្រេជាពីធីករផង​វាគ្មិនផងសួរ-ឆ្លើយគ្នាពីរឿងជម្លោះប្រដាប់អាវុធរវាងខ្មែរនិងសៀម។