December 6, 2025កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-06-25_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ជួបនឹងធម្មិកព្រហ្ម» រៀបរៀងដោយលោកព្រហ្មសៅរ៍នរ៉ានៅ Fairfax រដ្ឋ Virginiaវិស័យយានយន្តរបស់ប្រទេសកម្ពុជាកំពុងពង្រីកយ៉ាងឆាប់រហ័ស ជាមួយនឹងម៉ាកល្បីៗលំដាប់អន្តរជាតិធំៗ ដែលនសាងសង់រោងចក្រដំឡើងរថយន្ត រួមមាន Ford (RMA Automotive), Hyundai (Camko Motor), Kia (HGB Motors), Toyota (Toyota Tsusho), Isuzu (K Cambodia), GAC (TH Group) និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD រួមជាមួយក្រុមហ៊ុនក្នុងស្រុក GTV Motor ដែលផលិតម៉ូដែលដូចជា Ranger, Fortuner និង Hyundai SUVs ដោយដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដែលកំពុងរីកចម្រើនសម្រាប់យានយន្តប្រភេទ Complete Knock-Down (CKD)។๒–នាទី «វប្បធម៌ &ប្រវត្តិសាស្ត្រខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុង ប្រទេសបារាំងចប់ប្រវត្តិចេនឡាទឹកចេនឡាគោកហើយ សូមជំរាបអំពីប្រក្រតិទិនខ្មែរចុល្លសករាជនិងប្រក្រតិទិនអន្តរជាតិ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»ស្នើជូនដោយអ្នកស្រីខោលមុំនៃក្រុង Columbus រដ្ឋ Ohio ។๔–នាទី «និទានចិន» រឿង «សាមកុក» វគ្គទី ๑๙๕ កណ្ឌទី ๗๑ខុងបេងប្រើប្រាជ្ញាឈ្នះចិត្តគូបដិបក្ខបានកៀងអ៊ុយមកជាសេនាឯកម្នាក់ទៀតក្នុងសង្គ្រាមប្រឆាំងកុករបស់ឆាវយ៉យ។๕–នាទី «ពីនេះពីនោះ»រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផែមបន្ឌីនិងមន្ត្រីក្រសួងយុត្តិធម៌ប្រកាសពីការចាប់ខ្លួនមេគ្រាប់បែកបំពង់ទឹកនៃព្រឺត្តិការណ៍ថ្ងៃ ๖ មករា ๒๐๒๑ Brian Cole Jr. ។តំណាងរាស្ត្របក្សប្រជាធិបតេយ្យពីរដ្ឋ MI Shri Thanedar ត្រៀមនឹងចោទប្រកាន់ រដ្ឋមន្ត្រីសង្គ្រាម Pete Hegseth ថាលោកអសមត្ថភាពនិងជាឃាតក(រ)៕