December 11, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-11-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAប្រាសាទតាក្របីដែល «ពួកអាចោរសៀម» ចង់បានរហូតដល់លែងដឹងខុសដឹងត្រូវ។๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍» រៀបរៀងដោយលោកវ៉ាន់ឌីកាអុន និងផ្សព្វផ្សាយដោយសមាគមពន្លឺ ដោយលោកនឹងអធិប្បាយអំពីសៀវភៅរបស់អ្នកស្រី វេយហ៊ុយ រឿង «សៀងហៃបេប៊ី» ដែលរៀបរាប់អំពីជីវភាពសម័យថ្មីរបស់យុវជនចិននៅសៀងហៃ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនបទ «Shanghai Bund» នៃទសវត្សឆ្នាំ ๑๙๘๐ នៃស៊េរីទូរទស្សន៍ប្រជាប្រិយរឿង មេម៉ាហ្វីយ៉ាក្រុងសៀងហៃ។๔–នាទី «ពីនេះពីនោះ» ពលរដ្ឋខ្មែរនាំគ្នាភៀសខ្លួនចេញពីតំបន់ព្រំដែនដែលសៀមបន្តវាយប្រហារជាថ្ងៃទី ๔ ។ វេទិកាកម្ពុជាមាតុភូមិយើង ២០២៥ លើកទី ๗๑ របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๑๐ ធ្នូ ๒๐๒๕ ។សូមជូនវគ្គទី ๑ នៃវេទិកា ๒ សប្ដាហ៍ម្ដងដែលមានលោកសោមកុលវឌ្ឍន៍ជាពិធីករ និងលោកប៉ែនវ៉ាណូនិង ម៉មអង់ដ្រេ រាហ៊ុលជាវាគ្មិន វិភាគរឿងជម្លោះព្រំដែនខ្មែរ-សៀមខណៈនេះនិងសំនួរថាតើទៅអនាគតកម្ពុជាគួរជ្រើសយករបបអ្វីរវាងរាជានិយមនិងសាធារណរដ្ឋសេរី៕