๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA​
កាលពីខែមិថុនា ឆ្នាំ១៩៧៩ កងទ័ពសៀមបានដឹកជនភៀសខ្លួនកម្ពុជាប្រមាណ ៤៣.០០០-៤៥.០០០ នាក់ យកទៅជួរភ្នំដងរែក បង្ខំឲ្យដើរ​ចុះតាមជម្រាលភ្នំដ៏ចោត និងពោរពេញដោយមីនត្រឡប់មកកម្ពុជាវិញ។ ជាលទ្ធផលខ្មែរស្លាប់រង្គាល​ម្ដងទៀត។​
๒–នាទី «សៀវភៅខ្មែរ» រឿង «សុបិននិងការពិត​ ភាគ ๒» របស់លោក​វ៉ាន់ឌីកាអុន វគ្គទី ๕๘
๑๙๕๒ ស្ដេចសីហនុ​គឺជាព្រះបិតាឯករាជ្យជាតិ ដឹកនាំកងជីវពលកាំភ្លើងឈើប្រឆាំងបារាំង។
๑๙๕๕ ស្ដេចសីហនុជាព្រះបិតាកសាងជាតិ​ដឹកនាំហត្ថកម្មសាងផ្លូវ​សាងទំនប់។
๑๙๗๓ ស្ដេចសីហនុចូលដៃចូលជោះងជាមួយពួកខ្មែរក្រហម​និងយួនយៀកកុង​​យៀកណាមខាងជើងតស៊ូសម្លាប់ខ្មែរគ្នាឯង។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនបទ «រាំមិនឆ្អែតទេ» សំនៀងដើមរបស់ប៉ែនរ៉ន cover ជាភាសាអង់គ្លេស ដោយ AI បញ្ញាសិប្បនិម្មិត ។
๔–នាទី «ពីនេះពីនោះ» 
លោកសមរង្ស៊ី​សន្យាយ៉ាងម៉ឺងម៉ាត់កាលពីមុនថ្ងៃ ๙ វិច្ឆិកា ๒๐๒๕ ថា ๔ ថ្ងៃទៀតលោកត្រឡប់ទៅកម្ពុជា ពេលនេះលោកនៅទីណា?ដល់ប៉ោយប៉ែតហើយនៅ?
វគ្គទី ๑ នៃវេទិកាកម្ពុជាមាតុភូមិយើង ២០២៥ ​លើកទី ๖๙ របស់យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស និង​ ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ កាលពីថ្ងៃពុធ ទី ๑๒ វិច្ឆិកា ๒๐๒๕ ក្រោមប្រធានបទថា «តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ๒๓ តុលា ๑๙๙๑ នៅមានសុពលភាពដែរឬទេ?»​ ដោយមាន៖
๑- លោកសោម កុលវឌ្ឍន៍នៅកាណាដាជាមជ្ឈន្តិកី​ ๒-​ លោកប៉ែន វ៉ាណូ និង ๓- លោកម៉ម រាហ៊ុល អង់ឌ្រេនៅបារាំងជាវាគ្មិន។