๑–នាទី​​​ «វេទិកាសេរី» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA
និយាយពីថ្ងៃ ๗ មករា ๑๙๗๙ តើយួនចូលមកជួយខ្មែរ ឬមកប្លន់កាន់កាប់ខ្មែរ?
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូក ๖ ៖ ទេវព្រ័ត​ឬ ភីស្មៈ​បានសន្យាចំពោះមុខស្ដេចនេសាទថានឹងមិនសោយរាជ្យនិងមិនអភិសេកមហេសី។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងស្នេហាជាតិ ๑ បទឈ្មោះ «ឆន្ទៈយោធា»​​ ច្រៀងដោយអោម​វិច្ឆិកា។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio សូមជូនរឿង​«សំរោងចុងកាល់កោះគ្មានសមុទ្ទ»​ និពន្ធដោយលោកព្រឹទ្ធាចារ្យឱក​សឿម។ ជំពូក ๒ ។
๕–នាទី «ពីនេះពី័នោះ» 
អង្គប្រជុំពិសេសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅគួឡាឡុមពួរកាលពីថ្ងៃច័ន្ទសម្រេចថាខ្មែរនិងថៃត្រូវចរចាបញ្ចប់អារិភាព។
វេទិកាកម្ពុជាមាតុភូមិយើង​ទី ๗๒ ដោយមានលោកប៉ែនវ៉ាណូ​និងម៉មរាហ៊ុលអង់ដ្រេជាពីធីករផង​វាគ្មិនផង។
ក្រោមប្រធានបទ «ហេតុអ្វីបានជាថៃខំសម្រុកវាយប្រហារកម្ពុជាខ្លាំងម្ល៉េះ?»