March 30, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-30-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «រៀនពាក្យស្លែងអាមេរិកាំង» គឺពាក្យក្នុងកីឡាបាល់ទាត់។«A Nutmeg» ឬ «Meg» ជាពាក្យស្លែងសម្រាប់ហៅស្នៀតទាត់បាល់ចន្លោះជើងគូប្រជែង។«A Screamer» គឺបាល់ទាត់យ៉ាងខ្លាំងពីចម្ងាយទៅចូលហ្គោលដោយអ្នកចាំទីចាប់មិនបាន។๒–នាទី «វិភាគសៀវភៅប្រចាំសប្ដាហ៍ដោយលោកវ៉ាន់ឌីកាអុន»Carmen | បទនិពន្ធរបស់ Prosper Mérimée | បទវិភាគរបស់ វ៉ាន់ឌី កាអុន๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»ជូនបទ «Kung Fu Fighting» របស់ Carl Douglas ដែលល្បីខ្លាំងនៅឆ្នាំ ๑๙๗๔ លក់ថាសចម្រៀងភ្លេង ๑បទនេះបាន ๑๑ លានថាស។ច្រើនជាភ្លេងកំដរកុនវ៉ៃតប់របស់ចិន។๔–នាទី «សុខភាពយើង» កុំជឿពាក្យឃោសនាប្រកបដោយរូបនិងសម្លេងមនុស្សខ្លាំងលក់ថ្នាំសិច!Chuck Norris ដែលទើបនឹងស្លាប់ពេលថ្មីៗនេះ ត្រូវពួកមេបោកប្រើ AI ឲ្យនិយាយឃោសនាលក់ថ្នាំសិចដោយឥតដឹងខ្លួនខណៈនេះកំពុងប្ដឹង។មហាសេដ្ឋី Elon Musk ក៏ដូចត្រាំដែរត្រូវយករូប ឈ្មោះសម្លេងទៅឃោសនាលក់ឥវ៉ាន់ឬថ្នាំដោយឥតកោតក្រែងត្រូវប្ដឹងឡើយ។๕–នាទី «ពីនេះពីនោះ» ស្ថានការណ៍សង្គ្រាមរវាង អាមេរិក-អ៊ីស្រាអែល និង ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី ๓๑ បង្ហាញការខូចខាតនៅក្រុងតេអេរ៉ង់និងប្រទេសឈូងសមុទ្រនានា ៕