๑–នាទី​​​ «រឿងដែលខ្មែរគួរដឹង​ភាគ ๒» រៀបរៀងដោយលោកនួនសុខវ៉ាងពី Norcross, GA
វគ្គទី ๔๗ ជាវគ្គបញ្ចប់៖ ស្ដេចសៀមព្រះរាមទី ๓ និងច័ក្រព័ត្រយួនមិញម៉ាង ប្រជែងគ្នាលេបខ្មែរនិងលាវ តែក្រោយបារាំងចូលឥណ្ឌូចិន លទ្ធផលគឺយួនស៊ីដាច់បានទាំងកម្ពុជាក្រោមទាំងអំណាចលើលាវទាំងស្រុង។
๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតៈ របស់ឥណ្ឌា
ជំពូកទី ๑ ៖ សាន្តានុ​លបមើលជាយាព្រះនាងគង្គាយកបុត្រទៅបោះចោលក្នុងទឹកទន្លេនៃរឿងមហាភារតៈ។

๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»

សូមជូនចម្រៀងឥណ្ឌារបស់លោកសាន្តានុ​ ម៉ូយត្រាឈ្មោះ «ព្រះអរុណតើនឡើងហើយ» រៀបរាប់ពីពេលអរុណរះលើទន្លេគង្គា។
๔–នាទី «សង្គមវិជ្ជា» ដោយ​លោក​ខេង​ខេមរៈ នៃក្រុង​ Columbusរដ្ឋ Ohio ណែនាំឲ្យស្គាល់នារីខ្មែរ ๔ នាក់ដែលមិនព្រមអស់សង្ឃឹម
​បន្តតស៊ូទាល់តែសម្រេចជោគជ័យជីវិតក្នុងសង្គម។ ភាគ ๗ ។ (រូបថតនារីទាំង ๔ ជារូបសន្មត)
๕–នាទី «ពីនេះពី័នោះ» ស្ដីពីស្ថានការណ៍នៅព្រំដែនខ្មែរ-សៀម
ពលរដ្ឋខ្មែរលោកឌីណាត្រូវសៀមបាញ់ស្លាប់នៅភូមិព្រៃច័ន្ទ​ខេត្តបន្ទាយមានជ័យ​រួមទាំងអ្នកត្រូវរបួសបីនាក់ទៀត។
ជនស៊ីវិលខ្មែរត្រូវគ្រាប់សៀមនៅភូមិព្រៃច័ន្ទកាលពីថ្ងៃ ๑๒ វិច្ឆិកា។
ចោរសៀមព្រៃផ្សៃរំលោភបូកកញ្ញាខ្មែរអាយុ ๑๘ ឆ្នាំ។
ក្រោយសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំខ្មែរនិងសៀម លោកត្រាំរំពឹងថាស្ថានការណ៍នឹងល្អឡើង៕