๑–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA និយាយពីកម្ពុជាសម័យអាណានិគមនិយមបារាំង​ទាហានជើងខ្មៅនិងជើងក្រហម លោកសមញាន និងសមសារី ជីតា​និងឳពុកលោកសមរង្ស៊ី ។ល។
សម​សារីធ្លាប់ជាសហសេវិកជិតស្និទ្ធរបស់ស្ដេចសីហនុ តែធ្វើខ្លួនមិនសមនឹងជាតំណាងរបស់កម្ពុជាប្រចាំចក្រភពអង់គ្លេសព្រោះទាំងប្ដីទាំងប្រពន្ធមេទូតមួយគូនេះនាំគ្នាយកផ្ដៅវាយវាត់ស្នំពោះធំរបស់សមសារី រហូតដល់កាសែតបស្ចិមប្រទេសដាក់ឈ្មោះសម​សារីថា​ Sam the Whipper ឬ លោកសម​រំពាត់ផ្ដៅ!
«នាទីអក្សរសិល្ប៍ខ្មែរអធិប្បាយដោយលោកវ៉ាន់ឌីកាអុន»​ ស្ដីពីរឿង «ទុំទាវ» និពន្ធកាលពីឆ្នាំ ๑๙๑๕ ដោយ ព្រះបទុមត្ថេរ សោម (๑๘๕๒-๑๙๓๒) ភាគ ๒ (ដកស្រង់ចេញពីគេហទំព័រសមាគមពន្លឺ) ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»
សូមជូនចម្រៀងចិន​​ ๑ បទច្រៀងដោយ គីឡុង ឈ្មោះ «អាបា អាម៉ា ឬលោកប៉ា​អ្នកម៉ាក់» ​ជាចម្រៀងលើកសរសើរមហាគុណូបការៈ របស់ឪម៉ែយើង ស្ដាប់ហើយថ្វីបើមិនចេះចិន តែទឹកភ្នែកខ្ញុំហូររហាមតែម្ដង។
๔–នាទី «ពីនេះពីនោះ» 
វេទិកាកម្ពុជាមាតុភូមិយើង ๒๐๒๖ ការផ្សាយបន្តផ្ទាល់លើកទី ๗๖ របស់ “យុទ្ធនាការសាមគ្គីសហគមន៍ខ្មែរក្រៅប្រទេស” និង “ក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑” នៅថ្ងៃពុធ ទី ๑๘ កុម្ភៈ ឆ្នាំ ๒๐๒๖
ក្រោមប្រធានបទ៖ «តើរដ្ឋាភិបាល ๒๓ តុលា ប្រកាសធ្វើ “សមាជជាតិ” ដើម្បីដោះស្រាយបញ្ហាកម្ពុជា ឬ ដើម្បីបក្ស ? »
វាគ្មិនចូលរួម៖
๑- លោក ប៉ែនវ៉ាណូ នៅប្រទេសបារាំង។
๒- លោក សោម កុលវឌ្ឍន៍ នៅកាណាដា។ (ភាគ ๑)