December 19, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-19-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ព្រះពុទ្ធសាសនា» សូមជូននិទានរឿង «ភិក្ខុពនេចរ» រៀបរៀងឡើងវិញដោយលោកសាស្ត្រាចារ្យឱមណាគ្រីឆ្នាំ ๑๙๖๖ភាគទី ๗ ស្ដីពីធម៌អហិង្សានិងសំនួរថាតើសង្ឃបាបទេបើឆាន់សាច់សត្វដែលគេសម្លាប់យកមកចំអិននោះ?๒–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សា ដែលលោកនឹងបន្តអានកម្រងទស្សនៈសង្គមនិងនយោបាយក្នុងឯកសាររបស់លោកបណ្ឌិតកែមឡី។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងពាក់កណ្ដាលខ្មែរពាក់កណ្ដាលអង់គ្លេស ๑ បទឈ្មោះ «កម្ពុជា Just Wants Peace» ច្រៀងនិងតែងដោយ Boty Phen និង Sonja។๔–នាទី «ពីនេះពីនោះ»ដាក់ផ្ការំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះជនជាតិយូដាត្រូវបាញ់ស្លាប់ ๑๕ នាក់និងធ្វើឲ្យរបួស ๒๕ នាក់នៅឆ្នេរសមុទ្របនដៃ ក្បែរក្រុងស៊ីដនី ប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យ។ ដំណឹងត្រាំទឹកកក។