February 17, 2026កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-17-26_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «រឿងដែលខ្មែរគួរដឹង» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcrossរដ្ឋ Georgiaភាគ ๔ ប្រវត្តិដៃវៀតនិងចម្ប៉ា។ យួនប្រើពេល ๔๐๐ ឆ្នាំដើម្បីលេបចម្ប៉ា។๒–នាទី «ព្រលឹងភារតៈ» ជូនរឿងមហាភារតយុទ្ធ របស់ឥណ្ឌាជំពូកទី ๙ ស្ដីពី ព្រះនាងគន្ទីទេវីដែលបានធ្វើនិយោគជាមួយព្រះអាទិត្យបានកាណ៌ៈដែលព្រះនាងយកទៅបំបរបង់។ ព្រះនាងជានិមិត្តរូបនៃមាតាដ៏អស្ចារ្យ និងមានឥទ្ធិពលបំផុតមួយរូបក្នុងរឿងមហាភារតៈ ដោយទ្រង់ជាមហេសីទី១ របស់ស្តេចបណ្ឌុ (Pandu) និងជាមាតាបង្កើតរបស់កូនទាំង ៣ នៃពួកបាណ្ឌវៈ (យុធិស្ឋិរ, ភីម, និងអរជុន)។ ព្រះនាងមានតួនាទីជាអ្នកអប់រំ និងផ្តល់កម្លាំងចិត្តដល់បុត្រទាំង៥ ក្នុងសង្គ្រាមគុរុក្សេត្រ។ ๓–នាទី «តន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងរបស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុតឈ្មោះ «សំរោងចុងកាល់» យកមកច្រៀងឡើងវិញដោយលោកសុសម៉ាច បុត្រលោកសុសម៉ាត់។๔–នាទី «សង្គមវិជ្ជា» ដោយលោកខេងខេមរៈ នៃក្រុង Columbusរដ្ឋ Ohio សូមជូនរឿង«សំរោងចុងកាល់កោះគ្មានសមុទ្ទ» និពន្ធដោយលោកព្រឹទ្ធាចារ្យឱកសឿម។ ភាគ ๑๓ ។๕–នាទី «ពីនេះពី័នោះ» លោក ម៉ាកូរូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងនៅសន្និសីទសន្តិសុខក្រុងមូនិចប្រទេសអាឡឺម៉ង់កាលពីថ្ងៃសៅរ៏ថាអាមេរិកនៅតែដឹងគុណអឺរ៉ុបដែលជាអ្នកជួយកសាងអាមេរិក ឲ្យភាសាអង់គ្លេសមកធ្វើជាភាសាជាតិរបស់អាមេរិក បង្រៀនកូនចៅអាមេរិកឲ្យចេះដឹងវិជ្ជាផ្សេងៗក៏តាមរយៈអ្នកប្រាជ្ញរាជបណ្ឌិតអឺរ៉ុប ថ្វីបើនយោបាយសព្វថ្ងៃនៅតែ «អាមេរិកមកមុនស្អីៗទាំងអស់» ដដែល។